ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates ផ្តល់​គំនិតល្អ​ដើម្បី​បញ្ចុះបញ្ចូល​មហាសេដ្ឋី​ដទៃ​ទៀត​ឱ្យ​បរិច្ចាគ​សម្រាប់​ទប់ស្កាត់​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ក្លាយជា​បុគ្គល​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នកដឹកនាំ​សំខាន់​ជាងគេ​ក្នុង​ជំនាន់​កូ​វី​ដ ១៩ នេះ ដោយ​នាំមុខ​ក្នុង​ផ្នែក​សាងសង់​រោងចក្រ​ដើម្បី​ផលិត​វ៉ាក់សាំង​នៅ​ថ្ងៃ​អនាគត ជំរុញ​ឲ្យ​មានការ​បង្កើន​ការ​ធ្វើតេស្ត​ជុំវិញ​ពិភពលោក…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ក្លាយជា​បុគ្គល​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នកដឹកនាំ​សំខាន់​ជាងគេ​ក្នុង​ជំនាន់​កូ​វី​ដ ១៩ នេះ ដោយ​នាំមុខ​ក្នុង​ផ្នែក​សាងសង់​រោងចក្រ​ដើម្បី​ផលិត​វ៉ាក់សាំង​នៅ​ថ្ងៃ​អនាគត ជំរុញ​ឲ្យ​មានការ​បង្កើន​ការ​ធ្វើតេស្ត​ជុំវិញ​ពិភពលោក និង​រិះគន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ម្តងម្កាល​ផង​ដែរ ។

ក្រៅពី​នេះ​ហើយ មហាសេដ្ឋី​ខាងលើ​កំពុង​តែ​ព្យាយាម​រក​វិធី​ដើម្បី​បញ្ចុះបញ្ចូល​មហាសេដ្ឋី​ដទៃ​ឲ្យ​បរិច្ចាគ​បន្ថែម ។ យោង​ទៅ​តាម​សារព័ត៌មាន Vox បាន​ឲ្យ​ដឹង​ថា ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ លោក ហ្គេ​ត​ស៍ និង​ជំនួយការ​របស់​លោក​បាន​ពិភាក្សា​ពី​គម្រោង​ក្នុង​ការ​ប្រមូល​វិភាគទាន​របស់​មហាសេដ្ឋី​ច្រើន​ជាង ២០០​នាក់​ទៅ​ទៀត និង​យក​លុយ​ទាំងនោះ​ទៅ​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ។

ជម្រើស​មួយទៀត​គឺ​ការ​បង្កើត​ទីផ្សារ​សម្រាប់ Giving Pledge ដែល​ជា​សេចក្តី​ប្រកាស​សាធារណៈ​ដែល​បាន​បង្កើត​ឡើង​ដោយ​លោក ហ្គេ​ត​ស៍ និង​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ជា​ការ​សន្យា​ថា​លោក​ទាំង​ពីរ និង​រួម​ទាំង​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​ដែល​បាន​ចុះហត្ថលេខា​លើ​វា​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​ពួក​គេ​ឲ្យ​ទៅ​សប្ប​រុស​ធម៌ ។ លោក ហ្គេ​ត​ស៍ អាច​នឹង​ស្នើ​ដល់​អ្នក​ដែល​បាន​ចុះហត្ថលេខា​ឲ្យ​ចូលរួម​ក្នុង​គម្រោង​ផ្សេង​ៗ​ដើម្បី​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ។

មហាសេដ្ឋី​ចំនួន ២០៩ នាក់​ដែល​បាន​ចុះហត្ថលេខា​លើ Giving Pledge អាច​បរិច្ចាគ​ប្រមាណ​យ៉ាងតិច​ណាស់​ក៏ ៥០០​ប៊ី​លាន​ដុល្លារ​ដែរ​ឲ្យ​ទៅ​សប្បុរសធម៌ ។ អ្នក​តាមដាន​បាន​ប្រាប់​មក​ថា​លោក ហ្គេ​ត​ស៍ កំ​បិ​ង​តែ​ពិចារណា​ដាក់​កូ​វី​ដ ១៩ ជា​បញ្ហា​មាន​អាទិភាព​ខ្ពស់​សម្រាប់ Giving Pledge ។

ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​និយាយ​ថា ជំនួយការ​របស់​លោក ហ្គេ​ត​ស៍ មិន​អាច​ជ្រើសរើស​ជម្រើស​នេះ​ឡើយ​ព្រោះ​មហាសេដ្ឋី​ដទៃ​អាច​នឹង​មិន​គាំទ្រ​អ្វី​ដែល​លោក​ហ្គេ​ត​ស៍​ព្យាយាម​សម្រេច ។

ដោយហេតុ​ដូចនេះ​ទើប​បុគ្គលិក​ធ្វើការ​ក្រោម​មូលនិធិ​សប្បុរសធម៌​របស់​លោក ហ្គេ​ត​ស៍ បាន​និយាយ​ថា ពួក​គេ​អាច​នឹង​បង្កើត​ទីផ្សារ​មួយ ដែល​អនុញ្ញាត​ឲ្យ​មហាសេដ្ឋី​បរិច្ចាគ​អន​ឡាញ បើកចំហរ​នូវ​តួលេខ​ដែល​ខ្លួន​បរិច្ចាគ និង​មាននូវ​បច្ចេកវិទ្យា​ដែល​ជួយ​ត​ភ្ជាប់​មហាសេដ្ឋី​ទៅ​នឹង​គម្រោង​ផ្សេង​ៗ​ដែល​កំពុង​ត្រូវការ​ការ​វិនិយោគ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ