ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអត់​មាន​សង្គ្រាមគ្រឿងញៀ.នទេ មានតែការបង្ក្រាប​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​ឧសភា ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរ​បាល​ជាតិទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ទៅ​កាន់​សំណួរ​របស់​បណ្តាញ​អ្នក​សារ​ព័ត៌មាន​ក្នុងស្រុក​យ៉ាង​ដូច្នេះ​ថា៖…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​ឧសភា ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរ​បាល​ជាតិទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ទៅ​កាន់​សំណួរ​របស់​បណ្តាញ​អ្នក​សារ​ព័ត៌មាន​ក្នុងស្រុក​យ៉ាង​ដូច្នេះ​ថា៖

សំណួរ​ កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា ឆ្នាំ​២០២០ កន្លងមកនេះ មាន​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​របាយ​ការ​មួយ​ទាក់ទង​ទៅ​និង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​​​​កម្ពុជា ចំពោះ​របាយ​ការណ៍នោះ ​តើ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង​យល់​ឃើញ​យ៉ាងម៉េច​ដែរ ?​

ចម្លើយ ​សូម​អរគុណ​ដល់​អ្នក​សារព័ត៌មាន ថ្ងៃនេះ​ខ្ញុំ​មាន​កិត្តិយស ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​គ្នា ក្នុង​នាម​ខ្ញុំ​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​ក្នុង​នោះ​ផង​ ចំពោះ​របាយ​ការ​ណ៍​នេះ ​ខ្ញុំ​មានការ​អន់ចិត្ត​ណាស់ ហើយ​សោក​ស្តាយ ចំពោះ​របាយ​ការណ៍ ​ដែល​គ្មាន​ការ​ពិត​មួលបង្កាច់​សភាព​ការ​នៅ​កម្ពុជា​វាយប្រហារ​ទៅ​លើរាជ​រដ្ឋា​ភិ​បាលវាយប្រហារ​មក​លើ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ហើយ​ក្នុង​នោះ ​ក៏​មា​នវ​ិទ្យុ​បរទេស​និយាយ​ភាសា​​ខ្មែរ​២ ដែល​បាន​ផ្សព្វផ្សាយ​បន្ត​នៅ​ថ្ងៃ​ទី​១៤ ឧសភា គឺវិ​ទ្យុ​អាស៊ី​សេរី ​និង​វី​អូ​អេ ។

និយាយ​រួម​របាយ​ការ​ណ៍នេះ​ វា​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង ផ្ទុយ​ពី​បំណងប្រាថ្នា ផ្ទុយ​ពី​ឆន្ទៈ​នៃ​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ​ក៏​ដូច​ជា​កម្ពុជា​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន គ្រប់​ស្ថាប័ន​សាសនា ម​ជ្ឈដ្ឋា​ន​ជាតិ អន្តរជាតិ ដែល​គេ​បាន​អបអរសាទរ រីករាយ​គាំទ្រ​និង​ចូលរួម​សហការ​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​កន្លង​មកនេះ ។ ហើយ​ក្នុង​នោះ​ដែរ ​ខ្ញុំ​ជូន​ថា របាយ​ការ​ណ៍របស់​អង្គការ​នេះ បាន​លើក​ឡើង​ថា (​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​) អានេះ​ គឺថា​ជា​ការ​មួលបង្កាច់​ភូត​កុហក់​ទាំងស្រុង នៅ​កម្ពុជា​គ្មាន​ទេ សង្គ្រាម​​ប្រឆាំង​គឿ​ង​ញៀន​.​។

ខ្ញុំ​សូម​ជំរាប​ថា នៅ​កម្ពុជា​យើង​នេះ​សំណាង​ដែរ​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកប​ដោយ​គតិបណ្ឌិត​មាន​ព្រហ្មវិហារ​ធ​ម៌ដល់​ប្រជាពលរដ្ឋ ហើយ​សន្តោស​ប្រណី​ដល់​ប្រជាពលរដ្ឋ គឺ​លោក​មិន​ចាត់តាំង​ឱ្យមាន​សោះ​ការ​ធ្វើសង្គ្រាម​គ្រឿងញៀន ដែល​បេះ​ពាល់​ដល់​ជីវិត​មនុស្ស ។ ហើយ​សូម​ជំរាប​ផង​ដែរ ​ក្នុង​យុទ្ធនាការ​កន្លង​មក​តាំងពី​ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេលនេះ​៥​លើក​ហើយ គឺ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ឬ​ក៏​ជន​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​បង្ក្រាប​គ្រឿងញៀន​នោះ​ទេ ។

ហើយ​អ​ញ្ចឹ​ង​ខាងយើង​គ្មាន​ទេ ​សង្គ្រាម​គ្រឿង​ញៀន ក៏​ដូច​ជា​នៅ​កម្ពុជា​យើង​ដឹង​ស្រាប់​ហើយ កម្ពុជា​រដ្ឋ​ធម្ម​នុញ្ញ រដ្ឋាភិបាល​យើង​បាន​កំណត់​ច្បាស់​លាស់​ហើយ គឺ​គ្មានទេ​ទោស​ប្រហារជីវិត ប៉ុន្តែ​ពាក់​ព័ន្ធ​និងហេតុ​អី​បាន​ជា​យើង​រដ្ឋាភិបាល​ចាត់តាំង និង​ប្រកាស​ឲ្យ​មាន​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ ជំរាប​ជូន​ដូច្នេះ ជា​រួម​ស៊ើប​ការ​គ្រឿងញៀន ពិភពលោក​ក៏​ដូច​ក្នុង​តំបន់​អត់​មានការ​ថយ​ចុះ​ទេ ទាំង​ការ​ផលិត ទាំង​ការ​ដាំ​ដុះ ជួញដូរ ប្រើប្រាស់​ក៏​ដូច​ជា នឹង​ដឹក​ជញ្ជូន ។ អ​ញ្ចឹ​ង​កម្ពុជា​យើង​នៅ​តែ​ជា​ប្រទេស​រង​គ្រោះ​ដោយ​សារ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់ ហើយ​ក្នុង​នោះ​ដែរ​ក៏​យើង​ឃើញ​មាន​ចំណុច​ការ​ប្រឈម​ដែរ គឺ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា​យើង​នេះ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ នៅ​កម្ពុជា​យើង​សភាព​ការ​គ្រឿងញៀន​មានការ​ធូ​ស្រាល​ជាង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ។

ពាក់ព័ន្ធនិង​បញ្ហា​នេះ​ហើយ​ដែល​ប្រឈម​និង​ការ​​ដែល​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បាន​សម្រេច​បង្កើត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រ​ឆាំ​គ្រឿងញៀន ។ យុទ្ធនាការ​នេះ​ គឺជា​យុទ្ធនាការ​ចលនា​ជាតិ ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​រួម​គ្នា​គិត រួម​គ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ហើយ​ចាបតាំងពី​យុទ្ធនា ការ​លើក​ទី​១ ឆ្នាំ២០១៧ រហូត​មក​ដល់​ឥឡូវនេះ យុទ្ធនាកា​លើក​ទី​៥ យើង​ទទួល​បាន​ជោគជ័យ​ធំធេង នឹង​ត្រូវ​បាន​ម​ជ្ឍ​ដ្ឋា​ន​ជាតិ អន្តរជាតិ​អបអរសាទរ គាំទ្រ រហូត​ដល់​មាន​ប្រទេស​ខ្លះ​គេ​យក​ប្រទេស​កម្ពុជា​ជា​គំរូ​ថែម​ទៀត ។

ក្នុង​នោះ​ដែរ​ យើង​ឃើញ​ថា មន្ត្រី​អនុវត្ត​ច្បាប់​គ្រប់​ជាន់ថ្នាក់ បាន​ខំប្រឹង​ប្រែង​តស៊ូ​ប្តូ​ផ្តាច់ លះបង់​ជីវិត ប្រកប​ដោយ​ឆន្ទៈ​មុះ​មុត និង​ស្មារតី​អង់អាច​ក្លាហាន ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​គោរព​សិទ្ធិ​មនុស្ស ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​សម្រេច នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំងនេះ បាន​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​បទល្មើស​ព្រហ្មទណ្ឌ​ថមថយ​ចុះ ញាំ​ង​ឲ្យ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធា​រណៈ និង​សុ​វត្តិភាព​សង្គម មាន​ភាពល្អ​ប្រសើរ។ ក្នុង​នោះ​ដែរ​កម្ពុជា​យើង​ក៏​នៅ​តែ​បន្ត​សហ​ប្រ​តិ​បត្ត​ការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​ក្នុង​សកលលោក គឺ​មាន​ដូច​ជា​ប្រទេស​អា​មេ​រិ​ក បារាំង អូស្ត្រាលី ជប៉ុន កូរ៉េ ចិន ជាដើម ។ ​ គឺថា​យើង​បាន​សហការ​បង្ក្រាប​ក្រុម​ឧក្រឹដ្ឋ​ជន​គ្រឿងញៀន​អន្តរជាតិ និង​ទប់​ស្កាត់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ពី​ចម្ងាយ​ថែម​ទៀត ។

សំណួរ ​ លោកនាយ​ឧត្តមសេនីយ៍ ចំពោះ​ការ​ចោទប្រកាន់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់ កម្ពុជា​ថា មានការ​ធ្វើ​ទារុណកម្ម ឬ​ក៏​រំលោភសិទ្ធិ ឬ​ក៏​កាប​សង្កត់​យក​លុយ​ទៅ​លើ​ប្រជាពលរដ្ឋ តើ​នាយ​ឧម​សេនីយ៍​យល់​ឃើញ​យ៉ាងម៉េច​ដែរ​បាទ ! ។

ចម្លើយ​ ក្នុង​នេះ ​ខ្ញុំ​សុំ​ជំរាប​ជូន​ដែរ ជាមួយ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​អនុវត្ត​ច្បាប់ សហការ​ជាមួយ​ស្ថាប័ន​ផ្សេង​ៗ រួម​ជា​មួ​ពលរដ្ឋ ក្នុង​ការ​អនុវត្ត​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ យើង​ប្រឹងប្រែង​ខិតខំ​ព្យាយាម​លះ​បង់ក​ម្លាំង​កាយ​ចិត្ត ប្តូ​រជីវិត​ដើម្បីបង្ក្រាប​ឲ្យ​បាន​នូវ​ពួក​ឧក្រិដ្ឋ​ជន​គ្រឿងញៀន ហើយ​យើង​ទ​ទួលបាន​ជោគជ័យ​ធំធេង ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​ស្រាប់តែ​អង្គការ​នេះ​ លើក​ឡើង​នូវ​របាយ​ការណ៍​ដែល​លើកយក​ពី​ច​ចាម​អារ៉ាម​ប្រឌិតរបស់​ពួក​អមិត្តរបស់​ពួក​អគតិ មួយ​ចំនួន​ដែល​ចោទប្រកាន់​រាជ​រដ្ឋា​ភិបាល ចោទប្រកាន់​មក​សមត្ត​កិច្ច​អនុវត្ត​ច្បាប់​ថា រំលោភសិទ្ធិ​មនុស្ស ធ្វើ​ទារុណកម្មយក​ចម្លើយថា​ពុក​រលួយ ហើយ​តាម​ពិត​ទៅ ​គឺ​គ្មាន​ភស្តុ​តាង​ច្បាស់លាស់​ទេ តាម​ពិត​គេ​មាន​ឧបាយកល ​ដើម្បី​កេង​ចំណេញ​នយោបាយ បម្រើ​ឲ្យ​អង្គការ​ចាត់តាំង​ដែល​មាន​និន្នាការ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ ។

ខ្ញុំ​សូម​បញ្ជាក់​ដូច្នេះ យើងខ្ញុំ​រីករាយ​ចាំ​ទទួល និ​ងសហការ​ដោះស្រាយនូវ​រាល់​បណ្តឹង និង​ព័ត៌មាន​ទាំង​ឡាយ​ណា ដែល​មាន​ភស្តុ​តាង​ច្បាសលាស់​ប្រាកដប្រជា ពាក់​ព័ន្ធ​ដល់​ភាព​មិន​ប្រក្រតី​របស់​មន្ត្រី​អនុវត្ត​ច្បាប់យើ​ង​​ក៏​ជំរាប​ជូន​ថា ប្រាកដ​ណាស់ ខាង​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ និង​ពិនិត្យ​ដោះស្រាយ​តាម​វិន័យ និង​តាម​ច្បាប់ ចំពោះ​បុគ្គល​នគរបាល ណា​ម្នាក់​ដែល​អសកម្ម ឬ​ប្រព្រឹត្ត​បទល្មើស​ដូចដែល​មាន​អនុវត្ត​បន្តបន្ទាប់​មកនេះ ។ ហើយ​ក៏​សូម​ជំរាប​ផង​ដែរ​ថា ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល បាន​លើកទឹកចិត្ត​ស​សើរ​ជូន​រង្វាន់​បុគ្គល​ដែល​មាន​ស្នាដៃ អង្គភាព​ដែល​មាន​ស្នាដៃ ក៏​ប៉ុន្តែ​ដាច់ខាត​ដាក់​ពិន័យ​ និង​ផ្តន្ទាទោស​តាន​ច្បាប់រាល់​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ និង​អសកម្មប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ឬ​ក៏​កេងប្រវ័ញ្ច​រក​ផលប្រយោជន៍​លុយកាក់ ក្នុង​ឱកាស​យុទ្ធនាការ​នេះ ។

ជា​ការ​ពិត​ណាស់​ នៅ​ក្នុង​យុទ្ធនាការ​នោះ ពួក​ជនល្មើស ពួក​ឧ​ក្រិដ្ឋជន​ដែល​ពាក់​ព័ន្ធ​ការ​ប្រព្រឹត្ត​ដល់​មន្ត្រី​គ្រឿងញៀន​ត្រូវ​ទទួលទោស​ចំពោះ​មុខ​ច្បាប់ កន្លង​មក ​យើង​បាន​ដាក់​យក​ជូន​ទៅ​តុលាការសវនាការ​កាត់ទោស និង​ផ្តន្ទាទោសដាក់​ពន្ធនាគារ ។ ប៉ុន្តែ​ ដោយឡែក​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន អ្នក​ដែល​ញៀន​គ្រឿងញៀន គឺ​រាជរដ្ឋាភិបាល​ដោយ​ក្តី​អាណិតអាសូរស្រឡាញ់ គិត​អំពី​សុខ​ុមាល​ភាព និង​អនាគត នូវ​ជោគវាសនា​ប្រជាពលរដ្ឋ រដ្ឋាភិបាល​បាន​ចាត់​ទុក​អ្នក​ទាំងនោះ​ គឺជា​ជន​រង​គ្រោះ ឲ្យ​ខិតខំ​ជម្រុញ​ប្រឹងប្រែង​លើកទឹកចិត្ត​ឲ្យ​គាត់​ទាំងអស់ ​និងទទួល​សេនា​បន្សាយ​ព្យាបាលស្តា​រនីតិ​សប្ប​ទា​តា​មក​ក្បួន​វិ​ជ្ជ​សាស្ត្រ នៅ​តាម​មណ្ឌល​បណ្តោះអាសន្ន ឬ​ព្យាបាល​តាម​បង្អែក​សហគមន៍ ។

ចំណុច​ទាំង​អស់នេះ​ ខ្ញុំ​សុំ​បញ្ជាក់​បន្ថែម​ទៀត​ដែរ កន្លង​មក​ពាក់​ព័ន្ធ​មណ្ឌល​បណ្តោះអាសន្ន​ព្យាបាល​ស្តា​និ​តិ​សប្ប​ទា​នេះ គឺ​អង្គការ​នេះ​បាន​ចោទ​ជា​កន្លង​ឃុំ​ឃ្លាំង​ធ្វើបាប​អ​ញ្ចេះ​អ​ញ្ចុះ ក៏​ប៉ុន្តែ​គាត់​មិន​គិត​ថា​ នៅ​ប្រទេស​ណា​ក៏​មាន​ដែរ មណ្ឌល​អប់រំ​ស្តា​និ​តិ​សប្ប​ទា​ព្យាបាល​ត្រូវ​តែ​មាន ដើម្បី​ជួយ​ដល់​អ្នក​ដែល​មាន​ជាតិ​គ្រឿង​ញៀន អ្នក​ដែល​ប្រើប្រាស់ ព្រោះ​នៅ​កម្ពុជា​យើង​ចោល​គាត់​ទៅ​ណា គាត់​ជា​ប្រជាពលរដ្ឋ​យើង អ​ញ្ចឹ​ង​ទោះបី​គាត់​ខុសឆ្គង​ម៉េច​ក៏​ដោយ​ យើង​ខិតខំ​ជម្រុញ​គាត់​លើកទឹកចិត​គាត់​ឲ្យ​ទៅ​ព្យាបាល​ទៅ​តាម​មណ្ឌល​ស្តា​តិ​សប្ប​ទា និង​តាម​សហគមន៍ ។ ហើយ​កន្លង​មក ​គឺ​យើង​បាន​រៀបចំ​ទៅ​តាម​ស្តង់ដា​អន្តរជាតិ យើង​មាន​មណ្ឌល​សុខភាព នៅ​ក្នុង​កន្លែង​មណ្ឌល​បណ្តោះអាសន្ន មាន​កន្លែង​ស្តា​និ​តិ​សប្ប​ទា​ទាំងអស់ មិនមែន​ចេះ​តែ​ធ្វើ​ផ្តេសផ្តាស​ទេ ។

សំណួរ ក្នុង​ការ​ចោទប្រកាន់​របស់​លើកលែងទោស​អន្តរជាតិ តើ​អង្គការ​នោះ ​គាត់​មាន​មូលដ្ឋាន​អី ដើម្បី​យក​មក​ធ្វើការ​ចោទប្រកាន់​សមត្ត​កិច្ច រាជរដ្ឋាភិបាល !

ចម្លើយ ជា​រួម​ទៅ​ជា​ការ​សន្និដ្ឋាន​របស់​យើង​បើ​ពិនិត្យ មើលរ​ខ្លឹមសារ​បាយ​ការ​របស់​គាត់​នេះ គឺជា​របាយ​ការ​អត​នោ​ម័ត​តែ​មួយ​ជ្រុង ហើយ​បើ​ផ្អែក​តាម​ព័ត៌មាន​មួយ​ជ្រុង ពួក​អមិត្ត ពួក​អគតិ ជា​ពិសេស​បុគ្គល​ដែល​ប្រឆាំង​ថ្នាំ​ថ្នាក់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យើង ដូច​គាត់​ទៅ​សាកសួរ​យក​ព័ត៌មាន​ពី​ពួក​អ្នកទោស ទណ្ឌិត ពិ​រ​ទ្ធ​ជន​គ្រឿងញៀន​អ​ញ្ចឹ​ង ពួក​នេះ​គេ​ដែល​និយាយ​ល្អ​ពី​រដ្ឋាភិបាល ។ ហើយ​គាត់​យក​ពួក​នឹង​មក​ជើង​អាង​មាន​ន័យ​ថា​ យក​ព័ត៌មាន​របស់​គាត់​មួយ​ជ្រុង របាយ​ការ​គាត់​មួយ​ចំហៀង និង​ជា​របាយ​ការ​ដែល​ពុំ​មិន​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ គ្មាន​មូលដ្ឋាន​បង្អែក​ច្បាស់លាស់ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​យើង​ទេ ។

ផ្ទុយ​ទៅ​វិញ ​គាត់​បង្ហាញ​នូវ​ភាព​អត់​ខ្សោយ​របស់​គាត់ គ្មាន​វិជ្ជាជីវៈ មានគំនិត​ទុច្ចរិត ដ៏​គ​គ្លើ​ន​ដោយ​ចេតនា បន្តុះបង្អាប់​ប្រឆាំង និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​លើ​សាកលលោក​ ដែល​គេ​ចង់​រស់នៅ​ក្នុង​សង្គម​មួយ​ ដែល​គ្មាន​ការ​ញាំញី​ដោយ​គ្រឿងញៀន គេ​កំពុង​ប្រឆាំង គេ​កំពុង​បង្កា​ដោយ​គ្រឿង​ញៀន គាត់​ទៅ​ជា​វាយ​ប្រហារ​ប្រឆាំង​ជាមួយ​និង​គោលបំណង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏​ដូច​សកលលោក ។

ចុង​ក្រោយ​នេះ​ ក៏​យើង​ឃើញ​ថា បើ​ទោះបី​យុទ្ធនាការ​យើង​ដំណើរការ​រលូន​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើ​រ យ៉ាងណា​ក្តី ក៏​យើង​គិត​ថា​ ក៏​នៅ​មាន​ចំណុច​ចន្លោះ​ប្រហោង​ខ្លះ​ៗ ដែល​យើងខ្ញុំ​សំណូមពរ​អំពាវនាវ ឲ្យ​មាន​ការ​ចូលរួម​សហការ ផ្តល់​ព័ត៌មាន ការ​រិះគន់​ស្ថាបនា ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ដើម្បី​យើងខ្ញុំ​ធ្វើការ​ពិនិត្យ​ពិចារណា និង​កែ​លំអរ​ឲ្យ​កាន់តែ​ល្អ​ប្រសើ​ថែម​ទៀត ហើយ​យើងខ្ញុំ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ទទួល​នូវ​ការ​សហការ​នេះ​ដោយ​ក្តី​រីករាយ។

អត្ថបទសរសេរ ដោយ