ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរគូស្នេហ៍ ១១០គូ ទទួលរង្វាន់ម៉ូតូ Zoomer X និងចិញ្ចៀនពេជ្រពី ស្រាបៀរ កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្រាបៀរ កម្ពុជា បានរកឃើញគូស្វាមីភរិយាមានសំណាងឈ្នះរង្វាន់ម៉ូតូ Zoomer X ចំនួន១០០គូ និងរង្វាន់ចិញ្ចៀនពេជ្រ ១០គូ កាលពីខែមីនា ហើយក្រុមហ៊ុននឹងជ្រើស…

ស្រាបៀរ កម្ពុជា បានរកឃើញគូស្វាមីភរិយាមានសំណាងឈ្នះរង្វាន់ម៉ូតូ Zoomer X ចំនួន១០០គូ និងរង្វាន់ចិញ្ចៀនពេជ្រ ១០គូ កាលពីខែមីនា ហើយក្រុមហ៊ុននឹងជ្រើស យកគូស្នេហ៍តំណាងចំនួន ១០គូ ដើម្បីប្រគល់រង្វាន់នៅថ្ងៃសៅរ៍ ទី ១៦ ខែឧសភានេះ ។
ការផ្តល់ជូនរង្វាន់នេះនឹងធ្វើឡើងនៅស្ទូឌីយោស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV នៅម៉ោង៨-១០យប់ ក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew the Beat ។

តំណាង ស្រាបៀរ កម្ពុជា លោកស្រី គង់ កុសល បានថ្លែងថា ៖ «ក្រុមហ៊ុន ស្រាបៀរ កម្ពុជា បានជ្រើសរើសគូស្នេហ៍ឈ្នះរង្វាន់ម៉ូតូ និងចិញ្ចៀនពេជ្រសរុបចំនួន ១០គូជាតំណាងឡើងមកទទួលរង្វាន់ ។ យើងធ្វើបែបនេះក៏ដើម្បីបញ្ចៀសកុំឱ្យមានការជួបជុំគ្នាច្រើន ហើយចំពោះគូស្វាមីភរិយាដែលមិនបានឡើងមកទទួលរង្វាន់ផ្ទាល់នៅថ្ងៃសៅរ៍នេះ ក្រុមហ៊ុននឹងរៀបចំការប្រគល់ជូនរង្វាន់នៅថ្ងៃបន្តបន្ទាប់» ។

ជាចុងក្រោយ លោកស្រីក៏សូមអបអរសាទរដល់គូស្វាមីភរិយាថ្មី ដែលបានជាវកញ្ចប់អាពាហ៍ពិពាហ៍ ស្រាបៀរ កម្ពុជា ហើយត្រូវរង្វាន់ទាំងអស់គ្នា ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ