ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចោទ​ចិន​ថា ​ប៉ុនប៉ង​លួច​ការ​ស្រាវ​ជ្រាវ​លើ​វ៉ាក់សាំង​មួយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៣​ឧសភា បាន​ចោទប្រកាន់​ជា​សាធារណៈ​ចំពោះ​​ចិន​ថា ប៉ុនប៉ង​លួច​ការ​ស្រាវជ្រាវ​លើ​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដែល​នោះ​ជា​ការ​បង្កើន​ភាព​តានតឹង​ថែម​ទៀត រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង​លើ​រឿង​ឆ្លង​វីរុស​នោះ​។ ប៉ូលិស​សហព័ន្ធ​FBI​និង​ទីភ្នាក់ងារ​ទទួល​បន្ទុក​ខាង​សន្តិសុខ​ព័ត៌មានវិទ្យា ក្នុង​ការ​ព្រមាន​ជា​ផ្លូវ​ការ​មួយ​បាន​លើក​ឡើង​ថា ផ្នែក​ខាង​សុខាភិបាល​នានា…

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៣​ឧសភា បាន​ចោទប្រកាន់​ជា​សាធារណៈ​ចំពោះ​​ចិន​ថា ប៉ុនប៉ង​លួច​ការ​ស្រាវជ្រាវ​លើ​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដែល​នោះ​ជា​ការ​បង្កើន​ភាព​តានតឹង​ថែម​ទៀត រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង​លើ​រឿង​ឆ្លង​វីរុស​នោះ​។

ប៉ូលិស​សហព័ន្ធ​FBI​និង​ទីភ្នាក់ងារ​ទទួល​បន្ទុក​ខាង​សន្តិសុខ​ព័ត៌មានវិទ្យា ក្នុង​ការ​ព្រមាន​ជា​ផ្លូវ​ការ​មួយ​បាន​លើក​ឡើង​ថា ផ្នែក​ខាង​សុខាភិបាល​នានា ដូច​ជា​ឱសថ​សាស្ត្រ​និង​ការ​ស្រាវជ្រាវ ដែល​ធ្វើការ​លើ​ចម្លើយ​តប​ចំពោះ​វីរុស​COVID-19 ត្រូវ​មានការ​ចាប់អារម្មណ៍ ថា ពួក​គេ​ជា​គោល​ដៅ​មុនគេ​នៃ​សកម្មភាព​នោះ ហើយ​ចាត់​បណ្ដា​វិធានការ​ចាំបាច់ ដើម្បី​ការពារ បណ្ដា​ប្រព័ន្ធ​របស់​ពួក​គេ​។

ពួក​គេ​អះអាង​ទៀត​ថា ការ​ប៉ុនប៉ង​នានា​របស់​ចិន​សំដៅលើ​ផ្លែ​ក​ទាំងនេះ តំណាង​ឲ្យ​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​មួយ សម្រាប់​ចម្លើយ​តប​របស់​ប្រទេស​យើង​ចំពោះ​វីរុស​។ FBI​បញ្ជាក់​ជា​ពិសេស​ថា ការ​សើ​ុ​ប​អង្កេត​មួយ​លើ​បណ្ដា​តួអង្គ​អ្នក​លួច​ខាង​ព័ត៌មានវិទ្យា និង​បណ្ដា​អ្នក​ព័ត៌មានវិទ្យា​មិន​ប្រពៃណី​របស់​ចិន ដែល​សង្ស័យ​ថា​ពួក​គេ​ចង់​លួច​បណ្ដា​សមាសភាព​ដែល​ការពារ ដោយ​ម្ចាស់​កម្មសិទ្ធិបញ្ញា ទាក់ទង​ជាមួយ​ការ​ស្រាវជ្រាវ​លើ​វ៉ាក់សាំង​មួយ និង​លើ​បណ្ដា​ថ្នាំ​ព្យាបាល ហើយ​ក៏​លើ​ការ​ធ្វើតេស្ត​ជំងឺ​ដែល​សម្លាប់​មនុស្ស​ជិត​២៩៥.០០០​នាក់​ហើយ​លើ​ពិភពលោក ក្នុង​នោះ​ជាង​៨៤.០០០​នាក់​នៅ​អា​មេ​រិ​ក​។

យោង​តាម​រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​ថា ច្បាស់​ណាស់ នោះ​ជា​ការ​លួច​ខាង​ព័ត៌មានវិទ្យា ហើយ​បណ្ដា​អ្នក​ស្រាវជ្រាវ​និង​និស្សិត​ចិន​ក៏​សកម្ម​ក្នុង​ការ​លួច​បណ្ដា​ព័ត៌មានវិទ្យា ក្នុង​ផ្ទៃ​បណ្ដា​វិទ្យា​ស្ថាន​សាកលវិទ្យាល័យ​និង​មន្ទីរពិសោធន៍​សាធារណៈ ដែល​ពួក​គេ​ធ្វើការ​ដែរ​។

ខាង​ផ្នែក​ការទូត​ចិន​បាន​ទាត់​ចោល​ជា​មុន​រួច​ហើយ កាលពី​ថ្ងៃ​ទី​១១​ឧសភា​ការ​ចោទ​ពី​ការ​លួច​នេះ​ដោយ​អះអាង​ថា ចិន​ប្រយុទ្ធ​ប្រឆាំង​រាល់​រូបភាព​នៃ​ការ​លួច​ខាង​ព័ត៌មានវិទ្យា​។

ក្រសួងការបរទេស​ចិន​អះអាង​ថា យើង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​កម្រិត​ពិភពលោក លើ​វ៉ាក់សាំង​មួយ​និង​ថ្នាំ​ប្រឆាំង​ជំ​ងឹ​COVID-19​។ វា​ជា​ការ​គ្មាន​សីលធម៌​ដែល​ចោទ​ចិន​ជាមួយ​បណ្ដា​ពាក្យ​ចចាមអារ៉ាម​និង​ការ​មួលបង្កាច់​ដោយ​គ្មាន​ភស្ដុ​តាង​។

តាម​ពិត​ទៅ​សហរដ្ឋ​ង​អា​មេ​រិ​ក​ធ្លាប់​ចោទប្រកាន់​ចិន​តាំងពី​យូរ​មក​មក​ហើយ​ថា ធ្វើ​ចារកម្ម​ឧស្សាហ​កម្ម​និង​បាន​យក​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា​របស់​ខ្លួន ជា​អាទិភាព​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំង​២​។

មន្ទីរពិសោធន៍​បារាំង​មួយ​ថាបើ​រក​វ៉ាក់សាំង​ឃើញ​ឲ្យ​អា​មេ​រិ​ក​មុនគេ
ខណៈ​ដែល​ពិភពលោក​កំពុង​តែ​ប្រកួតប្រជែង​គ្នា ក្នុង​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​មួយ​ប្រឆាំង​វីរុស​COVID-19 មន្ទីរពិសោធន៍​បារាំង​SANOFI​បាន​បញ្ចេញ​ពាក្យ​ថា ខ្លួន​នឹង​បម្រើ​ដល់​សហ​រដ្ឋអាមេរិក​មុនគេ ប្រសិនបើ​រក​ឃើញ​វ៉ាក់សាំង​ប្រឆាំង​វីរុស​នោះ ព្រោះ​អា​មេ​រិ​កបាន​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​នានា តាម​រយៈ​ភាព​ជា​ដៃគូ​។

នេះ​ជា​ការ​អះអាង​របស់​លោក​PAUL HUDSON ម្ចាស់​របស់​មន្ទីរពិសោធន៍​នោះ ប្រាប់​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​BLOMOBERG​កាលពី​ថ្ងៃ​ទី​១៣​ឧសភា​។ ថៅកែ​រូប​នេះ​បន្ត​ថា រដ្ឋា​ភិបាល​អា​មេ​រិ​ក​មាន​សិទ្ធិ​មុនគេ ក្នុង​ការ​ប្រើ​វ៉ាក់សាំង​នោះ ព្រោះ​អា​មេ​រិ​ក បាន​ប្រថុយ​ក្នុង​ការ​ស្រាវជ្រាវ​វ៉ាក់សាំង​មួយ ជាមួយ​ក្រុមហ៊ុន​ឱសថ​បារាំង​ដ៏​ធំ​នេះ​។ អា​មេ​រិ​ក​នឹង​ទទួល​វ៉ាក់សាំង​មុនគេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ