ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតអត់? ក្លិប Buriram ថៃ​កំពុង​ទាក់​ទង​​កីឡាករ Daniel Sturridge

3 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា ក្លិប​បាល់ទាត់ Buriram United បាន​កំពុងធ្វើការ​ទាក់ទង​ដើម្បី​នាំ​យក​កីឡាករ Daniel Sturridge ដែល​ជា​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស…

ប្រទេស​ថៃ​ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា ក្លិប​បាល់ទាត់ Buriram United បាន​កំពុងធ្វើការ​ទាក់ទង​ដើម្បី​នាំ​យក​កីឡាករ Daniel Sturridge ដែល​ជា​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស មក​ចូលរួម​ក្នុង​លី​គ​កំពូល​ថៃ Thai League 1 នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ SMM Sport របស់​ថៃ ។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Chelsea និង Liverpool វ័យ​៣០​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​កំពុង​គ្មាន​ក្លិប​លេង (Free Agent) បន្ទាប់​ពី​កុងត្រា​គេ​ជាមួយ​ក្រុម Trabzonspor នៅ​លី​គ​កំពូល​តួ​ក​គី Süper Lig ត្រូវ​បាន​លុប​ចោល​មុន​ពេល​កំណត់ ។ មុន​ពេល​ផ្ទុះ​ព័ត៌មាន​ជាមួយ​ក្រុម​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​ថៃ​ខាងលើ បន្ទាប់​ពី​ម្ចាស់​ជើងឯក​លី​គ​កំពូល​ថៃ ៧​សម័យកាល​មួយ​នេះ ទើបតែ​ផ្តាច់​កុងត្រា​ជាមួយ​កីឡាករ​បរទេស​ខ្លួន​មួយ​ចំនួន​ផង​ដែរ ។

ទោះ​យ៉ាងណា​ ព័ត៌មាន​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ក្លិប​ថា ជា​ព័ត៌មាន​ពិត ឬ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ ។ ខណៈ​ក្រុមការងារ​ព័ត៌មាន​របស់ SMMSPORT បាន​ព្យាយាម​ធ្វើការ​ទាក់ទង​ទៅ​កាន់​ក្លិប Buriram United ប៉ុន្តែ​មិន​អាច​ទាក់ទង​ពួក​គេ​បាន​នៅឡើយ ។

សូម​រំលឹក​ថា Daniel Sturridge ធ្លាប់​បាន​បង្ហាញខ្លួន​ចំនួន ២១៨​ប្រកួត​នៅ​ក្នុង​ក្រប​ខណ្ឌ Premier League ដោយ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន ៧៧​គ្រាប់​និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​គ្រាប់​បាន ២៩​លើក ។

រូបគេ​ធ្លាប់​ឈ្នះ​ពាន Premier League ១​លើក​, FA Cup ២​លើក​ពេល​លេង​ឲ្យ​ក្រុម Chelsea និង​ឈ្នះ​ពានរង្វាន់ UEFA Champions League ២​លើក​ជាមួយ​ក្រុម Chelsea និង​ក្រុម Liverpool ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ