ទីភ្នាក់ងារព័ត៌មានផ្លូវការអេហ្ស៊ីប MENA រាយការណ៍ថា ការប៉ះទង្គិចគ្នាយ៉ាងសាហាវនានាបានផ្ទុះឡើងកាលពីថ្ងៃទី២៤ មីនា រវាងពួកអ្នកគាំទ្រ និងពួកអ្នកប្រឆាំងអតីតប្រធានាធិបតីលោកហូស្នី មូបារ៉ាក់ ។
យោងតាម MENA ថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងពួកបាតុករ២០០នាក់ ដែលគាំទ្រលោកមូបារ៉ាក់ ដែលប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការសភាកណ្តាលក្រុងគែរ និងបាតុករប្រមាណជា៣០០នាក់ ដែលប្រឆាំងលោកមូបារ៉ាក់ ។ ក្រុមទាំង២បានគប់ដុំថ្ម និងដបទឹកដាក់គ្នាទៅវិញទៅមក មុនពេលប៉ូលិស និងកងទាហានធ្វើអន្តរាគមន៍ ។ បាតុករគាំទ្រលោកមូបារ៉ាក់ ម្នាក់និយាយថា យើងពុំមែនចំណាយពេលឥតប្រយោជន៍ដើម្បីធ្វើបាតុកម្មឡើយ ។ យើងស្រឡាញ់លោកមូបារ៉ាក់ និងស្ថិរភាពដែលយើងធ្លាប់ទទួលបានក្រោមរបបរបស់លោកដែលនេះហើយជាហេតុផលនៃការតវ៉ារបស់យើង ។ កងទ័ពបានបំបែកបាតុកម្មទាំង២ក្រុម ដោយពុំមានជនរងគ្រោះឡើយ ៕
ចែករំលែកព័តមាននេះ