ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ថែរក្សា​សុខ​ភាព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​អំពាវនាវ​ឲ្យពលរដ្ឋ​បង្កើន​ការ​ថែរក្សា​សុខភាព តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល បើ​ទោះបី​នៅ​សល់​អ្នកជំងឺ​កូ​វី​ដ​-១៩​តែ​ម្នាក់​ក៏​ដោយ ដើម្បី​ការពារ​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩​ពី​មនុស្ស​មា្ន​ក់​ទៅ​មនុស្ស​ម្នាក់​ទៀត…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​អំពាវនាវ​ឲ្យពលរដ្ឋ​បង្កើន​ការ​ថែរក្សា​សុខភាព តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល បើ​ទោះបី​នៅ​សល់​អ្នកជំងឺ​កូ​វី​ដ​-១៩​តែ​ម្នាក់​ក៏​ដោយ ដើម្បី​ការពារ​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩​ពី​មនុស្ស​មា្ន​ក់​ទៅ​មនុស្ស​ម្នាក់​ទៀត ឬ​ទៅ​សហគមន៍ ។

ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែង​អំពាវនាវ​បែប​នេះ ក្នុង​ឱកាស​ទទួល​សម្ភារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូ​វី​ដ​-១៩ ពី​អង្គការ​ការី​តាស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ សម្រាប់​បែងចែក​ទៅ​តាម​សង្កាត់ និង​មូលដ្ឋាន ដើម្បី​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​និង​ទទួល​សម្ភារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូ​វីត​-១៩ ឯកឧត្តម​អភិបាល​​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អំណោយ​ម៉ាស អាល់កុល និង​ខិត្តប័ណ្ណ​អប់រំ​ពី​ការ​ថែរក្សា​អនាម័យ​របស់​អង្គការ​ការី​តាស​កម្ពុជា​នេះ នឹង​ត្រូវ​ចាត់ចែង​បន្ត​ជូន​ដល់​អាជ្ញាធរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​នៅ​មូលដ្ឋាន ខណៈ​ដែល​ជំងឺ​នេះ​បាន​និង​កំពុង​វាយលុក​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក ហើយ​ក្នុង​នោះ​ប្រទេស​កម្ពុជា​យើង​បាន​និង​កំពុង​ប្រឈម​ដែរ​នោះ ។

ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ការី​តាស​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​ដើម្បី​បង្ការ និង​ទប់ស្កាត់ជំងឺ​កូ​វី​ដ​-១៩ នេះ ។ ឯកឧត្តម​បាន​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ជំងឺ​កូ​វី​ដ​-១៩​នេះ ដោយ​ត្រូវ​ការពារ​ខ្លួន​ឱ្យ
បាន​ល្អ​ប្រសើរ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពោល​គឺ​កុំ​ភ័យ​ខ្លាំង​ពេក និង​កុំ​ហ៊ាន​ខ្លាំង​ពេក បន្ត​ធ្វើ​អនាម័យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ពិសេស​លាងដៃ ពាក់​ម៉ាស់​ការពារ ចៀស​ឲ្យ​បានការ​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ជាដើម ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត និង​ទៅ​សហគមន៍ ។

លោក គឹ​ម រតនៈ នាយក​ប្រតិបត្តិ​អង្គការ​ការី​តាស​កម្ពុជា បាន​ថ្លែង​ថា ការ​ផ្តល់​អំណោយ​ជា​សម្ភារ​មាន ម៉ាស សាប៊ូ អាល់កុល និង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ពេល​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​អាជ្ញា​ធរ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​ធានា​បាន​សុខភាព​សុវត្ថិភាព​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ