ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​មិន​ទាន់​ប្រញាប់​បើក​សាលារៀន តែ​បើក​ភោជនីយដ្ឋាន​បើ​មិន​អនាម័យ​អាជ្ញាធរ​ចុះ​បិទ​ភ្លាម​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មិន​ទាន់​ប្រញាប់​បើក​សាលារៀន​វិញ​ទេ ហើយ​ភោជនីយដ្ឋាន​ណាមួយ​មិន​គោរព តាម​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​មិន​មាន​អនាម័យ អាជ្ញាធរ​មូលដ្ឋាន​នឹង​ចុះ​បិទ​ចោល​ភ្លាម​ៗ ដើម្បី​បង្ការ​ទប់ស្កាត់ ការ​រីក​រាលដាល់​ជំងឺ​កូ​វី​ដ​-១៩ ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មិន​ទាន់​ប្រញាប់​បើក​សាលារៀន​វិញ​ទេ ហើយ​ភោជនីយដ្ឋាន​ណាមួយ​មិន​គោរព តាម​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​មិន​មាន​អនាម័យ អាជ្ញាធរ​មូលដ្ឋាន​នឹង​ចុះ​បិទ​ចោល​ភ្លាម​ៗ ដើម្បី​បង្ការ​ទប់ស្កាត់ ការ​រីក​រាលដាល់​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​តាម​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៥ ឧសភា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង អំណរ​គុណ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​-១៩ ដោយ​បាន​សម្រេច​ជោគជ័យ ហើយ​យើង​ព្រួយបារម្ភ​ចំពោះ​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ ដោយ​ប្រការ​ណាមួយ ។ សម្ដេច​តេ​ជោ បញ្ជាក់​ថា «​ជា​ពិសេស​ការ​ស្នើ​សុំ​ណាមួយ​ទាក់ទង​ការ​បើក​សាលារៀន គឺ​មិន​គួរ​ត្រូវ​ប្រញាប់ប្រញាល​ក្នុង​ការ​ធ្វើ​ទេ ។ ខ្ញុំ​បាន​យល់ព្រម​ការងារ​នេះ​ជាមួយ​ឯកឧត្តម ហង់ ជូន ណា​រ៉ុ​ន ដើម្បី​ពន្យា​ការ​បើក​សាលា​ធ្វើ​យ៉ាងម៉េច​ឲ្យ​ជីវិត​មនុស្សរ​ស់បាន​គង់វង្ស​សិន ប្រសិនបើ​វា​ចូល​ក្នុង​សាលា​ស្មើនឹង​ចូល​ទៅ​កាន់​សហគមន៍ ហើយ​ជា​ក្រុម​ងាយ​គ្រោះ​បំផុត​» ។

សម្ដេច​តេ​ជោ​បន្ដ​ថា ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​ស្ទើ​តែ​វិល​ត្រឡប់​ដូច​ដើម​នៅ​កន្លែង​ខ្លះ ប៉ុន្ដែ​បញ្ហា​ទាំងនេះ «​មិន​តឹង​ពេក​មិន​ធូរ​ពេក​» ។ សម្ដេច​តេ​ជោ រៀបរាប់​ថា មិន​តឹង​ពេក​ត្រង់​ថា កម្ពុជា​មិន​ដាក់​ច្បាប់​ក្នុង​គ្រា​មាន​អាសន្ន ឬ​ក៏​មិន​រឹតត្បិត​ក្នុង​ការ​ជួបជុំ ដោយ​មិន​កំណត់​ចំនួន​មនុស្ស​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ​រំលឹក​ថា នា​ពេល​កន្លង​មក​កម្ពុជា​មិន​បាន​បិទ​ផ្សារ អគារ​លក់ដូរ ហាង​លក់​បាយ ហាង​កាហ្វេ រោងចក្រ ជាដើម ។ ហើយ​នា​ពេល​កន្លង​មក កម្ពុជា​បាន​បិទ​សកម្មភាព​មួយ​ចំនួន​ដូច​ជា សាលារៀន កន្លែង​ហាត់ប្រាណ ក្លិប​កម្សាន្ដ ខារ៉ាអូខេ កន្លែង​គោរព​សាសន៍​ធំ​ៗ និង​ការ​ជួបជុំ​គ្នា​ច្រើន ។

សម្ដេច​តេ​ជោ​ថា កម្ពុជា​បន្ដ ពង្រឹង​ការងារ​នេះ​បន្ថែម​ទៀត តាម​រយៈ​ការ​អំពាវនាវ ទៅ​ដល់​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា កូ​វី​ដ​-១៩​។ ជាង​នេះ​ទៅ​ទៀត ស​ម្ដេ ច​តេ​ជោ ហ៊ុន សែន លើក​ឡើង​ថាប្រជាពលរដ្ឋ​ចាប់ផ្តើម​ដើរ​លេង​បណ្តើរ​ៗ​ហើយ ប៉ុន្តែ​យើង​ត្រូវ​គិត​សុវត្ថិភាព​របស់​គាត់​» ។ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​នោះ​សម្តេច​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​មានកម្ម​វិធី​គាំពារ​សង្គម នៅ​តែ​បន្ដ​ធ្វើ ដើម្បី​ដោះស្រាយ​ទុក​លំបាក់​ប្រជាពលរដ្ឋ ដែល​មាន​ភាព​ក្រីក្រ ក្នុង​ពេល​កម្ពុជា​មាន​វិ​បាត់​សេដ្ឋកិច្ច ហើយ​នា​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​អនុម័ត្ត​កម្មវិធី​គាំពារ​សង្គម​ផង​ដែរ ។

សម្តេច​នាយក​រដ្ឋមន្ដ្រី​ថា «​សូម​ឲ្យ​ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន ប្រកាស​ចេញ (​កម្មវិធី​គាំពារ​សង្គម​) ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​អំពី​ការ​អន្ដ​គម​ន៍​របស់​យើង​ទៅ​លើ​បញ្ហា​ជី​វិភាព​របស់​ប្រជាជន​សម្រាប់​អ្នក​ក្រីក្រ ហើយ​យើង​បាន​បង្កើន​ទុន​គេ​ហៅ​ថា ថវិកា​សម្រាប់​ពលកម្ម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ