ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​​ចាប់​បាន​ហើយ រថយន្ត​ដឹក​សាច់​ជ្រូកព្រៃ​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តក្រចេះ ៖ រថយន្ត​មួយ​គ្រឿង​ដឹក​សាច់សត្វ​ព្រៃ ត្រូវ​បាន​កម្លាំង​ស្នាក់​ការ​សន្តិសុខ​៧១០ ដេញ​ស្ទាក់​ចាប់​បាន​យក​ទៅ​ដុត​កម្ទេច​ចោល ។ ការ​ដេញ​ស្ទាក់​រថយន្ត​ដឹក​សាច់សត្វ​ព្រៃ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៣​រសៀល ថ្ងៃ​ទី​១៦ ខែឧសភា…

ខេត្តក្រចេះ ៖ រថយន្ត​មួយ​គ្រឿង​ដឹក​សាច់សត្វ​ព្រៃ ត្រូវ​បាន​កម្លាំង​ស្នាក់​ការ​សន្តិសុខ​៧១០ ដេញ​ស្ទាក់​ចាប់​បាន​យក​ទៅ​ដុត​កម្ទេច​ចោល ។ ការ​ដេញ​ស្ទាក់​រថយន្ត​ដឹក​សាច់សត្វ​ព្រៃ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៣​រសៀល ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក​អនុ​សេនិយ៍​ឯក ជា សាង​ហុង ប្រធាន​ស្នាក់​ការ បាន​ចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដឹក​ជញ្ជូន​សាច់សត្វ​ព្រៃ​នៅ​ចំណុច UTM ក្នុងភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ។

ប្រភព​ព័ត៌មាន​ថា ការ​ចុះ​បង្ក្រាប​នោះ​ដែរ ឃាត់​បាន​រថយន្ត​មួយ​គ្រឿង ម៉ាក Futon ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AH០០៩៦ ខណៈ​អ្នកបើកបរ​ដឹងខ្លួន បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​ផង​ដែរ តែបើ​តាម​អត្តសញ្ញាណ រថយន្ត​នេះ គឺ​អាច​រកមុខ​ម្ចាស់​រថយន្ត​នេះ​ឃើញ​ឱ្យមក​ទទួលទោស ។

ការ​បង្ក្រាប​នោះ រឹបអូស​បាន​រថយន្ត​ចំនួន​មួយ​គ្រឿង និង​សាច់​ជ្រូកព្រៃ​ចំនួន​២៨​គីឡូក្រាម​នៅ​ស្រស់ ។

វត្ថុ​តាង​ដែល​រឹប​អួ​សបាន​ខាងលើ កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៧១០ បាន​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ដែល​គ្រប់គ្រង​ដោយ​លោក កែវ ចំណាន ដើម្បី​ចាត់ការ​យក​សាច់​សត្វព្រៃ​ទាំងនោះ ទៅ​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ស្នាក់​ការ ។ រថយន្ត​ត្រូវ​បាន​រក្សារ​ទុក​ចាត់​ការ​តាម​នីតិវិធី​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ