ឱវាទទាំង១០ជាគ្រឹះដ៏រឹងមាំក្នុងការបង្រួបបង្រួម មូលមិត្ត សាមគ្គីគ្នា និងដើម្បីជ្រោងសាសនាឱ្យរឹតតែរុងរឿង ។
១-អ្នកបួសគួរមានឆន្ទៈប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ពិចារណារកផ្លូវប្រតិបត្តិដ៏ប្រសើរ ។
២-ព្រះសង្ឃជាអ្នកមានបញ្ញា ប្រកបដោយប្រាជ្ញាជាគ្រឿងដឹងនូវការកើត និងការរលត់ទៅនៃ ខន្ធ ហើយប្រព្រឹត្តក្នុងធម៌ជាគ្រឿងអស់ទៅនៃទុក្ខ ។
៣-ភិក្ខុជាអ្នកប្រកបដោយធម៌ជាអ្នកអត់ធន់ និងទទួលយកនូវពាក្យប្រៀនប្រដៅដោយផ្ចិតផ្ចង់ ។
៤-អំពើណាដែលភិក្ខុជាអ្នកឈ្លាសពិចារណាដោយឧបាយហើយ អំពើនោះ គួរបុគ្គលប្រព្រឹត្តតាមដោយប្រពៃចុះ ។
៥-ភិក្ខុណាជាអ្នកមានសីលសង្រួមហើយក្នុងបាតិមោក្ខ និងជាអ្នកឃើញភ័យក្នុងទោស ភិក្ខុនោះឈ្មោះថាជាអ្នករស់នៅដោយភាពបរិសុទ្ធ ។
៦-ភិក្ខុជាពហុស្សូតណាទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ភិក្ខុនោះរមែងចេះចាំច្រើន ចាក់ធ្លុះល្អដោយសម្មាទិដ្ឋិ ។
៧-ព្រះសង្ឃជាអ្នកប្រាថ្នាធម៌ ពេញចិត្តនឹងការនិយាយធម៌រមែងមានសេចក្តីរីករាយដ៏លើសលុប ។
៨-អ្នកបួសដែលមានមិត្តល្អ រមែងជាអ្នកពត់ខ្លួនតាមមិត្តសម្លាញ់ល្អនោះ ។
៩-ភិក្ខុជាអ្នកព្យាយាមលះនូវអំពើជាអកុសលធម៌ រមែងជាអ្នកឆ្លៀវឆ្លាសក្នុងកិច្ចទាំងពួង ។
១០-ភិក្ខុជាអ្នកសន្តោសក្នុងបច្ច័យ៤តាមមាន តាមបាន រមែងជាអ្នកបរិបូណ៌ដោយសីលបរិសុទ្ធ ។
ធម៌ទាំង១០ប្រការនេះជាពុទ្ធឱវាទប្រព្រឹត្តទៅដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា ភិក្ខុដែលប្រព្រឹត្តត្រឹមត្រូវហើយនឹងជាអ្នកបរិបូណ៌ដោយធម៌វិន័យរួចចាកទុក្ខទាំងពួង ។ សាន សារិន
ចែករំលែកព័តមាននេះ