ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ខ្ជិលច្រអូស​នាំ​ឱ្យ​កើត​វិបត្តិ​គ្រប់យ៉ាង​សម្រាប់​ជីវិត

3 ឆ្នាំ មុន

អ្នកបួស​រូប​ណា​ភាព​ខ្ជិលច្រអូស​ប្រចាំ​នៅ​ក្នុង​កាយ​ហើយ រមែង​ដឹកនាំ​អ្នកបួស​រូប​នោះ​ឲ្យ​ប្រព្រឹត្ត​ក្នុង​ផ្លូវខុស ឱ្យ​មាន​សេចក្តី​ប្រមាទ​ក្នុង​កិច្ច​ប្រតិបត្តិ​ទាំងពួង​ទាំងឡាយ បើជា​គ្រហស្ថ​វិញ​ភាព​ខ្ជិលច្រអូស​នោះ​នឹង​ដឹកនាំ​ឲ្យ​ក្រ​រហាម ឲ្យ​ល្ងង់ខ្លៅ ឲ្យ​ថោកទាប ឲ្យ​វិនាស​អន្តរាយ​ចាក​ប្រយោជន៍​គ្រប់យ៉ាង ។ តាម​សេចក្តី​ពិត​ទ្រព្យសម្បត្តិ​មិន​ដែល​រត់​ចូល​មក​ក្នុង​ដៃ​អ្នក​ខ្ជិលច្រអូស​នោះ​ឡើយ លុះណាតែ​បុគ្គល​មាន​ព្យាយាម…

អ្នកបួស​រូប​ណា​ភាព​ខ្ជិលច្រអូស​ប្រចាំ​នៅ​ក្នុង​កាយ​ហើយ រមែង​ដឹកនាំ​អ្នកបួស​រូប​នោះ​ឲ្យ​ប្រព្រឹត្ត​ក្នុង​ផ្លូវខុស ឱ្យ​មាន​សេចក្តី​ប្រមាទ​ក្នុង​កិច្ច​ប្រតិបត្តិ​ទាំងពួង​ទាំងឡាយ បើជា​គ្រហស្ថ​វិញ​ភាព​ខ្ជិលច្រអូស​នោះ​នឹង​ដឹកនាំ​ឲ្យ​ក្រ​រហាម ឲ្យ​ល្ងង់ខ្លៅ ឲ្យ​ថោកទាប ឲ្យ​វិនាស​អន្តរាយ​ចាក​ប្រយោជន៍​គ្រប់យ៉ាង ។

តាម​សេចក្តី​ពិត​ទ្រព្យសម្បត្តិ​មិន​ដែល​រត់​ចូល​មក​ក្នុង​ដៃ​អ្នក​ខ្ជិលច្រអូស​នោះ​ឡើយ លុះណាតែ​បុគ្គល​មាន​ព្យាយាម គឺ​ការ​ក្រោក​ធ្វើការ ខំប្រឹង​ប្រែង ខ្មីឃ្មាត សង្វាត​ក្រោក​ឡើង​ធ្វើការ​ផ្សេង​ៗ អត់ទ្រាំ​នឹង​ឧបសគ្គ​គ្រប់យ៉ាង​ទើបបាន​ជោគជ័យ​ក្នុង​ជីវិត ។

ចំណែក​អ្នកបួស បើ​បួស​ខ្ជិល​មិន​សង្វាត​សិក្សា​រៀនសូត្រ ខ្វះ​ការ​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រង់​ត្រូវ​តាម​ធម៌​វិន័យ គឺ​បួស​គ្រាន់​ដើម្បី​លាភសក្ការៈ នោះ​នឹង​មិន​អាច​ញុំ​ា​ង​សាសនា​ឱ្យ​ចម្រើន​រុងរឿង​បាន​ឡើយ ។

ហេតុ​នោះ​ហើយ​ទើប​មាន​បុរាណ​ភាសិត​មួយ​កន្លែង​បង្គាប់​ឲ្យ​សម្លាប់​មារយាទ​ថោកទាប គឺ​ឲ្យ​បោះបង់​ការ​ខ្ជិលច្រអូស​នោះ​ចោល បើ​មិន​ដូច្នោះ​ទេ មិន​ថា​អ្នកបួស ឬ​គ្រហស្ថ​រមែង​ទទួល​នូវ​វិបត្តិ​គ្រប់យ៉ាង​សម្រាប់​ជីវិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ