ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះ​កុដិ១​ខ្នង​​ ដោយ​មិនដឹង​មូលហេតុ​

3 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ កុដិ​មួយ​ខ្នង​​ក្នុង​វត្ត​ព្រហ្ម​វិហារធម៌ ត្រូវអគ្គិភ័យ​ឆាបឆេះ ​បណ្តាល​ឱ្យ​រងការ​ខូចខាតស្ទើរ​អស់ទាំងស្រុង​​​កាលពី​វេលា​​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០​ ​ស្ថិត​ក្នុង​ភូមិ​ស្រអែម​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត…

​ខេត្តព្រះវិហារ ៖ កុដិ​មួយ​ខ្នង​​ក្នុង​វត្ត​ព្រហ្ម​វិហារធម៌ ត្រូវអគ្គិភ័យ​ឆាបឆេះ ​បណ្តាល​ឱ្យ​រងការ​ខូចខាតស្ទើរ​អស់ទាំងស្រុង​​​កាលពី​វេលា​​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០​ ​ស្ថិត​ក្នុង​ភូមិ​ស្រអែម​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ពាក់ព័ន្ធនឹងករណីនេះ គេ​មិន​ទាន់​ដឹង​ពី​​មូលហេតុ​​នៅឡើយ​ ។

លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បា​ន​​អោយ​ដឹង​ថា ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​កុដិ​មួយខ្នង​នៅ​ក្នុង​វត្ត​ព្រហ្ម​វិហារធម៌ ហៅ​វត្ត​អង្គការ​អេ​ដស៍ នេះ ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយទេ ។

តាម​ប្រភពដដែល​បាន​​បន្ត​ថា ​ពេលហេតុការណ៍​ខាងលើកើតឡើងភ្លាមៗ ​កម្លាំង​នគរបាល​បុ​ស្តិ៍​រដ្ឋបាល​ឃុំ​កន្ទួត​ក៏​បាន​សហការ​ជាមួយ​នគរបាល​​ការពារ​ព្រំដែន​ភូមិភាគ​ទី​៤ ជួយ​អន្តរាគមន៍​យក​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់ដែរ​ ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះស្ទើរទាំងស្រុងទៅហើយ និង​បណ្តាល​ឱ្យ​រងការ​ខូចខាត​ដូច​ជា អង្ករ​១,៥​តោន ទឹក​សុទ្ធ​៥០០​យួរ ទឹកក្រូច ៥០​យួរ ពូក ខ្នើយ កន្ទេល សា​ឡុ​ង តុ​បាយ សម្ភារៈ​អំ​ភ្លី​មេក្រូ ប្រេងសាំង​ចំនួន​៥​កាន និង​សម្ភារៈ​ផ្សេង​ៗមួ​យ​ចំនួន​ទៀត ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ក្នុង​ហេតុ​ការ​​ណ៍ខាងលើនេះ​មិន​បណ្តាល​អោយ​ព្រះសង្ឃ ឬ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ​នោះ​រង​​គ្រោះថ្នាក់​ឡើយ ។ ទោះបីជា​យ៉ាងណា​ សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រក​អោយ​ឃើញ​នូវ​មូលហេតុ​ពិតប្រាកដ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ