ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​ព្រមាន​បារាំង ​លើ​កុងត្រា​លក់​អាវុធ​ឲ្យ​តៃវ៉ាន់

3 ឆ្នាំ មុន

ប្រទេស​ចិន​-​បារាំង ៖ ប្រទេស​ចិន​នា​ថ្ងៃ​ទី១៣ ឧសភា បាន​ស្នើ​ដល់​បារាំង​កុំ​ឲ្យ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​បណ្ដា​នាវាចម្បាំង ដែល​តៃវ៉ាន់​ទទួល​បាន​ពី​បារាំង​កាលពី​៣០​ឆ្នាំ​មុន ។ សម្រាប់​ក្រុង​ប៉េ​កាំ​ង​ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​ខ្លួន​នោះ​អះអាង​ថា មាន​ចិន​តែ​មួយ…

ប្រទេស​ចិន​-​បារាំង ៖ ប្រទេស​ចិន​នា​ថ្ងៃ​ទី១៣ ឧសភា បាន​ស្នើ​ដល់​បារាំង​កុំ​ឲ្យ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​បណ្ដា​នាវាចម្បាំង ដែល​តៃវ៉ាន់​ទទួល​បាន​ពី​បារាំង​កាលពី​៣០​ឆ្នាំ​មុន ។

សម្រាប់​ក្រុង​ប៉េ​កាំ​ង​ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​ខ្លួន​នោះ​អះអាង​ថា មាន​ចិន​តែ​មួយ ហើយ​គោលការណ៍​នេះ​ត្រូវ​តែ​ទទួលយក​ដោយ​គ្រប់​ប្រទេស ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា ។ ការ​លក់​អាវុធ​ឲ្យ​តៃ​វា​៉​ន់​ជា​រឿង​រសើប​បំផុត​មួយ ដែល​ជា​ទូទៅ​នាំ​ឲ្យ​ចិន​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ។

តៃវ៉ាន់​បំពាក់​ជា​ពិសេស​ដោយ​អាវុធ​ផលិត​នៅ​អា​មេ​រិ​ក តែ​ក្នុង​ឆ្នាំ​១៩៩១​ដែន​កោះ​នោះ​បាន
ទិញ​ពី​បារាំង​នូវ​នាវា​ពិឃាត​ធុន LAFAYETTE ចំនួន​៦​គ្រឿង​ដែល​នាំ​ឲ្យ​ចិន​ខឹង​យ៉ាង​ខ្លាំង ។ បារាំង​ក៏​លក់​ផង​ដែរ​នូវ​យន្តហោះ​ប្រយុទ្ធ​ធុន​MIRAGE ចំនួន​៦០​គ្រឿង​ឲ្យ​តៃវ៉ាន់​កាលពី​ឆ្នាំ
១៩៩២ ។

តៃវ៉ាន់​ប្រកាស​កាលពី​ខែ​មុន​ពី​បំណង​របស់​ខ្លួន​ឲ្យ​ទទួល​បាន​បណ្ដា​សម្ភារ​យោធា​បារាំង ដើម្បី
កែ​លម្អ​កង​នាវាចម្បាំង​របស់​ខ្លួន ។ លោក ZHAO LIJIAN អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​ថា ចិន​ប្រឆាំង​យ៉ាង​មឺ​ុ​ង​ម៉ាត់​ចំពោះ​រាល់​ការ​លក់​អា​វុ​​ធ​ឲ្យ​តៃវ៉ាន់ ។

លោក​ថា​យើង​បាន​បញ្ជាក់​រួចហើយពី​ការ​ព្រូ​យ​បារម្ភ​យ៉ាង​ខ្លាំង​របស់​យើងចំពោះ​បារាំង ។ យើង​ស្នើ​ជា​ថ្មី​ដល់​ភាគី​បារាំង​ឲ្យ​គោរព​គោលការណ៍​ចិន​តែ​មួយ ហើយ​បោះបង់​ចោល​គម្រោង​លក់​អាវុធ​នោះ​ឲ្យ​តៃវ៉ាន់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​បំផ្លាញ​ទំនាក់ទំនង​បារាំង​-​ចិន ៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ