ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​ចំនួន​១០ កំពុង​គំរាមកំហែង​ជីវិត​ប្រជាជន​កម្ពុជា

3 ឆ្នាំ មុន

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​និយាយ​នៅ​ថ្ងៃនេះ​ថា ជំងឺមហារីក​ចំនួន​១០ បាន​កំពុង​តែ​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាជន​កម្ពុជា ។ មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បន្ត​ទៀត​ថា តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងសុខាភិបាល​បានអោយ​ដឹង​ថា ក្នុង​ចំណោម​ជំងឺមហារីក​ទាំង​ដប់ ដែល​គំរាមកំហែង​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជំងឺមហារីក​សួត…

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​និយាយ​នៅ​ថ្ងៃនេះ​ថា ជំងឺមហារីក​ចំនួន​១០ បាន​កំពុង​តែ​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាជន​កម្ពុជា ។

មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បន្ត​ទៀត​ថា តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងសុខាភិបាល​បានអោយ​ដឹង​ថា ក្នុង​ចំណោម​ជំងឺមហារីក​ទាំង​ដប់ ដែល​គំរាមកំហែង​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជំងឺមហារីក​សួត និង​ទងសួត ។

ជំងឺ​មហា​រី​កផ្សេង​ទៀត ដែល​កើត​មាន​ញឹកញាប់ និង​ខ្លាំង​ជាងគេ​ចំពោះ​ស្ត្រី គឺ​ជំងឺមហារីក​មាត់ស្បូន និង​ជំងឺមហារីក​ដោះ ។

ចំណែក​ជំងឺមហារីក​៦​ផ្សេង​ទៀត​នោះ រួម​មាន​ជំងឺមហារីក​ក្រពះ មហារីក​ពោះវៀន មហារីក​ស្បូន មហារីក​ថ្លើម មហារីក​អូ​វ៉ែ​រ មហារីក​ក្រអូមមាត់ និង​មហារីក​ផ្សេង​ទៀត​ដូច​ជា ក្រពេញ​ប្រូ​ស្តា​ត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ