ក្លិបនៅ Premier League ប្រឈមនឹងការសងប្រាក់យ៉ាងច្រើនដល់ក្រុមហ៊ុនផ្សាយទូរទស្សន៍
ប្រទេសអង់គ្លេស ៖ បើយោងតាមការចុះផ្សាយពី BBC បានឲ្យដឹងថាក្លិបនៅក្នុងក្របខណ្ឌ Premier League ប្រឈមនឹងការសងប្រាក់ចំនួនចន្លោះពី ៣០០ ទៅ…
ប្រទេសអង់គ្លេស ៖ បើយោងតាមការចុះផ្សាយពី BBC បានឲ្យដឹងថាក្លិបនៅក្នុងក្របខណ្ឌ Premier League ប្រឈមនឹងការសងប្រាក់ចំនួនចន្លោះពី ៣០០ ទៅ…
ប្រទេសអង់គ្លេស ៖ បើយោងតាមការចុះផ្សាយពី BBC បានឲ្យដឹងថាក្លិបនៅក្នុងក្របខណ្ឌ Premier League ប្រឈមនឹងការសងប្រាក់ចំនួនចន្លោះពី ៣០០ ទៅ ៣៥០ លានផោន ដល់ក្រុមហ៊ុនផ្សាយទូរទស្សន៍ទាំងក្នុង និងក្រៅស្រុក ប្រសិនការប្រកួតប្រជែងលីគចាប់ផ្តើមឡើងវិញ ដោយបិទទ្វារកីឡដ្ឋាន (គ្មានអ្នកគាំទ្រទស្សនាផ្ទាល់) ។
មន្ត្រីមកពីក្លិបទាំង២០ ក្នុងក្របខណ្ឌ Premier League បានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទកន្លងទៅ ដើម្បីបន្តកិច្ចពិភាក្សាស្តីពីគំរោងស្តារឡើងវិញនៃសកម្មភាពប្រកួតប្រជែងរដូវកាលនេះ ។ ក្នុងនោះប្រធានលីគ បាននិយាយថា ក្លិបទាំង២០ បានធ្វើការជំទាស់ ចំពោះការប្រកួតដែលគ្រោងលេងនៅកីឡដ្ឋានអព្យាក្រឹត (កីឡដ្ឋានរួមគ្មានក្នុងដី ឬក្រៅដី) ។ ដោយឡែកការសងប្រាក់ទៅកាន់ក្រុមហ៊ុនផ្សាយទូរទស្សន៍ត្រូវបានគេរំពឹងទុក បន្ទាប់ពីការប្រកួតត្រូវបានអនុញ្ញាតធ្វើឡើង ដោយគ្មានអ្នកគាំទ្រក្នុងកីឡដ្ឋាន ។
នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters ធ្លាប់បានព្យាករណ៍ពីការបាត់បង់យ៉ាងហោចណាស់ ១ ពាន់លានផោន ប្រសិនបើក្របខ័ណ្ឌ Premier League មិនអាចបញ្ចប់ក្នុងរដូវកាល ២០១៩-២០ ។
លោកបាននិយាយកាលពីថ្ងៃចន្ទថា «យើងអាចធ្វើបច្ចុប្បន្នភាពក្លិប លើស្ថានភាពជាក់ស្តែងរបស់យើង ជាមួយក្រុមហ៊ុនផ្សាយទូរទស្សន៍ ដែលវាជាការសម្ងាត់មួយ ។ ទោះមានអ្វីកើតឡើងក៏ដោយ វានៅតែត្រូវខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ក្លិបទាំងអស់ ដែលមិនអាចជៀសផុតបាន» ៕ (ដកស្រង់ចេញពី ៖ Theguardian)
ចែករំលែកព័តមាននេះ