ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វូ​ហាន គ្រោង​នឹង​ធ្វើតេស្ត​ប្រជាជន​ទាំង​អស់ ក្រោយ​កើត​កូ​វី​ដ​១៩​ឡើង​វិញ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ទីក្រុង​វូ​ហាន នៅ​ពេល​នេះ​មិន​នៅ​ស្ងៀម​ទេ ព្រោះ​មានការ​ព្រួយបារម្ភ​ខ្លាច​រលក​ទី​២ របស់​កូ​វី​ដ​១៩ កើត​មាន​ក្នុង​ក្រុង​របស់​ខ្លួន…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ទីក្រុង​វូ​ហាន នៅ​ពេល​នេះ​មិន​នៅ​ស្ងៀម​ទេ ព្រោះ​មានការ​ព្រួយបារម្ភ​ខ្លាច​រលក​ទី​២ របស់​កូ​វី​ដ​១៩ កើត​មាន​ក្នុង​ក្រុង​របស់​ខ្លួន ដោយ​គ្រោង​នឹង​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ លើ​ប្រជាជន​ក្នុង​ក្រុង​ទាំងអស់ ដែល​មាន​ចំនួន​១១​លាន​នាក់​។

តែ​កាលដែល​ពួក​គេ​ធ្វើ​យ៉ាងណា​នោះ គេ​នៅ​មិន​ទាន់​សម្រេច​នៅឡើយ​ទេ​។ រដ្ឋាភិបាល​ស្រុក​ត្រូវ​បាន​ផ្តល់​ពេល ១០​ថ្ងៃ ដើម្បី​បញ្ជូន​ព័ត៌មាន​លម្អិត​អំពី​វិធី​ដែល​ពួក​គេ​នឹង​ធ្វើតេស្ត​លើ​អ្នកស្រុក​។

ខណៈ​ពេល​ដែល​សង្កាត់​ត្រូវ​បាន​ប្រគល់​ភារកិច្ច​រៀបចំ​ផែនការ​របស់​ខ្លួន ឯកសារ​ចេញពី​ថ្នាក់លើ​ប្រាប់​ឱ្យ​ផ្តោត​ជា​សំខាន់​លើ​មនុស្ស​ចាស់ និង​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន ដែល​មាន​ប្រជាជន​ចេញចូល​ច្រើន​។

ករណី​កើត​ថ្មី​ម្តងទៀត ក្រោយ​ពី​ការ​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាង​មួយ​ខែ គឺ​កើតឡើង​ក្រោយ​ពី​ការ​បើក​សាលារៀន កន្លែង​ទេសចរណ៍ និង​មធ្យោបាយ​សាធារណៈ​ឡើង​វិញ​ក្នុង​ទីក្រុង​វូ​ហាន ដែល​ជា​កន្លែង​ដំបូង​នៃ​ការ​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​១៩​។ ករណី​ថ្មី​ទាំង ៦ ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​សហគមន៍​លំនៅ​ដ្ឋា​ន​នៅ​ជាយក្រុង Dongxihu​។ សហគមន៍​ត្រូវ​បាន​គេ​បិទទ្វារ ខណៈ​ពេល​ដែល​ទំនាក់ទំនង​ជិត​ស្និទ្ធ​ត្រូវ​បាន​គេ​តាមដាន​និង​ដាក់​នៅ​ក្រោម​ការ​សង្កេត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ចង់​ធ្វើតេស្តរ​កកូ​វី​ដ​១៩ លើ​ប្រជាជន​ទាំង​១១​លាន​នាក់ របស់​ទីក្រុង​វូ​ហាន ស្តាប់​ទៅ​មិន​ងាយស្រួល​នោះ​ទេ​។ ដូច​ជា​ពេល​នេះ សហរដ្ឋអាមេរិក​កំពុង​ធ្វើតេស្ត​លើ​ប្រជាជន​ខ្លួនឯង​បាន​ត្រឹមតែ​ប្រហែល ៣​សែន​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​មក​ដល់​ពេល​នេះ ធ្វើតេស្ត​បាន ៩.៦​លាន​នាក់ តាំងពី​ចាប់ផ្តើម​កើត​កូ​វី​ដ​១៩​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ