ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្ម​តា​ឡើយ! ឈើ​​​ប្រភេទ​បេង​​ជាច្រើន​​​​ដឹក​យក​ទៅ​លាក់​ក្នុង​ទុក​ព្រៃ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឈើ​បេង​ចំនួន​១២​ដុំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​បង្ក្រាបនិង​រឹបអូស រួច​ប្រគល់​ឲ្យ​ការិយាល័យ​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ឈើ​ទាំងនេះ​គឺ​ក្រុម​ឈ្មួញ​ដឹក​យក​មក​លាក់​ទុក​នៅ​ក្នុង​ព្រៃ ។ ឈើ​បេង​ចំនួន​១២​ដុំ​នេះ ត្រូវ​បាន​រឹបអូស…

ខេត្តកំពង់ស្ពឺ ៖ ឈើ​បេង​ចំនួន​១២​ដុំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​បង្ក្រាបនិង​រឹបអូស រួច​ប្រគល់​ឲ្យ​ការិយាល័យ​ដែន​ជម្រក
សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ឈើ​ទាំងនេះ​គឺ​ក្រុម​ឈ្មួញ​ដឹក​យក​មក​លាក់​ទុក​នៅ​ក្នុង​ព្រៃ ។

ឈើ​បេង​ចំនួន​១២​ដុំ​នេះ ត្រូវ​បាន​រឹបអូស កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង នៅ​ចំណុច​កោះ​ភ្ញៀវ ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ។

តាម​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​បង្ក្រាប​គឺ​មាន​ឈ្មួញ​ឈើ​ម្នាក់​បាន​ដឹកឈើ​ឡាំង​ចំនួន​១២​ដុំ​ជា​ប្រភេទ​បេង​តាម​គោ​យន្ត​កន្ត្រៃ មក​ស្តុក​ទុក​នៅ​ក្នុង​ដី​ឡូត៍​របស់​ប្រជាពលរដ្ឋ ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ នៅ​យប់​ថ្ងៃ​ទី​១២ ខែឧសភា និង​បម្រុង​ដឹក​ជញ្ជូន​បន្ត​ទៅ​រាជធានី​ភ្នំពេញ ។ ដោយសារ​ពេល​យប់ ហើយ​នៅ​ក្នុង​ដី​ឡូត៍​ផ្ទះ​ប្រជាពលរដ្ឋ​ផង​នោះ កង​រាជ
អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដាក់​កម្លាំង​តាមដាន​ហើយ​រហូត​ដល់​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ទើប​ឈាន​ដល់​ការ​បង្ក្រាប​តែ​ម្តង ។

ឈើ​បេង​ចំនួន​១២​ដុំ​នេះ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ