ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​លេប​ត្របាក់​ឃ្លាំង​អេ​ត​ចាយ​ក្រដាស​500​តោន និង​រថយន្ត​​សល់​​តែ​ឆ្អឹង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ព្រះ​អគ្គី​បាន​លេប​ត្របាក់ក្រដាស​អេ​ត​ចាយ​ប្រមាណ​៥០០​តោន និង​រថយន្ត​មួយ​គ្រឿង​ត្រូវ​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ទេ ដោយ​សមត្ថកិច្ច​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល បើ​ពុំ​ដូច្នោះ​ទេ អាច​ឆេះ​ដល់​គំនរ​អេ​ត​ចាយ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ ។ ករណី​ភ្លើង​ឆេះ​ឃ្លាំង​អេ​ត​ចាយ​នេះ…

ខេត្តស្វាយរៀង ៖ ព្រះ​អគ្គី​បាន​លេប​ត្របាក់ក្រដាស​អេ​ត​ចាយ​ប្រមាណ​៥០០​តោន និង​រថយន្ត​មួយ​គ្រឿង​ត្រូវ​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​រងគ្រោះថ្នាក់​ដល់​មនុស្ស​ទេ ដោយ​សមត្ថកិច្ច​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេល បើ​ពុំ​ដូច្នោះ​ទេ អាច​ឆេះ​ដល់​គំនរ​អេ​ត​ចាយ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ ។

ករណី​ភ្លើង​ឆេះ​ឃ្លាំង​អេ​ត​ចាយ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​តា​យ​សេង ក្នុងភូមិ​តា​បឹ​ប សង្កាត់បា​វិត ក្រុង​បា​វិត ។

បើ​តាម​នគរបាល​ក្រុង​បា​វិត​ឱ្យ​ដឹង​ថា ម្ចាស់​ឃ្លាំង​អេ​ត​ចាយ​ខាងលើ​នេះ​ឈ្មោះ ថា​ច់ ថុ​ន ភេទ​​ស្រី អាយុ​៤១​ឆ្នាំ ។ ចំពោះ​ទំហំ​នៃ​ការ​ខូចខាត គឺ​ឆេះ​ក្រដាស​អេ​ត​ចាយ​អស់​ប្រមាណ​៥០០​តោន និង​ឆេះ​រថយន្ត​ដឹក​អេ​ត​ចាយ​១​គ្រឿង ម៉ាក​ហ៊ី​ណូ គ្មាន​ផ្លា​ក​លេខ នៅ​សល់​តែ​គ្រោងឆ្អឹង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័​ត៌មាន​នេះ កម្លាំង​នគរបាល​ក្រុង​បា​វិត សហការ​ជា​មួយ​កងរាជអាវុធហត្ថ​ក្រុង និង​កង​រាជ​អាវុ​ធ​ហត្ថ​ខេត្ត បាន​ជួយ​អន្តរាគមន៍​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​ពន្លត់ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង និង​ប្រើប្រាស់​ទឹក​សរុប​ចំនួន​១២​រថយន្ត ប្រើប្រាស់​រយៈពេល​ជាង​២​ម៉ោង​ទើប​ភ្លើង​រលត់​ទៅ​វិញ ។

ចំពោះ​ការ​កើត​មាន​អគ្គិភ័យ​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ