ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកនៅតែសង្ស័យរឿង​ក្រុមហ៊ុន​​មួយ​បូមខ្សាច់ដែលពីមុនគ្មានអ្នកណាហ៊ាន

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​បាន​លួច​បង្ហើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែឧសភា​ឆ្នាំ​២០២០​នេះ​ថា ជា​ច្រើន​ខែ​មក​ហើយ ​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​យ៉ាង​គគ្រឹកគគ្រេង​បំផុត នៅ​ក្នុង​ដែនដី​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ប៉ុន្តែ​មិន​មាន​ជំនាញ​ណា​ម្នាក់​ហ៊ាន​អើត​ទីតាំង​នោះ​ឡើយ ប្រហែល​មាន​ខ្នង​ធំ​នៅ​ពីក្រោយ​ហើយ ទើប​ហ៊ាន​ល្មើស​នឹង​ច្បាប់​យ៉ាង​ដូច្នេះ​។ តំណាង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​សំអាង​ថា…

ខេត្តសៀមរាប ​៖ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​បាន​លួច​បង្ហើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែឧសភា​ឆ្នាំ​២០២០​នេះ​ថា ជា​ច្រើន​ខែ​មក​ហើយ ​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​យ៉ាង​គគ្រឹកគគ្រេង​បំផុត នៅ​ក្នុង​ដែនដី​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ប៉ុន្តែ​មិន​មាន​ជំនាញ​ណា​ម្នាក់​ហ៊ាន​អើត​ទីតាំង​នោះ​ឡើយ ប្រហែល​មាន​ខ្នង​ធំ​នៅ​ពីក្រោយ​ហើយ ទើប​ហ៊ាន​ល្មើស​នឹង​ច្បាប់​យ៉ាង​ដូច្នេះ​។

តំណាង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​សំអាង​ថា ខ្លួន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក្នុង​ការ​ស្ដារ​ស្ទឹង​នេះ​ហើយ​ សូម​បញ្ជាក់​ថា ទីតាំង​បូម​ខ្សាច់​នេះ​ស្ថិត​នៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ បើ​ទោះបី​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញសារព័ត៌មាន​យ៉ាងណា ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ ហាក់បីដូចជា នៅ​រក្សា​ភាព​ស្ងប់ស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ប្រការ​ដែល​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ រក្សា​ភាព​ស្ងប់ស្ងាត់​បែប​នេះ គេ​នៅ​តែ​មាន​ច​ម្ង​ល់​ថា មាន​មូលហេតុ​អ្វី​បានជា​មិន​ចុះ​ពិនិត្យ​នូវ​ទីតាំង​បូម​ខ្សាច់​មួយ​នេះ​។ ប្រជាពលរដ្ឋរស់នៅ​តំបន់​ខាងលើ​ចង់​ឃើញ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​បូម​ខ្សាច់​របស់​យុវ​ពាណិជ្ជ ឡើង វិញ​ដោយហេតុ​ថា​អាជីវកម្ម​មួយ​នេះ​អាច​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ធនធានធម្មជាតិ​ ។​

ការ​បូម​ខ្សាច់​និង​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ខាងលើ​ដោយ​ក្រុមហ៊ុន​យុវ​ពាណិជ្ជ គឺ​ក្រុមហ៊ុន​មាន​សំអាង​របស់​ដោយ​យោង​តាម​លិខិត​បាន​បញ្ជាក់​ថា ទីតាំង​បូម​ខ្សាច់​នេះ មាន​អាជ្ញា​បណ្ណ​ចេញ​ដោយ​ក្រសួង​រ៉ែ​និង​ថាមពល បាន​អនុញាត​ឱ្យ​ក្រុមហ៊ុន​យុវ​ពាណិជ្ជ ដែល​មាន​អាសយដ្ឋាន​នៅ​ភ្នំពេញ ធ្វើ​អាជីវ​កម្ម​ខ្សាច់​សំណង់​នៅ​តំបន់​ស្ទឹង​រលួស ភូមិ​ត្រាច ឃុំ​បល្ល័ង្ក​និង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ថ្ងៃ​ទី២ ខែមេសា​ ឆ្នាំ​២០២០ ដោយ​មាន​សុពលភាព​មួយ​ឆ្នាំ​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ទទួលស្គាល់​ក្រុមហ៊ុន​យុ​វ​ពាណិជ្ជ ធ្វើ​អាជីវកម្ម​តំបន់​ខាងលើ​ផង​ដែរ​។ ដោយ​បាន​ចុះ​ហត្ថ​លេខា​ដោយ​លោក ស៊ុំ ម៉ា​ប់ អតីត​អគ្គ​នាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ​។

សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​ខាងលើ បាន​ឈូស​ឆាយ​​ព្រៃឈើ​ផង​ដែរ ដើម្បី​វាទ​យក​កន្លែង​កាយ​បូម​ខ្សាច់​។ ពាក់ព័ន្ធ​ករណី​នេះ​លោក ឡុ​ង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ថា​ ចាំ​មើល​លោក​សួរនាំ​សិន ប៉ុន្តែ​នេះ​មិនមែន​ជា​គម្រោង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នោះ​ទេ ការ​បូម​ស្ដារ​ប្រហែលជា​គម្រោង​សំណូមពរ​។

ទោះបី​​យ៉ាងណា​ លោក​ឡុ​ង កុសល នៅ​មិន​ទាន់​បញ្ជាក់​លំអិត​នៅ​ឡើយ ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​នេះ​។ ដោយឡែក​លោក ង៉ា​ន ភិ​រុណ អភិបាល រង ខេត្តសៀមរាប បាន​បញ្ជាក់​ថា​ករណី នេះ ក្រុមហ៊ុន មានច្បាប់​តាំងពី​ជំនាន់​លោក​ឃឹម ប៊ុ​ន សុង អតីត​អភិបាលខេត្ត​សៀមរាប​ ។ ព័ត៌មានពិស្តារនឹងមានផ្សាយ​នៅលើកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ