ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បែកធ្លាយ​ Undertaker ​ចុះ​កុងត្រា ​ជាង​​១០​​ឆ្នាំ​បន្ថែម​ទៀត​ជាមួយ WWE

3 ឆ្នាំ មុន

អាេមរិក ៖ តាម​របាយការណ៍​ពី The Sun បាន​ទម្លាយ​ថា អ្នក​កីឡាកាស​ជើង​ចាស់ The Undertaker បាន​ធ្វើការ​ចុះ​កុងត្រា​ជាមួយ…

អាេមរិក ៖ តាម​របាយការណ៍​ពី The Sun បាន​ទម្លាយ​ថា អ្នក​កីឡាកាស​ជើង​ចាស់ The Undertaker បាន​ធ្វើការ​ចុះ​កុងត្រា​ជាមួយ WWE រយៈពេល ១៥​ឆ្នាំ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​រូប​លោក​ត្រូវ​បន្ត​នៅ​ជាមួយ​ស្ថាប័ន​មួយ​នេះ រហូត​ដល់​វ័យ ៦៩​ឆ្នាំ ។

The Undertaker ដែល​មានឈ្មោះ​ពិត​ថា Mark William Calaway បច្ចុប្បន្ន​មាន​វ័យ ៥៥​ឆ្នាំ​ហាក់ដូចជា​បាន​ឈាន​ទៅ​រក​ការ​បញ្ចប់​អាជីព​របស់​លោក​ទៅ​ហើយ បន្ទាប់​ពី​ពុំ​សូវ​មាន​វត្តមាន​ញឹកញាប់​សម្រាប់​ការ​ប្រកួត ខណៈ​ពេល​ដែល​លោក​បាន​ចំណាយពេល​បង្កើត​នូវ​ខ្សែភាពយន្ត​ឯកសារ​ផ្ទាល់ខ្លួន​នៅ​ក្នុង WWE Network ។

ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ពី The Sun បាន​ធ្វើការ​បញ្ជាក់​ថា The Undertaker ពិតជា​បាន​ចុះ​កុងត្រា​រយៈពេល ១៥​ឆ្នាំ​ជាមួយ​លោក Vince McMahon ពិតប្រាកដ​មែន ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន ។

លោក Vince McMahon ប្រធាន​ស្ថាប័ន WWE វ័យ ៧៤​ឆ្នាំ​បាន​បញ្ជាក់​ថា លោក​បាន​ស្គាល់ Undertaker រយៈពេល​ជាង ៣០​ឆ្នាំ​មក​ហើយ និង​ជា​មិត្តភាព​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ផង​ដែរ ។ លោក​បាន​ចាត់​ទុក Undertaker ថា​ជា​អ្នក​សំដែង​ដ៏​ស្មោះត្រង់​បំផុត​របស់​ស្ថាប័ន​មួយ​នេះ ដែល​លោក​ធ្លាប់​បាន​ធ្វើការ​ជាមួយ ។

សូម​បញ្ជាក់​ថា The Undertaker បាន​ឈាន​ជើង​ចូល​ប្រ​ឡុ​ក​ជាមួយ WWE អំឡុង​ទស​វត្ស​ឆ្នាំ ១៩៩០ ដោយ​បាន​ឈ្នះ​ខ្សែក្រវាត់​ធំ​ៗ​ជា​ច្រើន​ក្នុង​អាជីព​របស់​លោក នឹង​ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​ម្នាក់ (Legend) ក្នុង​វិស័យ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ