ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កេងប្រាក់ពីក្រុមហ៊ុនដោយការលក់ប្រេងម៉ា​ស៊ីន ចោទ​​ប្រកាន់​ជា​​ផ្លូវការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ កាលពី​ព្រេ​ក​ថ្ងៃ​ទី​១២ ​ឧសភា ​ត្រូវ​បាន​តំណាង​អយ្យ​ការ​អម​សា​លា​ដំបូង​រាជធាន​ភ្នំពេញ ស​ម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត​.​ពាក់​ព័ន្ធ​ករណី​កិបកេង​ប្រាក់​របស់​ក្រុមហ៊ុន​ប្រមាណ​១៣.០០០​ដុល្លារ​អា​មេ​រិ​ក ដែល​ផល​បាន​មក​ពី​ការ​លក់​ប្រេងម៉ាស៊ីន ។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ កាលពី​ព្រេ​ក​ថ្ងៃ​ទី​១២ ​ឧសភា ​ត្រូវ​បាន​តំណាង​អយ្យ​ការ​អម​សា​លា​ដំបូង​រាជធាន​ភ្នំពេញ ស​ម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត​.​ពាក់​ព័ន្ធ​ករណី​
កិបកេង​ប្រាក់​របស់​ក្រុមហ៊ុន​ប្រមាណ​១៣.០០០​ដុល្លារ​អា​មេ​រិ​ក ដែល​ផល​បាន​មក​ពី​ការ​លក់​ប្រេងម៉ា
ស៊ីន ។

ជនសង្ស័យ​ឈ្មោះ ហ៊ី បញ្ញា ហៅ តុ​ប អាយុ ៣៣​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ហ្វា​ស​អ៊ិ​ន​វេស​មិន ត្រេ
​ឌី​ង មាន​ទីលំនៅ​ផ្ទះ​លេខ​១៩៣ ផ្លូវ​៣១BT ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ សូម​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កម្លាំង​សមត្ត​កិច្ច​កង​រាជ​អាវុធ​ហត្ត​ខណ្ឌចំការមន ដែល​យោង​តាម​ពាក្យបណ្តឹង​របស់​លោក លឹ​ម សំ​អឿ​ន ជា​មេធាវី តំណាង​ដោយ​អណត្ត​ឲ្យ​ក្រុមហ៊ុន ហ្វា​ស​អ៊ិ​ន​វេស​មិន​ត្រេ​ឌី​ង​មាន​ទីលំនៅ អាគារ​២២ ផ្លូវ​៥៩០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចម្លើយ​សារភាព​ថា កាលពី​អំឡុង​ឆ្នាំ​២០១៨ ខ្លួន​បាន​ចូល​បំរើ​ការងារ​ក្នុង​ក្រុមហ៊ុន វ៉េ​ន ណូ​វ៉ា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ មន រាជធានី​ភ្នំពេញ ដោយ​មាន​តួនាទី​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ (​លក់​ប្រេង ម៉ាស៊ីន​) ។ ហើយ​នៅ​អំឡុង​ឆ្នាំ​២០១៩ ពេល​ខ្លួន​ប្រមូល​បាន​ប្រាក់​ពី​អតិថិជន ខ្លួន​ពុំ​បាន​យក​ប្រាក់​នោះ​ទៅ​ទូរ​ទាត់​ឲ្យ​ក្រុមហ៊ុន​ទេ នឹង​បាន​យក​ទៅ​ចាយវាយ​ផ្ទាល់ខ្លួន​សរុប​ចំនួន​១៣ ០០០ ដុល្លារ​អា​មេ​រិ​ក ។

បន្ទាប់​មក​ខាង​ក្រុមហ៊ុន​បាន​ហៅ​រូប​ខ្លួន​ឲ្យ​ទៅ​សម្របសម្រួល​គ្នា ហើយ​រូបគេ​បាន​សន្យា​ថា​នឹង​យក​ប្រាក់​ទៅ​ទូទាត់​សង​ក្រុមហ៊ុន​វិញ ប៉ុន្តែ​ដោយសារ​រក​ប្រាក់​មិន​បាន​ទើប​មានការ​ខក​ខានមិនបាន​ទៅ​ជួប​ក្រុមហ៊ុន​នោះ បណ្តាល​ឲ្យ​ភាគី​ខាង​ក្រុមហ៊ុន ដាក់​ពាក់​បណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ទើប​មានការ​ចាប់ខ្លួន​តែ​ម្តង​ទៅ ។ ក្រោយ​ឃាត់ខ្លួន​ហើយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ចំការ មន បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិ​យាល័យ​ជំនាញ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ លុះ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា កា​រិ​យា​ល័យ​​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត​.​រួច​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ