ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ​ឆ្លង​ដល់​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ កាលពី​ថ្ងៃ​ទី​១២​ឧសភា​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី​ប៉េ​៉​ស្កូវ បាន​ប្រកាស​ដោយ​ខ្លួន​លោក​ផ្ទាល់ ប្រាប់​ដល់​បណ្ដា​សារព័ត៌មាន​រុ​ស្ស៊ីថា លោក​បាន​ឆ្លង​វីរុស​COVID-19​ហើយ​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​INTERFAX​លោក​ប៉េ​ស្កូវ​និយាយ​ថា មែនហើយ​ខ្ញុំ​កំពុង​ឈឺ​និង​ទទួល​ការ​ព្យាបាល​។ អ្នកនាំពាក្យ​ប្រធានាធិបតី​រុ​ស្ស៊ី​រូប​នោះ​អះអាង​ទៀត​ថា…

ប្រទេស​រុ​ស្ស៊ី ៖ កាលពី​ថ្ងៃ​ទី​១២​ឧសភា​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី​ប៉េ​៉​ស្កូវ បាន​ប្រកាស​ដោយ​ខ្លួន​លោក​ផ្ទាល់ ប្រាប់​ដល់​បណ្ដា​សារព័ត៌មាន​រុ​ស្ស៊ីថា លោក​បាន​ឆ្លង​វីរុស​COVID-19​ហើយ​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​INTERFAX​លោក​ប៉េ​ស្កូវ​និយាយ​ថា មែនហើយ​ខ្ញុំ​កំពុង​ឈឺ​និង​ទទួល​ការ​ព្យាបាល​។ អ្នកនាំពាក្យ​ប្រធានាធិបតី​រុ​ស្ស៊ី​រូប​នោះ​អះអាង​ទៀត​ថា លោក​មិន​បាន​ជួប​ផ្ទាល់ ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ឡើយ ចាប់តាំងពី​ជាង​១​ខែ​មកនេះ​។

វិមាន​ក្រឹម​ឡាំង​អះអាង​ថា សុខភាព​របស់​លោកពូ​ទី​ន​ជា​កម្មវត្ថុ​នៃ​ការ​តាមដាន​ត្រួតពិនិត្យ​មើល​ដោយ​ល្អិតល្អន់​បំផុត និង​ថា​ប្រមុខរដ្ឋ​មានការ​តាមដាន​សុខភាព​ហ្មត់ចត់​ណាស់ ។ ប្រធានាធិបតី ដែល​ស្ថិត​នៅ​ក្នុង​និវេសនដ្ឋាន​របស់​លោក នា​ជាយក្រុង​មូ​ស្គូ​ហើយ​ធ្វើការ​សន្ទនា​តាម​បែប​អន​ឡាញ​ជា​ច្រើន​នោះ កាលពី​ថ្ងៃ​ទី​១២​ឧសភា​បាន​ជួប​សន្ទនា​ទល់មុខ​គ្នា ជាមួយ​ប្រធាន​អគ្គនាយក នៃ​ក្រុមហ៊ុន​ប្រេងកាត​យក្ស​រុ​ស្ស៊ី​ROSNEFT​លោក​អុី​ហ្គ័​រ​សេត​ស៊ី​ន​។

លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​ជា​ឥស្សរជន​រុ​ស្ស៊ី​មួយ​រូប​ទៀត​ដែល​ឆ្លង​វីរុស ខណៈ​រុ​ស្ស៊ីពេល​នេះ​ក្លាយជា​ប្រទេស​ទី​២​លើ​ពិភពលោក ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស បើ​គិត​ពី​ចំនួន​អ្នក​ឆ្លង​។ នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ លោក​មី​ខា​អុីល​មី​ឈូ​ស្ទី​ន​ធ្លាប់​បាន​ជម្រាប​ដល់​លោកពូ​ទី​ន កាលពី​ដំណាច់​ខែមេសា​ថា លោក​ឆ្លង​វីរុស​និង​ថា​លោក​ត្រូវ​បោះបង់​ចោល​តំំ​ណែ​ង​មួយ​រយៈ​ដើម្បី​ព្យាបាល​ខ្លួន​។ ចំណែក​រដ្ឋមន្ត្រី​វប្បធម៌​រុ​ស្ស៊ី លោកស្រី​អូ​ល​ហ្គា​លី​អ៊ូ​ប៊ី​ម៉ូ​វ៉ា ធ្វើ្វតេស្ត​ឃើញ​លទ្ធផល​វិ​ជ្ច​មាន​នៃ​វីរុស កាលពីដើម​ខែឧសភា​គឹ​មុន​រដ្ឋ​ម​ន្រី្ត​សំណង់ លោក​វ្ល៉ា​ឌី​មៀរ​ឡា​គូ​ឆេវ​និង​សហការី​សំខាន់​របស់​លោក​ម្នាក់​បន្តិច​។

ទោះបី​រុ​ស្ស៊ី​កំពុង​មានការ​ឆ្លង​វីរុស​ធ្ងន់ធ្ងរ​ក្ដី ក៏​បណ្ដា​កម្មករ​នា​ថ្ងៃ​ទី​១២​ឧសភា​បាន​ទៅ​កាន់​បណ្ដា​រោងចក្រ​និង​ការដ្ឋាន​សំណង់​នានា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​លុប​ចោល​ប​និ្ត​ច​ម្ដង​ៗ ការ​ហាមឃាត់​មិន​ឲ្យ​ចេញ​ក្រៅ ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​។

ទីក្រុង​មូ​ស្គូ​ជា​ចំណុច​សំខាន់​នៃ​ការ​ឆ្លង ការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​នៅ​តែ​ជា​ធរមាន​។ ការ​ពាក់​ម៉ាស​ការពារ​និង​ស្រោមដៃ​ក្លាយជា​កា​រត​ព្វ​កិច្ច ក្នុង​បណ្ដា​មធ្យោបាយ​ដឹក​ជញ្ជូន​សាធា​រណៈ​និង​នៅ​តាម​ផ្សារ​ទំនើប​។

ជាមួយ​អ្នក​ឆ្លង​វីរុស​មក​ទល់​ពេល​នេះ​ឡើង​ដល់​២៣២.២៤៣​នាក់ ក្នុង​នោះ​១០.៨៩៩​នាក់​នា​ថ្ងៃ​ទី​១២​ឧសភា រុ​ស្ស៊ី​ពេល​នេះ​បាន​ក្លាយជា​ប្រទេស​ទី​២​លើ​ពិភពលោក ដែល​មាន​អ្នក​ឆ្លង​វីរុស​ច្រើន​ជាងគេ បន្ទាប់​ពី​សហរដ្ឋអាមេរិក នាំមុខ​អេ​ស្ប៉ា​ញ​និង​អង់គ្លេស​។ ទោះបី​យ៉ាងណា​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នៅ​រុ​ស្ស៊ី​មាន​ទាប​ត្រឹមតែ​២.១១៦​នាក់ ជា​ចំនួន​ដ៏​តិច​ទាប​ជាង​អុី​តា​លី បារាំង​និង​អា​ល្លឹ​ម៉​ង់ ដោយ​ប្រទេស​នោះ​អះអាង ឧទាហរណ៍​ពី​ការ​គ្រប់គ្រង​បាន​ល្អ​នូវ​វិបត្តិ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ