ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះមហាក្សត្រចេញ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ​ឧសភា​ ​ថា ព្រះករុណា…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ​ឧសភា​ ​ថា ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​លើកលែងទោស លោក ស៊ុត ឌី​ណា អតីតឯក​អ​គ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ត្រូវ​បាន​តុលាការផ្ដន្ទាទោស ​ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ពី​បទ​​រំលោភ​អំណាច ពី​បទ​​កេង​យក​ផលប្រយោជន៍​ខុសច្បាប់ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​១០​លាន​រៀល ។

សូម​បញ្ជាក់​ថា លោក ស៊ុត ឌី​ណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ​មេសា ឆ្នាំ​២០១៦ បន្ទាប់​មក​អង្គភាព​ប្ត​ឆាំង​អំពើ​ពុក​រលួយ​បាន​កសាង​សំណុំរឿង​លោក ស៊ុត ឌី​ណា ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទើបត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន តាម​ការ​ចោទប្រកាន់​ចំនួន ២​បទល្មើស គឺ​បទ​.​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​តាម​មាត្រា ៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​.​រំលោភ​អំណាច​មាន​ប្រសិទ្ធភាព តាម​មាត្រា​៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ពាក់ព័ន្ធ​ការ​កឹ​ប​កេង​ប្រាក់​ប្រមាណ​ជាង​១០​មុ​ឺ​ន​ដុល្លារ នៅ​ក្នុង​អំឡុង​កាន់​អំណាច​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ ។

ក្រោយមក​ទៀត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រក​ឃើញ​ថា លោក ស៊ុត ឌី​ណា មាន​ពាក់​ពន្ធភាព​មិន​ប្រក្រតី ក្នុង​ការ​អនុវត្ត​ការងារ​នៅ​ប្រទេស​កូរ៉េ ដោយ​មាន​ប្រាក់​រហូត​ដល់ ៧.២​លាន ដុល្លារ​អា​មេ​រិ​ក និង​មាស​៣៣៩​តម្លឹង ក្នុង​ពេល​ដែល​លោក​កាន់​តំណែង​បាន​ប្រមាណ​៣​ឆ្នាំ ។

យោង​ទៅ​លើ​បទល្មើស​ដូច​ការ​ចោទប្រកាន់​ខា ង​លើ បន្ទាប់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​យក​សំណុំរឿង​នេះ មក​បើក​សវនា​ការ​ជំនុំ​ជម្រះក្តី ទើប​លោក ស៊ុត ឌី​ណា ត្រូវ​បាន​សាលក្រម​ស ម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ និង​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

ខណៈ​ពេល​​នោះ​លោក ស៊ុត ឌី​ណា និង​មេធាវី​ការពារ​ក្តី​ក៏​បាន​តស៊ូ​ស្វិតស្វាញ​ប្តឹង​ឧទ្ធរណ៍​ជា​តុលាការ​ថ្នាក់​កណ្តាល ហើយ​ត្រូវ​សាលាឧទ្ធរណ៍​តំកល់ លើ​ការ​កាត់ក្តី​របស់​សាលាដំបូង​ទុកជា​បានការ​ដដែល ៕

អត្ថបទសរសេរ ដោយ