ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែន​ជម្រក​សត្វក្តាន់​ កំពុង​លួច​ទន្ទ្រាន​យក​ដី​​​ខ្ទេច​ហើយ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ មន្ត្រី​ឧទ្យាន​នុ​រក្សកំពុងព្រួយបារម្ភ​ពី​ការ​បាត់បង់​ដី​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វក្តាន់​ទៅ​ថ្ងៃ​ខាង​មុខ ខ​ណៈសព្វថ្ងៃ​ការ​លួច​ចូល​កាប់​ឈើ ​ពិសេស​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​ព្រៃ ដែន​ជម្រក​គឺ​នៅ​តែ​កើត​មាន ស្រប​ពេល​ដែល​មន្ត្រី​ប្រចាំការ​ដើម្បី​ការពារ​មាន​ចំនួន​តិចតួច​មិន អាច​ធ្វើ​សកម្មភាព​ល្បាត​ប្រចាំការ​លើ​ដី​ព្រៃ​ការពារ​ដែន​ជ​ម្រ​ដែល​មាន​វិលាស​ភាពធំ​ទូលាយបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។ តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ក្តាន់​មាន​ទំហំ​ផ្ទៃដី​ជាង​១​មួយ​ម៉ឺន​២​ពាន់​ហិ​កតា ​។…

ខេត្តក្រចេះ ​៖ មន្ត្រី​ឧទ្យាន​នុ​រក្សកំពុងព្រួយបារម្ភ​ពី​ការ​បាត់បង់​ដី​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វក្តាន់​ទៅ​ថ្ងៃ​ខាង​មុខ ខ​ណៈសព្វថ្ងៃ​ការ​លួច​ចូល​កាប់​ឈើ ​ពិសេស​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​ព្រៃ ដែន​ជម្រក​គឺ​នៅ​តែ​កើត​មាន ស្រប​ពេល​ដែល​មន្ត្រី​ប្រចាំការ​ដើម្បី​ការពារ​មាន​ចំនួន​តិចតួច​មិន អាច​ធ្វើ​សកម្មភាព​ល្បាត​ប្រចាំការ​លើ​ដី​ព្រៃ​ការពារ​ដែន​ជ​ម្រ​ដែល​មាន​វិលាស​ភាពធំ​ទូលាយបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។

តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ក្តាន់​មាន​ទំហំ​ផ្ទៃដី​ជាង​១​មួយ​ម៉ឺន​២​ពាន់​ហិ​កតា ​។ តំបន់​ព្រៃ ដែន​ជម្រក​នេះ​ស្ថិត​នៅ​ជាប់​ឃុំ​ចំនួន​៣ គឺ​ឃុំ​វឌ្ឍនៈ​ស្រុក​សំបូរ និង​ជ្រោយ​បន្ទាយ និង​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ​ខេត្ត​ក្រចេះ ​។ ហើយ​សព្វថ្ងៃ​ក្នុង​ព្រៃ​ដែន​ជម្រក ​ក៏​មាន​សត្វ​ក្តាន់​កំពង់​តែ រស់នៅ​ក្នុង​ចន្លោះ​ពី​៦០​ទៅ​៧០​ក្បាល ដែល​មាន​ចំនួន​កើនឡើង​ច្រើន​ជាង​មុន​។ នេះ​បើ​តាម ការ​អះអាង​របស់​មន្ត្រី​ឧ​ស្យា​ន​នុ​រក្ស​ដែល​ថា ចំនួន​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​អង្គការ​ជា​ថា​ដៃ គូ​អភិរក្ស​ថត​តាម​ការ​មេ​រ៉ា​ស្វ័យប្រវត្ត​។

បើ​តាម​លោក សាំង សុ​ខន ប្រធាន​ឧទ្យាន​នុ​រក្ស​ការពារ​សត្វ​ក្ដាន់ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ​ឧសភា ​នេះ​ថា កន្លង​មក​ដី​ព្រៃ​ដែន​ជម្រក​នៅ​តំបន់​នោះ​ដែល​ស្ថិត​នៅ​ក្បែរ​ៗ ភូមិ កំពុង​តែ​ប្រឈម​និង​ការ​កាប់​ឆ្ការ​ទន្ទ្រាន​យក​ដី​ពី​អ្នកមាន​លុយ​និង​មាន​អំណាច​ហុំ​ព័​ទ្ឋ យក មក​ធ្វើ​ដីចម្ការ​ជាក​ម្មសិ​ទ្ឋ​បុគ្គល​។ មិនតែប៉ុណ្ណោះ​ការ​លួច​ចូល​កាប់​អារឈើ​ក្នុង​ព្រៃ​ដែន​អភិរក្ស ក៏​ជា​បញ្ហា​មួយ​ដែល កំពុង​តែ​ធ្វើ​ឲ្យ​សត្វ​ក្តាន់​ប្រឈម​មុខ​និង​បាត់បង់​ព្រៃ​ជម្រក​។ មួយវិញទៀត ការ​លួច​ធ្វើ​សកម្ម ភាព​បរបាញ់​រាយ​អន្ទាក់​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​-​ឃុំ​តំបន់​ជុំវិញ​ព្រៃ ដែន​ជម្រក​ក៏​នៅ​តែ​កើត​មាន​ជា​ហូរហែ ដែល​អាច​ធ្វើ​ឲ្យ​ចំនួន​សត្វព្រៃ​កម្រ​នេះ​ប្រឈម​និងបាត់បង់​។

លោក​ថា ដោយសារ​តែ​ចំនួន​មន្ត្រី​អភិរក្ស​មាន​គ្នា​តិច​ទើប​មិន​អាច​គ្រប់គ្រង​ស្ថានភាព បទល្មើស​ទាំងនោះ​បាន​ទាំងស្រុង​លើ​ផ្ទៃដី​ដែន​ជម្រក​ដែល​មាន​ទំហំ​ធំ​ ។ តែបើ​ទោះបីជា​ចំនួន មន្ត្រី​ឧ​ស្យា​ន​នុ​រក្ស​មាន​ចំនួន​តិចតួច​ក្តី ក៏​ពួក​គាត់​នៅ​តែ​មានការ​ខិតខំ​។លោក​ប្រធាន​ឧទ្យាន​នុ​រក្ស​អះអាង​ទៀត​ថា កន្លង​មក​ក្រុម​មន្ត្រី​របស់​លោក​តែងតែ សហការ​ជាមួយ​និង​អង្គការ​ដៃគូរ​អភិរក្ស ធ្លាប់​ធ្វើការ​ចុះ​ល្បាត​និង​បង្ក្រាប​បាន​សកម្មភាព ល្មើស​ផ្សេង​ៗ​នៅ​ក្នុង​តាម​តំបន់​ព្រៃ​អភិរក្ស​ដូច​ជា​ចាប់​រណា​យន្ត ដែល​បាន​លួ​យ​ច​ចូល​មក កាប់​អារឈើ ចាប់​បាន​ត្រាក់ទ័រ​ដែល​បាន​លួច​ចូល​ឈូស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ​ជាដើម​។

លោក​ថា ដោយសារ​តែ​មានការ​គាំទ្រ​ពី​អង្គ ការ​ជា​ដៃគូរ​កម្លាំង​មន្ត្រី​អភិរក្ស​បាន​សហការ ចុះ​ល្បាត​ទើប​ធ្វើ​ឲ្យ​សព្វថ្ងៃ​បទល្មើស​ទាំងនោះ​គឺ​មានការ​ថយ​ចុះ​។ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា សព្វថ្ងៃ​ផ្ទៃដី​ព្រៃ​សត្វ​ក្តាន់​នៅ​ក្រោយ​ឃុំ​ជ្រោយ​បន្ទាយស្រុកព្រែក​ប្រសព្វ កំពុង​តែ​ប្រឈម​ និង​ការ​បាត់បង់​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយសារ​តែ​ការ​ចូល​កាប់​ឆ្ការ​ទន្ទ្រាន​យក​មក​ធ្វើ​ដីចម្កា​រហើយ​ក៏​មានការ​ទិញ​លក់​ត​ៗ​គ្នា​។ ហើយ​បទល្មើស​ការ​កាប់​អារឈើ​ចេញពី​ព្រៃ​តំបន់​នោះ​ក៏​គេ​សង្កេត​ឃើញ​ថា នៅ​តែ​កើត​មាន​ជា​ហូរហែរ ដោយ​គេ​មិនដឹង​ថា សកម្មភាព​ទាំងនេះ​អាច​ធ្វើ​ទៅ បាន​ដោយសារ​តែ​មានការ​ត្រូវរ៉ូវ​គ្នា​រវាង ឈ្មួញ​ដី​ឈ្មួញ​ឈើ​ជាមួយ​និង​មន្ត្រី​អភិរក្ស​ដែល​ឈរជើង​ប្រចាំការ​នៅ​តំបន់​នោះ​ឬ​ក៏​យ៉ាងណា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ