ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា បកស្រាយ​បញ្ជាក់​ឡើង​វិញ​ច្បាស់​ៗ អំពី​រឿង​បែក​គ្រួសារ​មុន

3 ឆ្នាំ មុន
  • ភ្នំពេញ

អត់ធ្មត់​យូរ​មក​ហើយ​ ដែល​អ្នក​នាង​ម៉េ​ង កែវ ពេ​ជ្ជ​តា មិនសូវ​បាន​បរិយាយ​អោយ​អស់​ប៉ុន្មាន​ជុំវិញ មូលហេតុ​បែកបាក់​អតីត​ស្វាមី កាលពី​ជាង​១០​ឆ្នាំ​មុន ។ ទើបតែ​ពេល​នេះ ក្រោយ​ផ្ទុះ​រឿង​ស្ត្រី​ម្នាក់​ឈ្មោះ…

អត់ធ្មត់​យូរ​មក​ហើយ​ ដែល​អ្នក​នាង​ម៉េ​ង កែវ ពេ​ជ្ជ​តា មិនសូវ​បាន​បរិយាយ​អោយ​អស់​ប៉ុន្មាន​ជុំវិញ មូលហេតុ​បែកបាក់​អតីត​ស្វាមី កាលពី​ជាង​១០​ឆ្នាំ​មុន ។

ទើបតែ​ពេល​នេះ ក្រោយ​ផ្ទុះ​រឿង​ស្ត្រី​ម្នាក់​ឈ្មោះ សោ​ភ័​ណ្ឌ ដែល​រំខាន​ចិត្ត​អ្នក​នាង​ហើយ​នារី​រូប​នោះ​ក៏​ត្រូវជា​ភរិយា អតីត​ស្វាមី​រូប​នោះ​ដែរ ។ ដោយ​មិន​ចង់អោយ​គេ​និយាយ​អ្វី​ទៀត អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា កាលពី​វេលា​យប់​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០២០ បាន​ចេញ​វី​ដេ​អូ live ប្រើ​ពេល​យូរ​បកស្រាយ​រំលឹក​រឿង​បែក​គ្នា ។

ក្នុង​វី​ដេ​អូ​ដែល​បង្ហាញ​ពេល​យូរ​ត្រូវ​បាន​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា និយាយ​រៀបរាប់​ច្រើន ដើម្បី​អោយ​ហ្វេ​ន​ៗ​គាំទ្រ​ដឹង​ថា មូលហេតុ​អ្វី​បានជា​មានរឿង​រហូត​ឈាន​ដល់​ផ្លូវបំបែក ។

យ៉ាងណា​យើង សូម​បង្ហាញ​ចំនុច​មួយ​ចំនួន​ប៉ុណ្ណោះ​ជូន​ប្រិ​យ​មិត្ត យោង​លើ​ការ​បរិយាយ​មាន​លម្អិត​ក្នុង​អា​ខោ​ន​តារា​រូប​នេះ​ស្រាប់ ។

អ្នក​នាង​ពេ​ជ្ជ​តា បាន​និយាយ​ទាំង​ទឹកមុខ​ម៉ឺងម៉ាត់ និង​ស្ងួត​ថា អ្នក​នាង​មិន​ទម្លាប់​សរសេរ​កំណត់ហេតុ​ផ្ទាល់ខ្លួន​ទេ ។ ប៉ុន្តែ​ពេល​នេះ​សុំ​ឡាយ​និយាយ​អោយ​គេ​ដឹង ដោយ​មិន​ព្រម​ទ្រាំ​ទុក​តទៅ​តាម​វ័យ​អាយុ​កាលនោះ​ទេ ។ រៀប​ការ​ជាមួយ​បុរស​នោះ ដោយសារ​តាំងពី​ក្មេង​ខ្វះ​ភាព​ចង់បាន អ្នក​ល្អ​ម៉ឺង​មាត់ ។ ដូចនេះ​ហើយ​ពេល​ជួប​គាត់​ទុកចិត្ត​គាត់​យក​ភាព​ជា​យុវវ័យ​ស្រស់​ស្អាត​ផ្សំ​ជាមួយ​គាត់ ។ ក្លាយជា​ប្រ​ព​ន្ឋ​គាត់ ការងារ​បំពេញ​សព្វបែបយ៉ាង បោស​ផ្ទះ ជូត​ផ្ទះ បោក​ខោអាវ ម្ហូប​ប្តី រៀបចំ​រាល់ថ្ងៃ​តេ​សួរ មិន​មក​ហូប​មិន​តេ​សួរ​មក​ហូប​រាល់​ៗ​លើក ។ រឿង​មួយទៀត រវល់​ខ្លាច​ប្តី​ហើយ​ធ្វើ​ម្ហូប​ភ្លេច​ដាំបាយ ប្តី​មក​ក៏​ទៅ​ទិញ​បាយ ។ មក​វិញ​បើកទ្វារ​បង ឆ្កែ​នៅ​ក្នុង​រត់​មក​ខាំ​អ្នក​ក្បែរ​ខាងរ​យាស់​ជើង ។

នាង​ខំ​និយាយ​សុំ​ទោស​គេ បែរជា​គាត់​ជា​ប្តី​មក​ចោទ​ខ្ញុំ​ថា មាន​ប្រុស​ឡើង​ស្រងាកចិត្ត ។ ខ្ញុំ​ថា ខ្ញុំ​ទៅ​ទិញ​បាយ ហើយ​ខំ​អង្វរ​គេ​សង​គេ​អស់​ជាង​២០០​ដុល្លារ លុយ​ផ្ទាល់ខ្លួន​បែរជា​ថា យើង​មាន​ប្រុស ។ ចេះ​តែ​មានរឿង​ប្លែក​ៗ សូ​ម្បី​តែ​ម្តាយក្មេក​សុ​ទ្ឋ​តែ​ដឹង​រឿង​បែប​នេះ ហេតុ​អី​មិន​ជួយ គាត់​សម្ងំ​មាន​បំណង​យ៉ាង​មិច ។ តាំងពី​សរសៃ​ខ្ចី​ធ្វើការ​ច្រើន​រាប់​ម៉ោង ហើយ​ចាស់​ៗ​ថា កុំ​ប្រញាប់​ធ្វើការ​ប្រយ័ត្ន​ទាស់សរសៃ ។ តែ​មែន​ដៃ​ខ្ញុំ​ដូច​មនុស្ស​ប្រុស ប៉ោង​សរសៃ​ដល់​សព្វថ្ងៃ ហើយ​មុខមាត់​វិញ​ស្រពោន កេង​មិន​ដែល​បាន​ម៉ោង​១០​យប់​ទេ ថ្ងៃ​ណា​ក៏​ម៉ោង​២​យប់ ។

សូ​ម្បី​តែ​បទ​ចម្រៀង​ក៏​មិន​បាន​រៀបចំ ឡើង​ច្រៀង​ម្តង​ៗ​ដូច​យក​ផេះ​មក​ប៉ាត​មុខ ។ ពេល​នោះ​រង​សម្ពាធ​ព័ត៌មាន​វាយប្រហារ​ផ្សេង​ៗ សុ​ទ្ឋ​តែ​មិនដឹង​រឿង​ពិត​បែប​ណា​ទាំងអស់ ។ តាម​រយៈ​ខ្លឹមសា​ខ្លះរ​ៗ​នេះ​ប្រិ​យ​មិត្ត​អាច​យក​ទៅ​ពិចារណា​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ