ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates ព្រួយបារម្ភ​ខ្លាំង​ខ្លាច​ខ្វះ​ដប​ធ្វើ​ពី​កែវ​សម្រាប់​ដាក់​វ៉ាក់សាំង

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ព្រមាន​ដល់​រដ្ឋាភិបាល និង​សាធារណជន​ម្តង​ហើយ​ម្តងទៀត​ពី​ការ​គំរាមកំហែង​នៃ​ការ​រាតត្បាត​ជំងឺ ។ នៅ​ឆ្នាំ ២០១៧…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ព្រមាន​ដល់​រដ្ឋាភិបាល និង​សាធារណជន​ម្តង​ហើយ​ម្តងទៀត​ពី​ការ​គំរាមកំហែង​នៃ​ការ​រាតត្បាត​ជំងឺ ។ នៅ​ឆ្នាំ ២០១៧ បន្ទាប់​ពី​បាន​ចែករំលែក​ថា​ពិភពលោក​មិន​ទាន់​បាន​ត្រៀមខ្លួន​រួច​សម្រាប់​ការ​ផ្ទុះ​ជំងឺ​ថ្មី​ទេ​នោះ លោក​បាន​ប្រកាស​ពី​គម្រោង Coalition for Epidemic Preparedness Innovations ។

ក្នុង​ឆ្នាំ​នោះ មូលនិធិ​របស់​លោក​បាន​ចំណាយ ៧% នៃ​ការ​ចំណាយ​ទាំងអស់​ដែល​ស្មើ ១.៣​ប៊ី​លាន​ដុល្លារ​លើ​ការ​បង្កើត​វ៉ាក់សាំង ។ ប៉ុន្តែ​លោក ហ្គេ​ត​ស៍ មិន​បាន​គិត​ថា​លោក​ជោគជ័យ​ទេ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ The Wall Street Journal លោក​បាន​និយាយ​ថា លោក​មិន​មាន​អារម្មណ៍ល្អ​ទេ​។ លោក​បាន​បន្ត​ថា មូលហេតុ​ក្នុង​ការ​និយាយ​ពី​វា​គឺ​ដើម្បី​ពួក​យើង​អាច​ចេញ​សកម្មភាព និង​កាត់​បន្ថយ​ផល​ប៉ះពាល់ ។

ដោយ​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ប្រមាណ ៤.១​លាន​នាក់​ដែល​មាន​ផ្ទុក​វីរុស​កូ​វី​ដ ១៩ និង​ការ​ខាតបង់​សេដ្ឋកិច្ច​រាប់​ទ្រី​លាន​ដុល្លារ​មក​ហើយ លោក ហ្គេ​ត​ស៍ មិន​សង្ឃឹមថា​ពិភពលោក​អាច​ឆ្លង​ផុត​វិបត្តិ​នេះ​បាន​ដោយ​រលូន​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​និយាយ​ថា វិស័យ​ឱសថ​មិន​ន​ដែល​បង្កើត​វ៉ាក់សាំង​ថ្មី​ក្នុង​រយៈពេល​តិច​ជាង ៥​ឆ្នាំ​ទេ ប៉ុន្តែ​លោក​មាន​សង្ឃឹមថា​វ៉ាក់សាំង​សម្រាប់​កូ​វី​ដ ១៩ អាច​នឹង​សម្រេច​ដោយ​ជោគជ័យ​បាន​ក្នុង​រយៈពេល ១៨​ខែ ។

មូលនិធិ​សប្បុរសធម៌​របស់​លោក​បាន​ទុក​ថវិកា ១០០​លាន​ដុល្លារ​សម្រាប់​ការ​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ។ ប៉ុន្តែ​ក្នុង​ពេល​ដែល​វ៉ាក់សាំង​កាន់តែ​ច្រើន​បង្ហាញ​នូវ​លទ្ធផល​វិជ្ជមាន លោក ហ្គេ​ត​ស៍ បាន​ចែករំលែក​ថា​លោក​កំពុង​តែ​សហការ​ជាមួយនឹង​នាយក​ក្រុមហ៊ុន​ឱសថ​ផ្សេង​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ធំ​មួយ​ដែល​អាច​ប៉ះពាល់​ដល់​ការ​ចែកចាយ​វ៉ាក់សាំង​បាន នោះ​គឺ​ការ​រក​ដប​ធ្វើ​ពី​កែវ​សម្រាប់​វ៉ាក់សាំង ។

ទោះជា​វា​កែវ​ទាំងនេះ​មិន​ស្មុគស្មាញ​ពិតមែន ប៉ុន្តែ​វា​មិន​ងាយ​ក្នុង​ការ​ផលិត​សម្រាប់​ប្រជាជន​ប្រមាណ ៧​ប៊ី​លាន​នាក់​ទេ ព្រោះ​មិន​ដែល​មាន​នរណា​ដែល​ព្យាយាម​ផលិត​វ៉ាក់សាំង​សម្រាប់​មនុស្ស ៧​ប៊ី​លាន​នាក់​កន្លង​មក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ