កីឡាករ Dele Alli ត្រូវក្រុមចោរសម្រុកចូលប្លន់ដល់ក្នុងផ្ទះ
ប្រទេសអង់គ្លេស ៖ ខ្សែបម្រើ Dele Alli របស់ក្រុម Tottenham Hotspur និងក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានចោរភ្ជង់នឹងកាំបិត…
ប្រទេសអង់គ្លេស ៖ ខ្សែបម្រើ Dele Alli របស់ក្រុម Tottenham Hotspur និងក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានចោរភ្ជង់នឹងកាំបិត…
ប្រទេសអង់គ្លេស ៖ ខ្សែបម្រើ Dele Alli របស់ក្រុម Tottenham Hotspur និងក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានចោរភ្ជង់នឹងកាំបិត ព្រមទាំងបានដាល់មុខក្នុងហេតុការណ៍ប្លន់មួយនៅឯផ្ទះគេផ្ទាល់ កាលពីព្រឹកថ្ងៃពុធ ។
បើយោងតាមប្រភពពី BBC បានឲ្យដឹងថា ចោរដែលមានគ្នាពីរនាក់បានសម្រុកចូលក្នុងផ្ទះរបស់កីឡាករ Dele Alli ដែលមានទីតាំងស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍ ដែលជាកន្លែងរូបគេកំពុងស្នាក់នៅជាមួយបងប្រុស និងមិត្តស្រីរៀងខ្លួន ។ Alli ត្រូវបានចោរគំរាមដោយភ្ជង់នឹងកាំបិត និងបានដាល់មុខរូបគេបណ្តាលឲ្យរងរបួសផងដែរ ។
តាមប្រភពដដែលបានបន្តថា ក្រុមចោរបានប្លន់យកគ្រឿងអលង្ការ រួមទាំងនាឡិកាដ៏មានតម្លៃមួយចំនួន ។
ក្រោយហេតុការណ៍នោះកើតឡើង ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះ បានរាយការណ៍ទៅមន្ត្រីប៉ូលិស និងបានប្រគល់វីដេអូកាមេរ៉ាសុវត្ថិភាព (CCTV) ផងដែរ ។
កីឡាករ Dele Alli បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន នៅយប់ថ្ងៃពុធថា «សូមអរគុណរាល់សារដែលផ្ញើមកទាំងអស់។ វាជាបទពិសោធន៍ដ៏គួរឲ្យខ្លាច ប៉ុន្តែពួកយើងមិនមានរឿងអ្វីទេឥឡូវនេះ» ។
ដោយឡែកសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលីសបានឲ្យដឹងថា «បុរសពីរនាក់បានចូលប្លន់ទ្រព្យសម្បត្តិ និងបានយកគ្រឿងអលង្ការរួមទាំងនាឡិកា មុនពេលរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះជាបុរសទាំងពីរនាក់ បានរងរបួសផ្ទៃមុខបន្តិចបន្តួច បន្ទាប់ពីរងការវាយតប់ពីជនល្មើស ហើយពួកគេបានបដិសេធការព្យាបាលនៅឯមន្ទីរពេទ្យ ។ មិនទាន់មានការចាប់ខ្លួននរណាម្នាក់នៅឡើយទេ ហើយការសាកសួរនៅតែបន្តធ្វើ» ៕
ចែករំលែកព័តមាននេះ