ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​មួយ​ចំនួន​គួរ​ឱ្យ​ចាប់អារម្មណ៍

9 ឆ្នាំ មុន

១-​ម៉ូតូ​ប្រវែង​4,7​ម៉ែត្រ
ម៉ូតូ​ប្រវែង​៤,៧​ម៉ែត្រ អាច​ដឹក​មនុស្ស​បាន​១០​នាក់​បង្ហាញ​រូបរាង​នៅ​ទី​សាធារណៈ​ក្នុង​ខេត្ត​ហ៊័​រណា​ន ប្រទេស​ចិន ។ ម្ចាស់​សង្ឃឹមថា ម៉ូតូ​របស់​ខ្លួន​អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​បាន ។

១-​ម៉ូតូ​ប្រវែង​4,7​ម៉ែត្រ
ម៉ូតូ​ប្រវែង​៤,៧​ម៉ែត្រ អាច​ដឹក​មនុស្ស​បាន​១០​នាក់​បង្ហាញ​រូបរាង​នៅ​ទី​សាធារណៈ​ក្នុង​ខេត្ត​ហ៊័​រណា​ន ប្រទេស​ចិន ។ ម្ចាស់​សង្ឃឹមថា ម៉ូតូ​របស់​ខ្លួន​អាច​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​បាន ។

២-​ក្រុមហ៊ុន​ចិន​ធានា​រ៉ាប់រង​ដល់​ឆ្កែ​និង​ឆ្មា
ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន ធំ​ៗ​ដទៃ​ផ្សេង​ទៀត​ក្នុង​ប្រទេស​ចិន បាន​បង្កើត​កម្មវិធី​ធានា​រ៉ាប់រង​ដល់​សត្វ​ចិញ្ចឹម​ឆ្កែ និង​ឆ្មា ។ ក្រុមហ៊ុន​នេះ​ធានា​រ៉ាប់រង​លើ​ការ​ថែទាំ​សត្វ​ចាប់ពី​តម្លៃ​៨០០​ដុល្លារ​ទៅ​៨​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​១​ឆ្នាំ ។

៣-​យក​កាក់​ជាង​1​ពាន់​បិទ​លើ​រថយន្ត
ម្ចាស់​រថយន្ត​ម៉ាក​វ៉ុល​វ៉ា​ហ្គេ​ន រស់នៅ​ទីក្រុង Xiamen ខេត្ត Fujian ប្រទេស​ចិន បាន​យក​កាក់​មាន​តម្លៃ ០,៥​យាន់ (០,០៨​ដុល្លារ​) ជាង​១​ពាន់​កាក់​បិទ​លើ​រថយន្ត​របស់​ខ្លួន​ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន ។

៤-​ស្ត្រី​ម្នាក់​រំខាន​ប៉ូលិស​4.654​ដង
ប៉ូលិស​ទីក្រុង​ស៊េ​អូ​ល ប្រទេស​កូរ៉េ​ខាងត្បូង បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពី​បទ​រំខាន​ប៉ូលិស​ចំនួន​៤.៦៥៤​ដង​តាម​ទូរស័ព្ទ ។

ប៉ូលិស​ឱ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​មាន​នាមត្រកូល Song អាយុ​៤៣​ឆ្នាំ បាន​ហៅ​ទូរស័ព្ទ​ទៅ​លេខ​សង្គ្រោះ​បន្ទាន់ «១១២» ចំនួន​៤.៦៥៤​ដង​ចន្លោះ​ពី​ខែមករា ឆ្នាំ​២០១០ រហូត​ដល់​ខែកក្កដា ឆ្នាំ​២០១៤ ។

៥-​កូន​គោ​កើតមក​មាន​ជើង​6 នៅ​ចិន
យោង​តាម​គេហទំព័រ China Daily ឱ្យ​ដឹង​ថា កូន​គោមួយ​ក្បាល​កើតមក​មាន​ជើង​៦ ។ លោក Zhang Gongxun ជា​ម្ចាស់​បាន​និយាយ​ថា ជើង​ដែល​លើស​នោះ ស្ថិត​នៅ​កញ្ចឹងក​ខាងឆ្វេង ព្រមទាំង​ជាប់​គ្នា​ទៀត​ផង ។

៦-​យក​សក់​20​គីឡូក្រាម​តុ​ប​តែ​លើ​រថយន្ត
អ្នក​ច្នៃ​ម៉ូ​ដ​សក់​ជនជាតិ​អុ​ី​តា​លី វ័យ​៤៤​ឆ្នាំ​អ្នកស្រី Maria Lucia Mugno បំបែក​ឯតទគ្គ​កម្ម​ចាស់​ដោយ​យក​សក់​មនុស្ស​២០​គីឡូក្រាម​តុបតែង​លើ​រថយន្ត​ម៉ាក Fiat 500 ដោយ​ចំណាយពេល​១៥០​ម៉ោង ។