ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ ពេល​នេះ​គ្មាន​ករណី​ឆ្លង​ថ្មី និង​ករណី​​បាត់បង់​ជីវិត​ថ្មី​ទេ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន The Star បានឱ្យ​ដឹង​ថា ប្រទេស​ថៃ កាលពី​ថ្ងៃ​សៅរ៍ បាន​រាយការណ៍​ថា គ្មាន​ករណី​ឆ្លង​វីរុស​ថ្មី…

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន The Star បានឱ្យ​ដឹង​ថា ប្រទេស​ថៃ កាលពី​ថ្ងៃ​សៅរ៍ បាន​រាយការណ៍​ថា គ្មាន​ករណី​ឆ្លង​វីរុស​ថ្មី ឬ​ការ​បាត់​បង់ជីវិត​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ខណៈ​ដែល​ប្រទេស​នេះ បាន​ចាប់ផ្តើម​បើក​ការ​ធ្វើ​អាជីវកម្ម​ឡើយ​វិញ និង​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​មួយ​ចំនួន​។

អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​រដ្ឋាភិបាល​សម្រាប់​រដ្ឋបាល​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ លោក Taweesin Wisanuyothin មាន​ប្រសាសន៍​ថា ៖ «​ថ្ងៃនេះ មាន​លេខ​សូន្យ​២ (​ករណី​ឆ្លង​ថ្មី និង ករណី​បាត់បង់​ជីវិត​ថ្មី​) ហើយ​ក៏​សូម​អរគុណ​ដល់​ប្រជាជន​ថៃ​ទាំងអស់ ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​»​។

នេះ​ជា​ថ្ងៃ​ទី​២​ហើយ ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែមីនា ដែល​ប្រទេស​នេះ​មិន​បាន​រាយការណ៍​ថា មាន​ករណី​ថ្មី​កើត​ឡើងជា​រៀងរាល់ថ្ងៃ​នោះ​ទេ​។

ប្រទេស​ថៃ នៅ​ថ្ងៃអាទិត្យ​នេះ នឹង​អនុញ្ញាត​ឱ្យ​ផ្សារ​ទំនើប និង​ហាង​លក់ទំនិញ​បើក​ឡើង​វិញ​។ គេ​ក៏​នឹង​បន្ធូរបន្ថយ​រយៈពេល​កំណត់​ឱ្យ​ចូល​ផ្ទះ ពី​ម៉ោង ១០​យប់​-៤​ភ្លឺ មក​ត្រឹម ម៉ោង ១១​យប់​-៤​ភ្លឺ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ​ប្រទេស​ថៃ មាន​ករណី​ឆ្លង​កូ​វី​ដ​សរុប ៣,០២៥​ករណី ករណី​បាត់បង់​ជីវិត​សរុប ៥៦​ករណី និង ករណី​ជា​សះស្បើយ​សរុប ២,៨៥៥​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ