ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​កំពុង​ដណ្តើម​គ្នា​ធ្វើ​លិខិតឆ្លងដែន​ដើម្បី​គេច​ពី​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

អ្នកមាន​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កំពុង​តែ​ព្យាយាម​ឆ្លង​ព្រំដែន​ប្រទេស​ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បាន​បិទ​ការ​ចេញចូល​ព្រោះតែ​កូ​វី​ដ ១៩ ។ គូស្នេហ៍​ជនជាតិ​អង់គ្លេស​មួយគូ​បាន​ទិញ​សំបុត្រ​យន្តហោះ​ថ្នាក់ដំបូង​តម្លៃ ១​ម៉ឺន ២​ពាន់​ដុល្លារ​ដើម្បី​ចាក​ចេញពី​ទីក្រុង​ឡុ​ង​ដ៍ ប៉ុន្តែ​ពួក​គេ​សុខចិត្ត​ចំណាយ ១២​ម៉ឺន​ដុល្លារ​លើ​យន្តហោះ​ឯកជន​ព្រោះ​ខ្លាច​ថា​យន្តហោះ British Airways…

អ្នកមាន​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កំពុង​តែ​ព្យាយាម​ឆ្លង​ព្រំដែន​ប្រទេស​ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បាន​បិទ​ការ​ចេញចូល​ព្រោះតែ​កូ​វី​ដ ១៩ ។ គូស្នេហ៍​ជនជាតិ​អង់គ្លេស​មួយគូ​បាន​ទិញ​សំបុត្រ​យន្តហោះ​ថ្នាក់ដំបូង​តម្លៃ ១​ម៉ឺន ២​ពាន់​ដុល្លារ​ដើម្បី​ចាក​ចេញពី​ទីក្រុង​ឡុ​ង​ដ៍ ប៉ុន្តែ​ពួក​គេ​សុខចិត្ត​ចំណាយ ១២​ម៉ឺន​ដុល្លារ​លើ​យន្តហោះ​ឯកជន​ព្រោះ​ខ្លាច​ថា​យន្តហោះ British Airways នឹង​បញ្ឈប់​ការ​ផ្តល់​សេវាកម្ម​ហោះហើរ ។

បច្ចុប្បន្ន​នេះ អ្នកមាន​កំពុង​តែ​ទិញ​ធានា​រ៉ាប់រង​ថ្មី​មួយ​ដើម្បី​ធានា​ថា​ពួក​គេ​អាច​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មិន​មាន​កូ​វី​ដ ១៩ បាន ប្រសិនបើ​កូ​វី​ដ ១៩ ត្រូវ​បាន​រាតត្បាត​សា​ជា​ថ្មី​ម្តងទៀត ។ អ្នកមាន​មួយ​ចំនួន​បាន​ចាប់ផ្តើម​ចំណាយ​លុយ​លើ​ការ​ទិញ​សិទ្ធិ​ជា​ពលរដ្ឋ​ក្នុង​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ដែល​មាន​សុវត្ថិភាព និង​វិស័យ​សុខាភិបាល​ដែល​រឹង​មាំ​ល្អ ។

លិខិតឆ្លងដែន​សម្រាប់​កូ​វី​ដ ១៩ ឬ​កម្មវិធី​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​រួម​មាន​ក្នុង​ប្រទេស​អូស្ត្រាលី ស្វី​ស ម៉ា​ល់តា ជាដើម ។ ប្រទេស​ទាំង​អស់នេះ​អាច​ផ្តល់​ជា​សញ្ជាតិ ឬ​សិទ្ធិ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ប្រសិនបើ​មានការ​បរិច្ចាគ ឬ​វិនិយោគ​លើ​អចលនទ្រព្យ ឬ​អាជីវកម្ម​ក្នុង​ប្រទេស ។

ប្រទេស​អូស្ត្រាលី និង​អូ​ទ្រី​ស មាន​ភាព​ទាក់ទាញ​ជាងគេ​ព្រោះតែ​សេវាកម្ម​សុខា​ពិ​បាល​ដ៏​ជឿនលឿន និង​រដ្ឋាភិបាល​ដែល​បាន​ចេញ​សកម្មភាព​យ៉ាង​លឿន​ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​រាតត្បាត​របស់​វីរុស ។

ចក្រភព​អង់គ្លេស​ដែល​ជា​កន្លែង​ទាក់ទាញ​អ្នកមាន​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​មាន​ផ្តល់​ជា​សិទ្ធិ​ស្នាក់​នៅ​ប្រសិនបើ​ទទួល​បានការ​វិនិយោគ​រាប់​លាន​ផោន ។ ប៉ុន្តែ​ចក្រភព​អង់គ្លេស​នៅ​តែ​មិន​ទាន់​មាន​សុវត្ថិភាព​គ្រប់គ្រាន់​នៅឡើយ​ទេ​ព្រោះតែ​រដ្ឋាភិបាល​មិន​បាន​គ្រប់គ្រង​ស្ថាន​ការ​កូ​វី​ដ ១៩ បាន​ល្អ ។

ជាក់ស្តែង ការ​មាន​ថវិកា​ក្នុង​ការ​ទិញ​សិទ្ធិ​ជា​ពលរដ្ឋ​ជា​ច្រើន​ប្រទេស​ពិតជា​អាច​ផ្តល់​នូវ​អត្ថ​ប្រ​យោ ជន៍​ដល់​អ្នកមាន​ក្នុង​ការ​ការពារ​សុខភាព និង​ជីវភាព​រស់នៅ​របស់​ខ្លួន​ពិតមែន ប៉ុន្តែ​លុយ​ដែល​បាន​ពី​កម្មវិធី​ទាំងនេះ និង​ពន្ធ​ផ្សេង​ៗ​ក៏​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​ដែល​កំពុង​តែ​ព្យាយាម​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ដែរ ។ សម្រាប់​ប្រទេស​ដែល​ធ្លាប់តែ​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍ ការ​លក់​សិទ្ធិ​ទាំងនេះ​អាច​ជា​ប្រភព​ចំ​ណួ​ល​ថ្មី​ដ៏​សំខាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ