ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តើម​ចេញពី​ការ​ថតរូប​តាម​ទូរ​ស័​ព្ទ ​ក៏កា្ល​យ​ជាinfluen​cer បង្ហាញ​ស្ទីលថត​ប្លែក​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ Rainniedara ជាតា​រា​ល្បី​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​បណ្តាញ​សង្គម​ ហៅ​ថា (influ​en​cer) ដែល​តែងតែ​បង្ហាញ​រូបភាព​ស្អាត​ៗ​ និង​ទីកន្លែង​ដើរ​លេង​ជា​ច្រើន​កន្លែង ដែល​ការវិវត្តន៍​​ខ្លួន​របស់​លោក ​គឺជា​រឿង​មិន​ភាព​ងាយស្រួល​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ Rainniedara ជាតា​រា​ល្បី​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​បណ្តាញ​សង្គម​ ហៅ​ថា (influ​en​cer) ដែល​តែងតែ​បង្ហាញ​រូបភាព​ស្អាត​ៗ​ និង​ទីកន្លែង​ដើរ​លេង​ជា​ច្រើន​កន្លែង ដែល​ការវិវត្តន៍​​ខ្លួន​របស់​លោក ​គឺជា​រឿង​មិន​ភាព​ងាយស្រួល​នោះ​ឡើយ ។

អ្នកមួយ​ចំនួន​ប្រហែលជា​បាន​ស្គាល់ Rainniedara ជា​បេក្ខជន​ម្នាក់​ផ្តើម​ចេញពី​ការ​ប្រលង​កម្មវិធី Netidol ដែល​ជា​កម្មវិធី​ប្រឡង​ពី​សមត្ថភាព​ទូទៅ​លើ​អន​ឡាញ ។ ដោយ​ក្តី​ព្យាយាម លោក​បាន​ប្រលង​ជាប់​ក្លាយជា​បេក្ខជន​លេខ២ របស់​កម្មវិធី​មួយ​នេះ រហូត​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​បុគ្គល​ម្នាក់​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​បណ្តា​យ​សង្គម ( Instagram ) ព្រោះតែ​ទេព​កោសល្យ​ខាង​ស្ទីល​ថតរូប​ស្អាត និង​ពូកែ​ស្វែងរក​ទីកន្លែង​ប្លែក​និង​ស្រស់​ស្អាត​។

ទំ​រាំ​តែ​មក​ដល់​ចំណុច​នេះ Rainniedara ចាប់ផ្តើម​អាជីព​ការងារ​ពី​កម្រិត​សូន្យ ដោយ​ប្រើ​តែ​ទូរ​ស័​ព្ធ​ដៃ​ផ្ទាល់ខ្លួន​សម្រាប់​ការ​ថតរូប ក្នុង​ការ​ថត​អោយ​ផលិតផល​ផ្សេង​ៗ​សម្រាប់​អតិថិជន រហូត​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មិត្តភក្តិ គ្រួសារ ក៏​ដូច​ជា​អ្នកលេង​បណ្តា​យ​សង្គម​ផង​ដែរ​។

លោក Rainniedara បាន​ទម្លាយ​នូវ​ការ​ពិត​ដែល​រុញច្រាន​រូប​លោក​ឲ្យ​មាន​ថ្ងៃនេះ​ថា « ខ្ញុំ​មិន​ដែល​មាន​អ្នក​ជួយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​តែងតែ​សុំ​មិត្តភក្តិ​ជួយ​នៅ​ក្នុង​ការ​ថតរូប រួម​ទាំង​អ្នក​ថតរូប​ខ្លះ​ផង​ដែរ ដោយ​ខ្ញុំ​ធ្វើការ​ដោយ​ឥត​គិតថ្លៃ រហូត​មានការ​ហៅ​ថត​អោយ​ផលិតផល​មួយ​ចំនួន ហើយ​ក៏​ខ្ញុំ​សប្បាយចិត្ត​ធ្វើការ​ឱ្យ​គេ​ដូច​គ្នា ទើប​ទទួល​បាន​ផលិតផល​ត្រឡប់​មក​វិញ​»​។

បច្ចុប្បន្ន​នេះ ដោយសារ​តែ​មាន​សមត្ថភាព​ពូកែ​បង្កើត​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​ខ្លួនឯង និង​លេង​ស្ទីល​ថត​នៅ​ក្នុង ( Instagram ) ទើប​តារា​នៅ​ក្នុង​បណ្តាញ​សង្គម​រូប​នេះ ឆក់​បាន​ឱកាស​ក្លាយជា​អ្នក​បង្ហាញ​ផលិតផល​នានា និង​ការ​សម្តែង​រឿង​ភាគ​ខ្លី​មួយ​ចំនួន​ទៀ​ផង​ដែរ ៕