ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ​ទទួលបានអំណោយ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ ២០២០ អនុ​សាខា​កាកបាទក្រហមកម្ពុជា ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយលោក…

ខេត្តមណ្ឌលគិរី​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ ២០២០ អនុ​សាខា​កាកបាទក្រហមកម្ពុជា ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយលោក កែវ​សូត្រ ប្រធាន គណៈកម្មាធិការ​អនុ​សាខា បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​អស់​ទាំងស្រុងចំនួន​១​គ្រួសារ ស្ថិត​នៅ​ភូមិ ជី​មាត ឃុំ​ណ​ង​ឃិ​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ប្រធានបាន​សម្ដែង​នូវ​សោកស្ដាយ​ចំពោះ​​ករណី​​ភ្លើង​ឆេះ​ផ្ទះ​ដែល​បណ្តាល​មក​ពី​ភ្លើងចង្ក្រាន ធ្វើ​ឲ្យ​រង​ការ​ខូចខាត​ផ្ទះសំបែង និង​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ហើយសូម​​កុំ​អស់សង្ឃឹម ត្រូវ​ខិតខំប្រកប​របរចិញ្ចឹមជីវិត ដើម្បី​ស្ដារ​ជីវភាព​គ្រួសារ​ឡើង​វិញ ។

អំណោយដែល​បាន​ផ្ដល់​ជូន​គ្រួសារ​រងគ្រោះ​ខាងលើ​រួម​មាន អង្ករ ២៥​គីឡូក្រាម មី​២​កេស ទឹកត្រី​១​យួរ ទឹក​ស៊ី​អុី​​វ១​យួរ ទឹកបរិសុទ្ធ​៣​កេស កន្ទេល​១ តង់​១ និង​ថវិកា​ចំនួន២៣០.០០០​រៀល​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ