ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម Bayern Munich ​បង្ហាញ​ភាព​ខ្លាំង​​នៅ​ថ្ងៃ​ចាប់ផ្តើម​លី​គ​ឡើង​វិញ (មាន​​វី​ដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ ក្រុម Bayern Munich បាន​ត្រឡប់​មក​កាន់​សកម្មភាព​ប្រកួត ក្នុង​លី​គ​កំពូល Bundesliga របស់​ខ្លួន​វិញ ដោយ​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ…

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ ក្រុម Bayern Munich បាន​ត្រឡប់​មក​កាន់​សកម្មភាព​ប្រកួត ក្នុង​លី​គ​កំពូល Bundesliga របស់​ខ្លួន​វិញ ដោយ​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Union Berlin នៅ​កីឡដ្ឋាន​ដែល​គ្មាន​អ្នក​ទស្សនា An der Alten Försterei ក្នុង​លទ្ធផល ២-០ កាលពី​យប់​ថ្ងៃ​​អាទិត្យ​។

នេះ​ជា​ការ​ចាប់ផ្តើម​លី​គ​ឡើង​វិញ​ជា​លើក​ដំបូង ចាប់តាំងពី​ត្រូវ​បាន​ផ្អាក​អស់​ជា​ច្រើន​ស​ប្តា​ហ៍ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ។ ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ដោយ​មានការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​នេះ ២​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រកបាន​ដោយ​កីឡាករ Robert Lewandowski ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៤០ និង​មួយ​គ្រាប់​ទៀត​រកបាន​ដោយ​ខ្សែការពារ Benjamin Pavard នៅ​នាទី ៨០ ។

ជ័យជម្នះ​នេះ​ជួយ​ឲ្យ Bayern Munich បន្ត​ឈរ​នៅ​តំណែង​កំពូល​តារាង​ដដែល គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៦ ដោយ​មាន ៥៨​ពិន្ទុ​តាម​ពីក្រោយ​ដោយ​ក្រុម Borussia Dortmund ដែល​មាន ៥៤​ពិន្ទុ ។

ដោយឡែក​ការ​ប្រកួត​មួយគូ​ទៀត ក្នុង​ថ្ងៃ​តែ​មួយ​គឺជា​ការ​ជួប​គ្នា​រវាង​ក្រុម Köln និង​ក្រុម Mainz 05 ដែល​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ២-២ ។ ២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ Köln រកបាន​ដោយ​ប្រយុទ្ធ Mark Uth និង​ខ្សែបម្រើ Florian Kainz ខណៈ​២​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រកបាន​ដោយ​ខ្សែប្រយុទ្ធ Taiwo Awoniyi និង​ខ្សែបម្រើ Pierre Kunde ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ