ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ជនជាតិ​ចិន​សម្រុក​ចាយ​លុយ​បន្ទាប់​ពី​ខកខាន​ដោយសារ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ការ​លូតលាស់​នៃ​វិស័យ​ផលិតផល​ប្រណីត​ៗ​ក្នុង​ប្រទេស​ចិន កំពុង​តែ​ជួយ​ដល់​ក្តី​សង្ឃឹមថា វិស័យ​នេះ​អាច​នឹង​ងើបឡើង​បាន​លឿន​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកនេះ ។ យីហោ​ធំ​ៗ​ក្នុង​ប្រទេស​ចិន​ដូច​ជា Louis Vuitton, Hermes,…

ការ​លូតលាស់​នៃ​វិស័យ​ផលិតផល​ប្រណីត​ៗ​ក្នុង​ប្រទេស​ចិន កំពុង​តែ​ជួយ​ដល់​ក្តី​សង្ឃឹមថា វិស័យ​នេះ​អាច​នឹង​ងើបឡើង​បាន​លឿន​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កន្លង​មកនេះ ។ យីហោ​ធំ​ៗ​ក្នុង​ប្រទេស​ចិន​ដូច​ជា Louis Vuitton, Hermes, Gucci និង Prada កំពុង​តែ​មើលឃើញ​ការ​លក់​កើនឡើង​ពេល​ដែល​ហាង​លក់ទំនិញ​ក្នុង​ប្រទេស​ចិន​បាន​ចាប់​បើក​ដំណើរការ​ធម្មតា​វិញ ។

ហាង Hermes ក្នុង Guangzhou លក់​បាន ២.៧​លាន​ដុល្លារ​នៅ​ថ្ងៃ​ដែល​ចាប់​បើក​ដំណើ​ការ​វិញ​ដំបូង​នៅ​ខែមេសា ។ និន្នាការ​នេះ​មានឈ្មោះ​ថា ការ​ចាយវាយ​សងសឹក ដែល​មាន​ន័យ​ថា​អតិថិជន​កំពុង​តែ​ចាយវាយ​លុយ​ច្រើន​ជាង​ធម្មតា​ដើម្បី​សង​ពេល​ដែល​មិន​បាន​ចាយ​ព្រោះតែ​កូ​វី​ដ ១៩ ។

យ៉ាងណា​ក្តី ក្រុមហ៊ុន Bain & Co គិត​ថា​ការ​លក់​ផលិតផល​ប្រេ​ន​ៗ​អាច​នឹង​ធ្លាក់​ដល់​ទៅ ១០០​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ដែល​ស្មើ ១​ភាគ ៣​នៃ​ការ​លក់​សរុប​នៅ​ឆ្នាំ ២០១៩ ។ ក្រុមហ៊ុន​នេះ​បាន​ប្រាប់​មក​ទៀត​ថា ការ​លក់​ប្រហែលជា​មិន​អាច​កើន​ដល់​កម្រិត​ឆ្នាំ ២០១៩ ទេរ​ហូត​ដល់​ឆ្នាំ ២០២២ ឬ ២០២៣ ។

ប៉ុន្តែ Bain & Co បាន​វិភាគ​ឃើញ​ថា ទម្លាប់​ចាយវាយ​របស់​អ្នកមាន​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេល ១​ទៅ ២​ឆ្នាំ​ខាង​មុខ​នេះ ។ អ្នកមាន​នឹង​ប្តូរ​ពី​ការ​ចាយ​លុយ​លើ​បទ​ពិសោធន៍​ដូច​ជា​ការ​ធ្វើ​ដំណើរ​ទេសចរណ៍ ទៅ​ចាយវាយ​លើ​សម្ភារៈ​ទៅ​វិញ ។

និន្នាការ​ធំ​មួយទៀត​គឺ​ការ​ចំណាយ​លើ​កាបូប​យួរដៃ និង​ស្បែកជើង​ដែល​នឹង​មាន​ប្រជាប្រិយភាព​ជាងគេ​ក្នុង​ចំណោម​ផលិតផល​ប្រេ​ន​ទាំងអស់ ខណៈ​ដែល​នាឡិកាដៃ​បុរស និង​សម្លៀក​បំពាក់​សម្រាប់​ពិធីបុណ្យ​នឹង​មានការ​ធ្លាក់​ចុះ ។

ជាមួយ​គ្នា​នេះ​ដែរ អតិថិជន​កាន់តែ​ច្រើន​បាន​ធ្វើការ​ទិញ​ទំនិញ​អន​ឡាញ វិញ​ហើយ​ក្រុមហ៊ុន​ត្រូវ​តែ​កាត់​បន្ថយ​ចំនួន​ហាង និង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ ។ប៉ុន្តែ​សំណួរ​ខ្លាំង​មួយ​សម្រាប់​វិស័យ​ផលិតផល​ប្រេ​ន​ៗ​គែ​ថា​តើ​នឹង​មានការ​រិះគន់ និង​ស្អប់ខ្ពើម​អ្នកមាន​ដែល​ចាយវាយ​ឡូយឆាយ​ដែរ​ទេ​បន្ទាប់​ពី​ពិភពលោក​ឆ្លងកាត់​ជម្ងឺ​កូ​វី​ដ ១៩ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ