ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ហ្វឹកហាត់​ថ្មី​នឹង​រឹត​បន្តឹង​លើ​កីឡាករ​នៅ​ក្រប​ខណ្ឌ Premier League

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​ ៖ សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្នុង​ក្រប​ខ័ណ្ឌ Premier League នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ធ្វើតេស្ដ​ដ៏​តឹង​រឹង​មួយ ប្រសិនបើ​ពួក​គេ​ចង់​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ អំឡុង​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។…

ប្រទេស​អង់គ្លេស​ ៖ សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្នុង​ក្រប​ខ័ណ្ឌ Premier League នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ធ្វើតេស្ដ​ដ៏​តឹង​រឹង​មួយ ប្រសិនបើ​ពួក​គេ​ចង់​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ អំឡុង​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

យោង​តាម​ប្រភព​ពី BBC បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែឧសភា​ថា ខ្លួន​បានឃើញ​ច្បាប់​ចម្លង​នៃ​ពិធីសារ​ផ្លូវការ​មួយ​ច្បាប់ ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ក្លិប​ទាំង​២០ នៅ​ក្របខ័ណ្ឌ Premier League ដែល​តម្រូវ​ឲ្យ​ធ្វើការ​បញ្ជាក់​យ៉ាង​លម្អិត​សូ​ម្បី​តែ ទង់​នៅ​ចំណុច​បាល់​ជ្រុង​, បាល់ និង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ហ្វឹកហាត់ រួម​ទាំង​បង្គោល​ទី​ផង​ដែរ ។

វិធាន​ការណ៍​ផ្សេង​ទៀត​ក្នុង​ការ​ណែនាំ​រួម​មាន ការ​ធ្វើតេស្ត​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ និង​កម្រង​សំណួរ​បណ្តុះបណ្តាល​ប្រចាំ​ថ្ងៃ ព្រមទាំង​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព​ជា​ប្រចាំ​។

កីឡាករ​ទាំងអស់​នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ហ្វឹកហាត់​ដោយ​មធ្យោបាយ​រៀងខ្លួន និង​ជៀសវាង​ដាច់ខាត​ការ​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ ។ ពួក​គេ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​នៅ​តាម​តំបន់​សហគមន៍ ហើយនឹង​មិន​ត្រូវ​បាន​ផ្តល់​អាហារ​រួម​គ្នា​ពី​ក្លិប​ដូច​រាល់ដង​ឡើយ ។

ការ​ប្រជែង​ដណ្តើម​បាល់​គ្នា (Tackling), ការ​ខាកស្តោះ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ត្រូវ​បាន​ហាមឃាត់​សម្រាប់​ការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម នៅ​ដំណាក់កាល​ដំបូង ។ ទន្ទឹម​នឹង​នោះ​បុគ្គលិក​ពេទ្យ​ក្លិប​ទាំងអស់ ត្រូវ​តែ​ពាក់​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​នៅ​ពេល​ត្រួតពិនិត្យ និង​ព្យាបាល​កីឡាករ​។

នឹង​មានការ​ប្រជុំ​ដ៏​សំខាន់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ (​ពេល​នៅ​ប្រទេស​អង់គ្លេស​) ដែល​មានការ​ចូលរួម​ពី​តំណាង​កីឡាករ , សមាគម​បាល់ទាត់​អាជីព (PFA) និង​រដ្ឋាភិបាល​អង់គ្លេស​លើ​បញ្ហា​សុវត្ថិភាព និង​សុខភាព​ជុំវិញ​ការ​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ ។

លោក Gordon Taylor នាយក​ប្រតិបត្តិ​របស់ PFA បាន​និយាយ​ថា សមាជិក​របស់​លោក​នឹង​ចាប់ផ្តើម​ការ​ប្រកួត​ម្តងទៀត ដោយ​ផ្តល់​នូវ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន ដើម្បី​ធានា​សុវត្ថិភាព​របស់​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ