ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ទូលាយ​លើ​ជំនឿ​សាសនា​តែ​កុំ​ចេះ​តែ​ជឿ​ដោយ​គ្មាន​ហេតុផល

3 ឆ្នាំ មុន

អ្វី​ក៏​ដោយ​ក្នុង​លោក​នេះ​រមែង​ជាគូ​នឹង​គ្នា​ដូច​ជា បាប​និង​បុណ្យ​, គុណ​និង​ទោស​, កុសល​និង​អកុសល​, ល្អ​និង​អាក្រក់​, ហេតុ​និង​ផល​វា​ជា​គូ​គ្នា​យ៉ាងណា ការ​ជឿ​លើ​សាសនា​ទាំង​ងងឹតងងល់​ក៏​ជា​គូ​នៃ​ការ​នៅ​ប្រាសចាក​សតិបញ្ញា​ក្នុង​ការ​យល់​ដឹង​ទ្រឹស្ដី​កម្មផល​ក៏​យ៉ាងនោះ​ដែរ ។ បើ​និយាយ​អំពី​សាសនា​ដទៃ គ្រូ​សាសនា​គេ​និយម​លើកយក​តែ​ភាព​អច្ឆរិយ…

អ្វី​ក៏​ដោយ​ក្នុង​លោក​នេះ​រមែង​ជាគូ​នឹង​គ្នា​ដូច​ជា បាប​និង​បុណ្យ​, គុណ​និង​ទោស​, កុសល​និង​អកុសល​, ល្អ​និង​អាក្រក់​, ហេតុ​និង​ផល​វា​ជា​គូ​គ្នា​យ៉ាងណា ការ​ជឿ​លើ​សាសនា​ទាំង​ងងឹតងងល់​ក៏​ជា​គូ​នៃ​ការ​នៅ​ប្រាសចាក​សតិបញ្ញា​ក្នុង​ការ​យល់​ដឹង​ទ្រឹស្ដី​កម្មផល​ក៏​យ៉ាងនោះ​ដែរ ។

បើ​និយាយ​អំពី​សាសនា​ដទៃ គ្រូ​សាសនា​គេ​និយម​លើកយក​តែ​ភាព​អច្ឆរិយ ភាព​អស្ចារ្យ សក្ដានុពល និង​ភាព​វិជ្ជមាន​របស់​ព្រះ​គេ​មក​បង្រៀន​ឲ្យ​មនុស្ស​សូត្រ ហើយ​ណែនាំ​ឲ្យ​មនុស្ស​ជឿ​តាម​ពាក្យ​ទាំងឡាយ​ក្នុង​ព្រះ​គម្ពីរ​នោះ​ៗ ដែល​ជា​ព្រះ​បន្ទូល​ពិត​ៗ​របស់​ព្រះ​គេ ព្រមទាំង​មានការ​ធានា​រ៉ាប់រង​ថា អ្នក​ជឿ​ព្រះ​របស់​ពួក​គេ​នឹង​បាន​រួច​ចាក​ទុក្ខ​ភ័យ ត្រូវ​បាន​ព្រះ​ដ៏​បរិសុទ្ធ​នាំ​ទៅ​កើត​ក្នុង​ឋានសួគ៌ ។

គួរ​ឱ្យ​ឆ្ក​ល់​ណាស់​ថា តើ​ព្រះ​ទាំងនោះ​ពិតជា​អាច​ជួយ​សង្គ្រោះ​មនុស្សលោក​ទាំងឡាយ​បាន​ដោយ​គ្រាន់តែ​ជឿ​តាម​មែនឬ ? តើ​អ្នក​អាច​ជឿ​បាន​ទេ​ថា បាបកម្ម​ដែល​អ្នក​បាន​ប្រព្រឹត្ត​ដោយ​ខ្លួនឯង ព្រះ​ពិតជា​ចុះ​មក​ទទួល​រង​ទុក្ខ​ជំនួស​បាន ? តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​ថា ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ធ្វើបុណ្យ​បាន​បុណ្យ ធ្វើបាប​បាន​បាប ឬ​ពាក្យ​ថា ដាំ​ពូជ​បែប​ណា​បាន​ផ្លែផ្កា​បែប​នេះ​ដែរ​ទេ ? នេះ​ជា​ឱវាទ​ពិត​នៃ​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ។

តាម​ពិត​ទៅ​រឿង​ជំនឿ​នេះ គ្មាន​អ្នក​ណា​ហាមឃាត់​សេរីភាព​របស់​យើង​បាន​ទេ ជឿ​ក៏​ជឿ​ចុះ តែ​ត្រូវ​មាន​ហេតុផល​ផង ចៀសវាង​ការ​ជឿ​ទាំង​ងងឹតងងល់​ពិតជា​មិនល្អ​ឡើយ ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ