ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបងប្អូន​បន្ត​ប្រយ័ត្ន និង​អនាម័យ​ជា​ប្រចាំ​ព្រោះ​ប្រទេស​ជិតខាង និង​ពិភពលោក​កំពុង​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ? សូម​អបអរសាទរ​ក្មួយ​ស្រី​ដែល​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩ ចុង​ក្រោយ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​នៅ​ថ្ងៃ​ទី​១៦ ឧសភា​នេះ ដែល​សរុប​ទាំងអស់​មាន​ចំនួន​១២២​នាក់ ។ នៅ​ពេល​នេះ​ប្រទេស​យើង​ក៏​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ថែម​ទៀត​ដែរ ។…

រាជធានី​ភ្នំពេញ ៖ សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ? សូម​អបអរសាទរ​ក្មួយ​ស្រី​ដែល​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩ ចុង​ក្រោយ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​នៅ​ថ្ងៃ​ទី​១៦ ឧសភា​នេះ ដែល​សរុប​ទាំងអស់​មាន​ចំនួន​១២២​នាក់ ។ នៅ​ពេល​នេះ​ប្រទេស​យើង​ក៏​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ថែម​ទៀត​ដែរ ។ នេះ​បើ​យោង​តាម​ផេ​ក សម្តេច​តេ​ជោ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ខែឧសភា​នេះ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ពិតមែនតែ​យើង​ពុំ​មាន​ករណី​ថ្មី​ក៏​ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​មាន​អនាម័យ​ជាប់​ជា​ប្រចាំ គឺ​ត្រូវ​ពាក់​ម៉ាស ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល​ឬ​ជែ​ល​សម្លាប់​មេរោគ​ឆ្លង​ផ្សេង​ៗ ហើយ​បន្ត​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា និង​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការ​ចាំបាច់​អ្វី​ទេ​នោះ​។

សម្តេច​បាន​បន្ត​ថា នៅ​ពេល​នេះ​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​ទាំងមូល​ក៏​កំពុង​បន្ត​រាតត្បាត​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​ក្តី​បារម្ភ​ដ៏​ធំ​បំផុត ហើយ​មក​ទល់​ពេល​នេះ​ក៏​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅឡើយ​ដែរ ។​សូម​អរគុណ​ដែល​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ទាំងអស់​គ្នា ។

សូម​បញ្ជាក់ ៖ សម្តេច​តេ​ជោ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា​នេះ​បាន​បញ្ជាក់​ថា កម្ពុជា​មិន​ទាន់​ប្រញាប់​បើក​សាលារៀន​វិញ​ទេ ហើយ​ភោជនីយដ្ឋាន​ណាមួយ​មិន​គោរព​តាម​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​មិន​មាន​អនាម័យ អាជ្ញាធរ​មូលដ្ឋាន​នឹង​ចុះ​បិទ​ចោល​ភ្លាម​ៗ ដើម្បី​បង្ការ​ទប់ស្កាត់ ការ​រីក​រាលដាល់​ជំងឺ​កូ​វី​ដ​-១៩ ។

សម្ដេច​តេ​ជោ​បន្ដ​ថា ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​ស្ទើ​តែ​វិល​ត្រឡប់​ដូច​ដើម​នៅ​កន្លែង​ខ្លះ ប៉ុន្ដែ​បញ្ហា​ទាំងនេះ «​មិន​តឹង​ពេក​មិន​ធូរ​ពេក​» ។ សម្ដេច​តេ​ជោ រៀបរាប់​ថា មិន​តឹង​ពេក​ត្រង់​ថា កម្ពុជា​មិន​ដាក់​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ន ឬ​ក៏​មិន​រឹតត្បិត​ក្នុង​ការ​ជួបជុំ ដោយ​មិន​កំណត់​ចំនួន​មនុស្ស​នោះ​ទេ ៕