ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តដាច់​ម្ល៉េះ​! ក្មេង​តូច​អាយុ​ត្រឹម​១​ខួប​សោះ ត្រូវ​ឪពុកចុង​កាច់​ដៃ និង​ជើង

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឪពុកចុង​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ ក្រោយ​ពី​ឪពុកចុង​រូប​នេះ​បាន​កាច់​ដៃ និង​ជើង​កូន​អាយុ​១​ខួប បណ្តាល​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឪពុកចុង​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ ក្រោយ​ពី​ឪពុកចុង​រូប​នេះ​បាន​កាច់​ដៃ និង​ជើង​កូន​អាយុ​១​ខួប បណ្តាល​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​។

បើ​តាម​លោកស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ថា ក្រោយ​ពី​ឃើញ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ព័ត៌មាន​មាន​ថា ក្មេង​រង​គ្រោះ​ម្នាក់​ត្រូវ​ឪពុកចុង​ឈ្មោះ ធួន ផា​ណា បាន​ធ្វើ​សកម្ម​ភាព​កាច់​ដៃ​ឆ្វេង និង​ជើង​ឆ្វេង​របស់​ក្មេង​តូច​រង​គ្រោះ បណ្តាល​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០​ស្ថិត​នៅ​ស្រុក​សំរោង ខេត្តឧត្តរមានជ័យ ។ ហើយ​ពេល​នេះ​ក្មេង​រង​គ្រោះ​រូប​នេះ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្តឧត្តរមានជ័យ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ហើយ កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​បានដឹង និង​នាំ​ខ្លួន​ឪពុកចុង​រូប​នេះ មក​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តឧត្តរមានជ័យ​។ ហើយដោយ​មានការ​អនុញ្ញាតិ​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជនសង្ស័យ​រូប​នេះ​ពិតជា​បាន​ប្រើ​ហិង្សា​លើ​ក្មេង​១​ខួប ដែល​ជា​កូនចុង បណ្តាល​របួសធ្ងន់​បាក់ដៃ និង​ជើង​។

លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​សាកសួរ​ហើយ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​ឪពុកចុង​ខាងលើ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ