ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​អាយុ ១៧​ឆ្នាំ​សោះ តែ​អាច​រក​ប្រាក់​បាន​រាប់​ពាន់​ដុល្លារ​ពី​ការ​លេង​ហ្គេ​ម

3 ឆ្នាំ មុន

សម្រាប់​អាណាព្យាបាល​ជា​ច្រើន​រូប រូបភាព​កូនរ​ៗ​របស់​ខ្លួន​អង្គុយ​លេង​ហ្គេ​ម​រាប់​ម៉ោង​ខណៈ​ដែល​សាលារៀន​ត្រូវ​បាន​បិទ​ដំណើរការ​ព្រោះតែ​កូ​វី​ដ ១៩ ប្រហែលជា​មិនមែន​ជា​ទិដ្ឋិ​ភាពល្អ​សម្រាប់​ពួក​គេ​ទេ ។ ប៉ុន្តែ​យុវជន និង​មនុស្ស​ធំ​ពេញវ័យ​កាន់តែ​ច្រើន​បាន​ចាប់ផ្តើម​ធ្វើ​ឲ្យ​ការ​លេង​ហ្គេ​ម​ក្លាយជា​អាជីព​របស់​ពួក​គេ ។ ក្នុង​ចំណោម​នោះ​គឺ បេន…

សម្រាប់​អាណាព្យាបាល​ជា​ច្រើន​រូប រូបភាព​កូនរ​ៗ​របស់​ខ្លួន​អង្គុយ​លេង​ហ្គេ​ម​រាប់​ម៉ោង​ខណៈ​ដែល​សាលារៀន​ត្រូវ​បាន​បិទ​ដំណើរការ​ព្រោះតែ​កូ​វី​ដ ១៩ ប្រហែលជា​មិនមែន​ជា​ទិដ្ឋិ​ភាពល្អ​សម្រាប់​ពួក​គេ​ទេ ។ ប៉ុន្តែ​យុវជន និង​មនុស្ស​ធំ​ពេញវ័យ​កាន់តែ​ច្រើន​បាន​ចាប់ផ្តើម​ធ្វើ​ឲ្យ​ការ​លេង​ហ្គេ​ម​ក្លាយជា​អាជីព​របស់​ពួក​គេ ។

ក្នុង​ចំណោម​នោះ​គឺ បេន ណូ​ប​ល (Ben Noble) មក​ពី​ប្រទេស​អង់គ្លេស​បាន​លាឈប់​ពី​ការងារ​ជា​អ្នកលក់​ក្នុង​ហាង​មួយ និង​ក្លាយជា​គ្រូបង្វឹក​លេង​ហ្គេ​ម​ពេញ​ម៉ោង​វិញ ។ យុវជន​ម្នាក់​នេះ​បាន​ប្រទះ​ឃើញ​ថា​ខ្លួន​អាច​រក​លុយ​បាន​ពី​ការ​លេង​ហ្គេ​ម​បាន​បន្ទាប់​ពី​ចំណាយពេល​ជាមួយ​មិត្តភក្តិ និង​បង្រៀន​ពួក​គេ​ពី​វិធី​លេង​ហ្គេ​ម​ឈ្មោះ​ថា Rocket League ។

បច្ចុប្បន្ន​នេះ បេន ផ្តល់​សេវា​បង្វឹក​លេង​ហ្គេ​ម​តាម​គេហទំព័រ Fiverr តាំងពី​ខែមីនា​មក​ដែល​ពេល​នោះ​រកបាន​ប្រមាណ ៦០០​ដុល្លារ​ក្នុង​មួយ​ខែ ។ បេន គិតថ្លៃ​សេវា​របស់​ខ្លួន​តាម​កញ្ចប់​សេវា ។

ជាដំបូង បេន ត្រូវ​វិភាគ​លើ​ចំណុចខ្លាំង និង​ខ្សោយ​របស់​អតិថិជន​របស់​ខ្លួន ។ បន្ទាប់​មក បេន ផ្តល់​ការ​ហ្វឹកហាត់​ក្នុង​ផ្នែក​ជា​ច្រើន​ដូច​ជា​យុទ្ធសាស្ត្រ និង​ការ​ហាត់​លេង​ជាមួយ​ខ្លួន និង​អ្នកលេង​ហ្គេ​ម​ពូកែ​ៗ​ថែម​ទៀត ។បេន បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​រកបាន​លើស ១​ពាន់​ដុល្លារ​ទៅ​ទៀត​កាលពី​ខែមេសា​ព្រោះ​មនុស្ស​កាន់តែ​ច្រើន​មាន​ពេលវេលា​ក្នុង​ការ​លេង​ហ្គេ​ម​ព្រោះតែ​កូ​វី​ដ ១៩ ។ ប៉ុន្តែ​ជាក់ស្តែង បេន អាច​ជោគជ័យ​បាន​មិនមែន​ព្រោះតែ​ខ្លួន​ស្រលាញ់​ការ​លេង​ហ្គេ​ម​តែ​មួយ​ទេ ។

បេន បាន​ចំណាយ​លើស​ពី ៣​ពាន់​ម៉ោង​ទៅ​ទៀត​លើ Rocket League និង​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ពូកែ​លេង​ហ្គេ​ម​នេះ​ជាងគេ​ថែម​ទៀត ។ បទ​ពិសោធន៍​របស់ បេន ត្រូវ​បាន​ដាក់​លើ​គេហទំព័រ Fiverr ជា​សាធារណៈ ដែល​ក្នុង​នោះ​រួម​មានការ​ឈ្នះ​ការ​ប្រកួត​លេង​ហ្គេ​ម​ធំ​ៗ​ជា​ច្រើន​ទៀត​ផង ។

ក្រៅពី​នេះ​ហើយ បេន ត្រូវ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់ ។ ព្រោះតែ​អតិថិជន​ភាគច្រើន​មក​ពី​សហរដ្ឋអាមេរិក បេន ត្រូវ​បង្វឹក​ពួក​គេ​ដល់​យប់​ជ្រៅ ហើយ​ពេល​ខ្លះ បេន ត្រូវធ្វើ​ការប្រមាណ​ពី ៣០ ទៅ ៥០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ