ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ និង​អុី​តា​លី​អនុញ្ញាត​ឱ្យ​​ក្លិប​បាល់ទាត់​​ហ្វឹកហាត់​វិញ​នៅ​ស​ប្តា​ហ៍​ក្រោយ

3 ឆ្នាំ មុន

ក្លិប​បាល់ទាត់​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ និង​អុី​តា​លី នឹង​ត្រូវ​ចាប់ផ្តើម​ការ​ហ្វឹកហាត់​​លក្ខណៈ​ជា​ក្រុម​វិញ​នៅ​ថ្ងៃ​ចន្ទ ទី​១៨ បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​រៀងខ្លួន ។ ក្លិប​ទាំងអស់​នៅ​ក្នុង​ក្រប​ខណ្ឌ​កំពូល​ទាំង​២​របស់​ប្រទេស​អេ​ស្ប៉ា​ញ​គឺ La Liga និង…

ក្លិប​បាល់ទាត់​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ និង​អុី​តា​លី នឹង​ត្រូវ​ចាប់ផ្តើម​ការ​ហ្វឹកហាត់​​លក្ខណៈ​ជា​ក្រុម​វិញ​នៅ​ថ្ងៃ​ចន្ទ ទី​១៨ បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​រៀងខ្លួន ។

ក្លិប​ទាំងអស់​នៅ​ក្នុង​ក្រប​ខណ្ឌ​កំពូល​ទាំង​២​របស់​ប្រទេស​អេ​ស្ប៉ា​ញ​គឺ La Liga និង Segunda División ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាប់ផ្តើម​ហ្វឹកហាត់​ជា​លក្ខណៈ​ក្រុម​តូច​ៗ ចាប់ពី​ថ្ងៃ​ចន្ទ​តទៅ ។

អង្គភាព​រៀបចំ​ការ​ប្រកួត​ក្រប​ខណ្ឌ La Liga បាន​ជូនដំណឹង​ដល់​ក្លិប​ទាំងអស់​ថា ពួក​គេ​អាច​ចាប់ផ្តើម​ហ្វឹកហាត់​ចែក​ជា​ក្រុម ដោយ​ក្នុង​មួយ​ក្រុម​មាន​ចាប់ពី ១០​នាក់ បន្ទាប់​ពី​បទបញ្ជា​ដែល​ចេញ​ដោយ​នាយកដ្ឋាន​សុខភាព​របស់​រដ្ឋាភិបាល បាន​ចេញ​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍ ដែល​បាន​កែប្រែ​គោលការណ៍​ណែនាំ​សម្រាប់​កីឡាករ ។

សូម​រំលឹក​ថា កីឡាករ​មក​ពី​ក្លិប​នៃ​ក្រប​ខណ្ឌ​កំពូល​ទាំង​២ បាន​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ​កាលពីដើម​ខែឧសភា ចាប់តាំងពី​បាល់ទាត់​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នៅ​ដើមខែ​មីនា ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ដោយឡែក​នាយក​រដ្ឋមន្ត្រី​អុី​តា​លី​លោក Giuseppe Conte បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​ថា ក្លិប​បាល់ទាត់​ទាំងអស់​ក្នុង​ក្រប​ខណ្ឌ​កំពូល​អ៊ី​តា​លី Serie A អាច​ចាប់ផ្តើម​ការ​ហ្វឹកហាត់​ពេញលេញ​ចាប់ពី​ថ្ងៃ​ចន្ទ ទី​១៨ ខែឧសភា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បន្ធូរបន្ថយ​លើ​ការ​រឹត​បន្តឹង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ។

ក្របខ័ណ្ឌ Serie A ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែមីនា ហើយ​កាលបរិច្ឆេទ​វិល​ត្រឡប់​ទៅ​រក​សកម្មភាព​ប្រកួតប្រជែង មិន​ទាន់​បាន​កំណត់​នៅឡើយ​ទេ ទោះបីជា​បាន​អនុញ្ញាត​ឲ្យ​កីឡាករ​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​រៀង​ៗ​ខ្លួន​វិញ​ក៏​ដោយ ។

លោក Giuseppe Conte បាន​បញ្ជាក់​ថា «​ក្លិប​បាល់ទាត់​នឹង​អាច​វិល​ត្រឡប់​មក​ហ្វឹកហាត់​ជា​ក្រុម​វិញ​នៅ​ថ្ងៃ​ចន្ទ ប៉ុន្តែ​ពួក​យើង​នៅ​តែ​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត អំពី​ពេលវេលា​ដែល​ក្រប​ខណ្ឌ Serie A នឹង​ត្រូវ​ចាប់ផ្តើម​ឡើង​វិញ នៅឡើយ​ទេ​» ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ