ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ បើក​ភោជនីយដ្ឋាន​ហាង​គុយទាវ ហាង​កាហ្វេ បើ​មិន​ធ្វើ​អនាម័យ​អាជ្ញាធរ​នឹង​ចុះ​បិទ​មួយ​រយៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ប្រសិនបើ​នៅ​តាម​ភោជនីយដ្ឋាន ហារ​គុយទាវ ហាង​កាហ្វេ​…​មិន​ព្រម​ធ្វើ​អនាម័យ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ប្រសិនបើ​នៅ​តាម​ភោជនីយដ្ឋាន ហារ​គុយទាវ ហាង​កាហ្វេ​…​មិន​ព្រម​ធ្វើ​អនាម័យ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ អាជ្ញាធរ​នឹង​ចុះ​បិទ​បណ្តោះអាសន្ន ។

មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ សម្តេច​តេ​ជោ​ហ៊ុន​សែន​បាន​បញ្ជាក់​ថា ៖«​កន្លែង​លក់ដូរ​មួយ​ចំនួន​ឃើញ​មានការ​ព្រាត​ព្រាង​ក្នុង​ការ​អនាម័យ​រវាង​អ្នកលក់ និង​អ្នកទិញ ហើយ​ខ្ញុំ​ក៏​ផ្តល់​សិទ្ធិ​អាជ្ញាធរ​មូលដ្ឋាន ហើយ​នៅ​ភោជនីយដ្ឋាន​មួយ​ចំនួន​បើក​សិន គាត់​ខ្វះ​អនាម័យ​ត្រូវ​ដាស់តឿន​ឲ្យ​គាត់​មាន​អនាម័យ ប៉ុន្តែ​បើសិន​គាត់​នៅ​តែ​បន្ត​ទៀត​ធ្វើ គឺ​អនុញ្ញាត​ឲ្យ​ប្រកាស​បិទ​តែ​ម្តង ។ បាន​សេចក្តី​ថា បិទ​បណ្តោះអាសន្ន »​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា បើសិន​ឃើញ​ភោជនីយដ្ឋាន​គ្មាន​អនាម័យ​យើង​ត្រូវ​ណែនាំ​គេ​អំពី​សុវត្ថិភាព​សម្រាប់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​បើ​គេ​នៅ​តែ​មិន​អនុវត្ត គឺ​ត្រូវ​តែ​បិទ​តែ​ម្តង គឺ​យើង​មិន​ចាំបាច់​ថ្នាក់លើ​ទៅ​បិទ​ទេ គឺ​ថ្នាក់​ក្រោម​នៅ​តាម​រាជធានី ខេត្ត​មាន​សិទ្ធិ​បិទ​តែ​ម្តង ។

សម្តេច​បញ្ជាក់​ថា ៖«​យើង​បិទ​១​ស​ប្តា​ហ៍ ឬ​១០​ថ្ងៃ កន្លះ​ខែ ដើម្បី​ឲ្យ​អ្នកឯង​រៀបចំ​ខ្លួន​បាន​ឲ្យ​បាន​សម​ស្រប​ពេល​រៀបចំ​ហើយ​ចាំ​បើក​ឲ្យ​ដំណើរការ​វិញ ។ បើក​ហើយ​យើង​ត្រូវ​ចុះ​មើល​បន្ត​ទៀត នៅ​ពេល​ឃើញ​មិន​មាន​អនាម័យ​ទៀត​នឹង​បិទ​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ