ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ ! លោក Bill Gates សោកស្តាយ​រឿង​អ្វី​ទាក់ទង​នឹង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ​តាំងពី​មានការ​ផ្ទុះ និង​រីកសាយ​នៃ​ជម្ងឺ​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ស្ថិត​ក្នុង​ចំណោម​បុគ្គល​សាធារណៈ​ជា​ច្រើន​ដែល​បាន​ចេញ​មុខ​ចែករំលែក​ក្រោម​ប្រធានបទ​កូ​វី​ដ…

ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ​តាំងពី​មានការ​ផ្ទុះ និង​រីកសាយ​នៃ​ជម្ងឺ​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ស្ថិត​ក្នុង​ចំណោម​បុគ្គល​សាធារណៈ​ជា​ច្រើន​ដែល​បាន​ចេញ​មុខ​ចែករំលែក​ក្រោម​ប្រធានបទ​កូ​វី​ដ ១៩ ។

ប៉ុន្តែ​លោក ហ្គេ​ត​ស៍ សោកស្តាយ​ថា​លោក​មិន​បាន​ធ្វើ​គ្រប់គ្រាន់​ក្នុង​ការ​ព្រមាន​ពិភពលោក​ពី​ការ​គំរាមកំហែង​នៃ​ជំងឺឆ្លង​មុន​ពេល​កូ​វី​ដ ១៩ បាន​កើត​មាន​ឡើង​ទៅ​វិញ ។លោក ហ្គេ​ត​ស៍ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង The Wall Street Journal ថា លោក​ចង់​ធ្វើ​ច្រើន​ជាង​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​ទាំងនេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​មាន​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន​ដែល​ផ្សព្វផ្សាយ​ពី​កូ​វី​ដ ១៩ មហាសេដ្ឋី និង​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ម្នាក់​នេះ​ក៏​បាន​ចេញ​មុខ​ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ជំ​វុ​ញ​ពិភពលោក​តាំងពី​ប៉ុន្មាន​ឆ្នាំ​មុន​ឆ្នាំ​នេះ​ទៀត​ផង ។
ឧទាហរណ៍​ដូច​ជា​កាលពី​ឆ្នាំ ២០១៥ ដែល​លោក​បាន​ឡើង​ចែករំលែក​លើ​កម្មវិធី TED Talk និង​ព្រមាន​មនុស្ស​ថា​ជំងឺឆ្លង​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​ជាង​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​ទៅ​ទៀត ហើយ​លោក​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ត្រៀមខ្លួន​ដើម្បី​ឆ្លើយ​តប​នឹង​ជំងឺ​ទាំងនេះ ។

លើស​ពី​នេះ​ទៅ​ទៀត​លោក ហ្គេ​ត​ស៍ បាន​ប្រាប់​ដល់​សារព័ត៌មាន​ខាងលើ​ថា លោក​មិន​ពេញចិត្ត​នឹង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ទៅ​នឹង​កូ​វី​ដ ១៩ ទេ ហើយ​លោក​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​ខាតបង់​រាល់​សិប​ទ្រី​លាន​ដុល្លារ​ឯណោះ ។ មូលនិធិ​សប្បុរសធម៌ Bill and Melinda Gates Foundation បម្រុង​ទុក​ច្រើន​ជាង ៣០០​លាន​ដុល្លារ​ទៅ​ទៀត​សម្រាប់​ការ​បង្កើត​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង ។

លោក​បាន​បន្ត​ថា ខ្ញុំ​បាន​បរិច្ចាគ​លុយរាប់​រយ​លាន​ដុល្លារ​របស់​មូលនិធិ​សប្បុរសធម៌​សម្រាប់​វា ។ ប៉ុន្តែ​វា​ជា​កិច្ចការ​របស់​រដ្ឋាភិបាល​ទេ ដូច​ការ​មាន​ថវិកា​សម្រាប់​ការពារ​ជាតិ​ដែល​អាច​ប្រើ​ពេល​ដែល​មានការ​ផ្ទុះ​សង្គ្រាម​ជាដើម ។

លោក​បាន​បន្ថែម​ថា អ្នកដឹកនាំ​ជុំវិញ​ពិភពលោក​ដែល​បាន​ស្តាប់​លោក​បាន​ទទួលយក​ការ​ព្រមាន​របស់​លោក​ពិតមែន ប៉ុន្តែ​លោក​នៅ​តែ​សង្ឃឹមថា​លោក​អាច​មាន​សមត្ថភាព​បញ្ចុះបញ្ចូល​ពួក​គេ​ឲ្យ​ចេញ​សកម្មភាព​លឿន​ជាង​នេះ និង​រៀបចំ​ផែនការ​ច្បាស់លាស់​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​ក្នុង​ការ​បង្កើត​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ពេល​ដែល​ជួបនឹង​ស្ថាន​ការ​ដូច​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ