ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ល្មើសច្បាប់​អាចឆ្លងកាត់​គោលដៅ​មន្ត្រី​ត្រួត​ពិនិត្យ​បច្ចេកទេស​​យ៉ាង​​រលូន​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ គេ​កំពុង​មានការ​សង្ស័យ​ថា កម្លាំង​ចម្រុះ​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ​មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការ​ខេត្ត ដែល​មាន​ភារកិច្ច​ដាក់​ប៉ុ​ស្ដិ៍​ចល័តត្រួត​​ពិនិត្យ​បច្ចេកទេស​យាន​យន្ត​នៅ​លើ​ដងផ្លូវ​ជាតិ​នានា មានការ​សមគំនិត​ជាមួយ​ម្ចាស់​រថយន្ត​ល្មើសច្បាប់​ចរាចរ​ណ៍នានា ជា​ថ្មូ​រ​នឹង​ការ​ទ​ទួល​បាន​នូវ​ផល​ប្រ​យោ​ជ​ន៍​ប្រចាំខែ ទើប​រថយន្ត​ទាំងនោះ នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍​លើ​ដងផ្លូវ​បាន​ដោយ​សេរី​។…

ខេត្តបាត់ដំបង ​៖ គេ​កំពុង​មានការ​សង្ស័យ​ថា កម្លាំង​ចម្រុះ​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ​មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការ​ខេត្ត ដែល​មាន​ភារកិច្ច​ដាក់​ប៉ុ​ស្ដិ៍​ចល័តត្រួត​​ពិនិត្យ​បច្ចេកទេស​យាន​យន្ត​នៅ​លើ​ដងផ្លូវ​ជាតិ​នានា មានការ​សមគំនិត​ជាមួយ​ម្ចាស់​រថយន្ត​ល្មើសច្បាប់​ចរាចរ​ណ៍នានា ជា​ថ្មូ​រ​នឹង​ការ​ទ​ទួល​បាន​នូវ​ផល​ប្រ​យោ​ជ​ន៍​ប្រចាំខែ ទើប​រថយន្ត​ទាំងនោះ នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍​លើ​ដងផ្លូវ​បាន​ដោយ​សេរី​។ ជា​ពិសេស​ រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ធំ​ៗ​ត​ទ្រុង​ដឹក​អង្កាម​យ៉ាង​សំពីងសំពោង ដែល​ដឹក​ឆ្លងកាត់​បុ​ស្ដិ៍ត្រួត​​ពិនិត្យ​របស់​របស់​សមត្ថកិច្ច​រាល់ថ្ងៃ​គ្រប់​គោលដៅ​ ។

រថយន្ត​ល្មើសច្បាប់ ​ដែល​កំពុង​ធ្វើ​ចរាចរ​ណ៍​ដោយ​សេរី​រាល់ថ្ងៃ​ទាំងនោះ ត្រូវ​គេ​សង្កេត​ឃើញ​ភាគច្រើន ជា «​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​» ដែល​ច្បាប់​បាន​ហាមឃាត់​ ។ ដូច​ជា​រថយន្ត​ប្រភេទ​ទេសចរ​ណ៍ (១២​កៅអី​) រថយន្ត​ធុន​ធ្ងន់​ដឹក​ទំនិញ​លើស​ចំណុះ និង​រថយន្ត​ធុន​ធ្ងន់​ត​ទ្រុង​ដឹក​អង្គា​មយ៉ាង​សំពីងសំពោង​ខ្ពស់​កប់​មេឃ​។​ល​។ បើ​ទោះជា​ច្បាប់​ចរាចរ​ណ៍ថ្មី​នេះ ត្រូវ​បាន​ចែង​យ៉ាង​លំអិត​អំពី​បទល្មើស ដែល​ត្រូវ​ចាប់​ផាកពិន័យ​ស្វ័​យ​គុណ​ក្ដី​ ។ ប៉ុន្តែ​រថយន្ត​ទាំងនេះ នៅ​តែ​មមារញឹក​នៅ​លើ​ដងផ្លូវ ហើយ​អាច​បើក​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​របស់​មន្ត្រី​ចរាចរ​ណ៍គ្រប់​គោលដៅ​ទាំង​យប់​ទាំង​ថ្ងៃ​បាន​យ៉ាង​គ​គ្លើ​ន មិន​ទាក់ភ្នែក​មន្ត្រី​ចរាចរ​ណ៍​ឡើយ​។

ជាក់ស្ដែង ​រថយន្ត​ធំ​ៗ​ត​ទ្រុង​ដឹក​អង្កាម​យ៉ាង​សំពីងសំពោង ឆ្លងកាត់​គោលដៅ​ត្រូ​ត​ពិនិត្យ​បច្ចេកទេស​យាន​យន្ត​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ដែល​ដឹកនាំ​ដោយ លោក អឹ​ម អង្សា អនុប្រធាន​ការិយាល័យ​នគរបាល​ចរា​ចរ​ណ៍​ផ្លូវគោក​។ រថយន្ត​នេះ ​ត​ទ្រុង​ខ្ពស់​ទៅ​លើ និងខ្លះ​ទៀត​ត​ទ្រុង​លយ​វែង​ទៅ​ក្រោយ តែ​ក្រុម​មន្ត្រី​ដែល​អះអាង​ខ្លួនឯង​ថា «​ជា​ក្រុម​ត្រូ​ត​ពិនិត្យ​បច្ចេកទេស​យានយន្ត​» នោះ បែរជា​មើល​មិនឃើញ​កំហុស​រថយន្ត​ទាំងនេះ​ទៅ​វិញ ? ហើយ​អនុញ្ញាត​ឲ្យ​រថយន្ត​ល្មើសច្បាប់​ទាំងនេះ​ធ្វើ​ចរាចរ​ណ៍​បាន​យ៉ាង​រលូន​រាល់ថ្ងៃ​។ សកម្មភាព​បែប​នេះ ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា « ក្រុម​ត្រូ​ត​ពិនិត្យ​បច្ចេកទេស​យានយន្ត និង ក្រុម​ត្រូ​ត​ពិនិត្យ​បទល្មើស​ចរាចរ​ណ៍​ជា​ច្រើន​គោលដៅ​ទៀត អាច​ទ​ទូល​សំណូក​ពី​ម្ចាស់​រថយន្ត​ទាំងនោះ ទើប​មិន​ព្រម​បង្ក្រាប​»​។

លោក​អឹ​ម អង្សា អនុប្រធាន​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោកនៃ​ស្នងការ​ខេត្ត ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ដាក់​បុ​ស្ដិ៍ច​ល័តត្រួត​​ពិនិត្យ​បច្ចេកទេស​យានយន្ត បាន​ទ​ទូល​ស្គាល់​ថា រថយន្ត​ដឹក​អង្កាម ដែល​មាន​ត​ទ្រុង​កំពស់​ទៅ​លើ​១​ម៉ែត្រ និងខ្លះ​មាន​ត​ទ្រុង​លយ​វែង​ទៅ​ក្រោយ​ផង​នោះពិតជា «​ខុស​លក្ខណៈ​បច្ចេកទេស​» មែន ហើយ​កន្លង​ទៅ​កម្លាំង​របស់​លោក​ក៏​ធ្លាប់​ចាប់​បាន​ប៉ុន្មាន​គ្រឿង​ដែរ​។ លោក​អឹ​ម អង្សា បាន​បំភ្លឺ​ប្រាប់​កោះ​សន្តិភាព បែប​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​កម្លាំង​របស់​លោក​ដាក់​ប៉ុ​ស្តិ៍​ត្រូ​ត​ពិនិត្យ​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ម្ដង​ៗ រថ​យន្ត​ដឹក​អង្កាម​នេះ ​ហាក់​ដឹង​មុន ហើយ​មិន​ធ្វើ​ចរាចរ​ណ៍​ទេ​។ លុះ​កម្លាំង​របស់​លោក​ដក​ចេញ​ផុត ទើប​ក្រុម​រថយន្ត​នេះ​ចេញដំណើរ តែបើ​ធ្វើ​ចរាចរ​ណ៍​ឆ្លងកាត់​គោលដៅ​របស់​លោក កម្លាំង​របស់​លោក​នឹង​ចាប់​យក​ទៅ​ស្នងការ​ខេត្ត​ហើយ​។ ប៉ុន្តែ​លោក អឹ​ម អង្សា បា​នប​ដិ​សេ​ដ​ចំពោះ​ការ​ចោទប្រកាន់​ថា ក្រុមចម្រុះ​របស់​លោក​ទ​ទូល​ប្រាក់​សំណូក​ប្រចាំខែ​ពី​ម្ចាស់​រថយន្ត​ល្មើសច្បាប់​ទាំងនោះ ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​។ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌មាន និង ការ​ពិនិត្យ​ជាក់ស្ដែង វា​ហាក់​ផ្ទុយ​គ្នា​ខ្លះទៅ​នឹង​ការ​បំភ្លឺ​របស់​លោក អឹ​ម អង្សា អនុប្រធាន​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​។

ប្រភព​ពី​មន្ត្រីបាន​ឲ្យ​ដឹង​ថា កាលដែល​ក្រុម​នេះ នៅ​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ចាស់ គេ​ឃើញ​រថយន្ត​ដឹក​អង្កាម​យ៉ាង​សំពីងសំពោង​ឆ្លងកាត់​គោលដៅ​ក្រុមចម្រុះ​នេះ ចាប់​តាំ​ពី​ព្រឹក​រហូត​ដល់​មេឃងងឹត គ្មាន​ការ​កាក់​ត្រូ​ត​ពិនិត្យ​ទេ​។ ប៉ុន្តែ​នៅ​ពេល​ចាប់ផ្ដើម​ចុះ​អនុវត្ត​រឹក​បន្តឹង​ច្បាប់​ចរាចរ​ណ៏​ថ្មី ស្រាប់តែ​ក្រុម​រថយន្ត​ដឹក​ជញ្ជូន​អង្កាម​នេះ ហាក់​មានការ​ប្រែ​ប្រូ​ល​ពេលវេលា​ភ្លាម​ៗ​ដែរ​។

ប្រភព​នេះ ​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ចុះ​អនុវត្ត​រឹក​បន្ដឹង​ច្បាប់​ថ្មី គេ​សង្កេត​ឃើញរថយន្ត​ដឹក​អង្កាម​ហាក់​សំងំស្ងៀមឈឹង នៅ​ថ្ងៃ​ណា​ដែល​កម្លាំង​ចម្រុះ​របស់​លោក​អឹ​ម អង្សា ចុះ​ដាក់​បុ​ស្តិ៍​ត្រួត​ពិនិត្យ​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧​ ។ ប៉ុន្តែ​ក្រោយ​ពេល​កម្លាំង​ចម្រុះ​នេះ ​ដក​ចេញពី​គោលដៅ​ផុត​បន្តិច ក្រុម​រថយន្ត​ល្មើស​នេះ​ក៏​បាន​ចាប់ផ្ដើម​ច​ម្រុ​ក​ដឹក​ជញ្ជូន​យ៉ាង​គ​គ្លើ​ន​ដែរ ​។ ផ្ទុយ​ទៅ​វិញ បើ​ថ្ងៃ​ណា​កម្លាំង​ចម្រុះ​នេះ មិន​បាន​ដាក់
ប៉ុស្តិ៍ដ៏​ត្រួត​ពិនិត្យ​ទេ គេ​ឃើញ​ក្រុម​រថយន្ត​ដឹក​អង្កាម​នេះ ធ្វើការ​ដឹក​ជ្ញជូន​ស្ទើរ​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ដែល​មើល​ទៅ​ហាក់​មានការ​ផ្ដល់​សញ្ញា​ដល់​គ្នា​ជា​មុន អំពី​ផែនការ​ណ៍​ដាក់​ប៉ុ​ស្តិ៍ត្រួត​​ពិនិត្យ​។

បើ​តាម​ប្រភព​ព័​ត៌មាន​នានាដែល​កោះសន្តិភាព ទ​ទូល​បាន​ថ្មី​ៗ​នេះ រថយន្ត​ល្មើសច្បាប់​ចរាចរ​ណ៍ដែល​កំពុង​ធ្វើ​ចរាចរ​ណ៍លើ​ដងផ្លូវ​ឆ្លងកាត់​គោលដៅ​មន្ត្រី​ចរាចរ​ណ៍​បាន​យ៉ាង​សុខសាន្ត​រាល់​ថ្ងៃនេះ មាន​ដូច​ជា រថយន្ត​ដឹក​ដី រថយន្ត​ក្រុមហ៊ុន​ដឹក​គ្រឿងសំណង់​នានា​នៅ​ក្នុង​ក្រុង រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ រថយន្ត​ដឹក​ឥដ្ឋ​​នៅ​តាម​សិប្បកម្ម​ផលិតឥដ្ឋ ឬ​រថយន្ត​ដឹក​ទឹកកក សិប្បកម្ម​ផលិត​ទឹកកក​នានា​។​ល​។

រថយន្ត​ទាំងនេះ ​ភាគច្រើន​គ្មាន «​ឯកសារ​ស្របច្បាប់ពាក់​ស្លាក​លេខ​ក្លែងបន្លំ រីឯ​អ្នកបើកបរ​គ្មាន​ប័ណ្ណបើក​បរ​» ជាដើម​។ ប៉ុន្តែ​អាច​ធ្វើ​ចរាចរ​ណ៍​ឆ្លងកាត់​គ្រប់​គោលដៅ​មន្ត្រី​ចរាចរ​ណ៍ដោយ​សេរី​។ ដូច្នេះ​ហើយ​ ទើប​គេ​សង្ស័យ​ថា មន្ត្រី​ចរាចរ​ណ៍​តាម​គោលដៅ​ទាំងនោះ អាច​ទ​ទូល​បាន​ផល​ប្រ​យោ​ជន៍​​ជា​ប្រចាំ​ពី​ម្ចាស់​ក្រុម​ហ៊ុន ឬ ម្ចាស់​យានយន្ត​ល្មើសច្បាប់​។ បច្ចុប្បន្ន​ រថយន្ត​ល្មើសច្បាប់​ទាំងនេះ​នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍បាន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នឹង​ច្បាប់​ឡើយ បើ​ទោះជា​ថ្នាក់ដឹកនាំ​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​មានការ​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៍ថ្មី​នេះ​យ៉ាងណា​ក្ដី​។

ពាក់ព័ន្ធ​នឹង​ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៍​ថ្មី​នេះ បើ​យោង​លើ​ខ្លឹមសារ​សំលេង ដែល​គេ​ដឹង​ថា ជា​សារ​ណែនាំ​របស់​លោក​ឧត្តម​សេនី​យ៍​ទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត ផ្ដាំ​ដល់​មន្ត្រី​ចរាចរ​ណ៍​ដែល​កំពុង​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ថ្មី​។ លោកស្នងការ​ខេត្ត បាន​ណែនាំ​យ៉ាង​ដូច្នេះ​ថា «បណ្ដា​អធិការ​គ្រប់​ស្រុក​ទាំងអស់ ព្រមទាំង​ការិយាល័យ​ច​រារ​ច​ណ៍ ត្រូវ​ពង្រឹង​ចរាចរ​ណ៍​ឲ្យ​មែន​ទេ​ន គឺប្រយ័ត្ន​ការ​អនុវត្ត​ដែល​ផ្ទុយ​នឹង​ច្បាប់​.. គោល​ការ​ណ៍​ដាក់​ប៉ុន្មាន គឺ​ត្រូវ​អនុវត្ត​ប៉ុណ្ណឹង អត់​មាន​ធ្វើ​លើស​ទេ​.. ហើយ​ក៏​មិន​បន្ធូរបន្ថយ​ក្នុង​ការ​អនុវត្ត​ដែរ តែ​ឲ្យ​ស្របច្បាប់ កុំ​ឲ្យ​ផ្ទុយ​នឹង​ច្បាប់ ផ្ទុយ​នឹង​គោល​ការ​ណ៍​..»​។

ប៉ុន្តែ​លោកស្នងការ​ខេត្ត ក៏​បាន​ព្រមាន​ផង​ដែរ​ចំពោះ​មន្ត្រី​គោលដៅ​ណា ដែល​ធ្វើការ​ផាកពិន័យ ហើយ​មិន​ចេញ​វិ​ក័យ​ប​ត្រ​។ លោកស្នងការ បាន​បញ្ជាក់​បែប​នេះ​ថា «​ការ​ផាកពិន័យ​ដាច់ខាត​ត្រូវ​តែ​មាន​ ឬស៊ុ​យ តែបើ​អត់​ ឬស៊ុ​យ (​វិ​ក័យ​ប​ត្រ​បង់ប្រាក់​) បើ​ខ្ញុំ​ដឹង​គោលដៅ​ណា​..​? អធិការ​ណា​..​? អាហ្នឹង​កុំ​បន្ទោស​ខ្ញុំ​ណា​..​? គឺ​ជំរាប​ប្រាប់​អស់​ឲ្យ​ហើយ គ្រប់​គោលដៅ​ដែល​អនុវត្ត​ច្បាប់​ចរាចរ​ណ៏ »​។

សូម​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​ថ្ងៃ​ចាប់ផ្ដើម នៃ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៍ថ្មី រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ឧសភា ​នេះ គឺ​មានរ​យៈ​ពេល​កន្លះ​ខែ​មក​ហើយ ហើយ​ក៏​មានការ​លេច​ឮនូវ​រឿង​មិន​ប្រក្រតី​ជា​ហូរហែ​​ផង​ដែរ ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ចរាចរ​ណ៍​នៅ​តាម​បណ្ដា​គោលដៅ​នានា ​។ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​លោកស្នងការ​ខេត្ត ទៅ​លើ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ​ទេ តែបើ​តាម​ប្រភព​ព័​ត៌​មានបាន​ខ្សិ​ប​ប្រាប់​ថា «​មានការ​ស្ដីបន្ទោស​ខ្លះ​ៗ​ដែរ តែ​ធ្វើ​ឡើង​ស្ងាត់​ៗ»៕ ​

អត្ថបទសរសេរ ដោយ