ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទស្សនា​​សកម្មភាព​បាល់ទាត់​អា​ល្លឺ​ម៉​ង់ លេង​អំឡុង​ពេល​មាន​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ ការ​ប្រកួត​ក្រប​ខណ្ឌ​កំពូល Bundesliga និង Bundesliga.2 បាន​ចាប់ផ្តើម​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ​ហើយ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បិទទ្វារ​កីឡដ្ឋាន ក្រោយ​ត្រូវ​បាន​ផ្អាក​អស់​ជា​ច្រើន​ស​ប្តា​ហ៍ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩…

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ ការ​ប្រកួត​ក្រប​ខណ្ឌ​កំពូល Bundesliga និង Bundesliga.2 បាន​ចាប់ផ្តើម​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ​ហើយ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បិទទ្វារ​កីឡដ្ឋាន ក្រោយ​ត្រូវ​បាន​ផ្អាក​អស់​ជា​ច្រើន​ស​ប្តា​ហ៍ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ក្រប​ខណ្ឌ Bundesliga បាន​ក្លាយ​ជាលី​គ​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប ដែល​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​បាល់ទាត់​ឡើង​វិញ​ដំបូង​គេ​បង្អស់ អំឡុង​ពិភពលោក​កំពុង​ជួប​វិបត្តិ​ដោយសារ​វីរុស​នេះ ។

ជាក់ស្តែង​ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី ២៦ រវាង​ក្រុម​ម្ចាស់ផ្ទះ Dortmund ទល់​នឹង​ក្រុម Schalke 04 បាន​បញ្ចប់​ទៅ​ដោយ​ក្រុម​ភ្ញៀវ​ចាញ់​ដោយ​លទ្ធផល ៤-០ ក្នុង​កីឡដ្ឋាន Signal Iduna Park ។ គេ​សង្កេត​ឃើញ​ការ​ប្រកួត​នេះ រួម​ទាំង​ការ​ប្រកួត​ជា​ច្រើន​ផ្សេង​ទៀត ធ្វើ​ឡើង​ដោយ​មាន​វិធានការ​រឹត​បន្តឹង​ជា​ច្រើន​ទាំង​កីឡាករ ក្រុម​គ្រូបង្វឹក ក្រុម​មន្ត្រី​រួម​ទាំង​បុគ្គលិក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ។

ការ​ខាកស្តោះ រួម​ទាំង​ការ​អបអរ​គ្រាប់​បាល់​ជាមួយ​មិត្ត​រួម​ក្រុម ត្រូវ​បាន​ហាមឃាត់​ជា​ដាច់ខាត ។ តម្រូវ​ឲ្យ​មានការ​វាស់​កម្តៅ និង​ត្រូវ​ពាក់​ម៉ាស់​ការពារ ព្រមទាំង​ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា ខណៈ​ដែល​ការ​ប្រកួត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ផ្លាស់​ប្តូរ​កីឡាករ​ចំនួន​៥​នាក់​ផង​ដែរ ៕​ (ដកស្រង់​ចេញពី BBC)

លទ្ធផល​សរុប​កាលពី​យប់​ថ្ងៃ​សៅរ៍

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ