ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចសន្យាខ្យល់! ​យកលុយពីមិត្តភក្តិឯង​អស់រាប់រយដុល្លារ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​​ភ្ញាក់ផ្អើល​នៅ​សង្កាត់​ផ្សារ​ចាស់​ដោយឃើញ​មាន​បុរស​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់​រត់​តាម​ផ្លូវ​ ហើយ​មាន​បុរស​ជា​ជនជាតិឥណ្ឌា​៤ទៅ៥នាក់​ទៀត​រត់ដេញតាម​ និងស្រែកចោរៗ លុះ​ដល់​ពេល​សមត្ថកិច្ច​ធ្វើការ​ឃាត់​​សួរនាំ​ ទើប​ដឹង​ថា​ ជនជាតិ​ឥណ្ឌា​​ម្នាក់​​នោះ​​ឆបោក​លុយ​មិត្តភក្តិ ​ដោយ​អះអាង​ថា​ខ្លួន​នឹង​រក​ការងារ​ឱ្យ​​ធ្វើ​ ហើយ​យក​លុយ​មិត្តភក្តិ​អស់​ចំនួន​៨០០ដុល្លារ…

រាជធានីភ្នំពេញ ៖ មានករណី​​ភ្ញាក់ផ្អើល​នៅ​សង្កាត់​ផ្សារ​ចាស់​ដោយឃើញ​មាន​បុរស​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់​រត់​តាម​ផ្លូវ​ ហើយ​មាន​បុរស​ជា​ជនជាតិឥណ្ឌា​៤ទៅ៥នាក់​ទៀត​រត់ដេញតាម​ និងស្រែកចោរៗ លុះ​ដល់​ពេល​សមត្ថកិច្ច​ធ្វើការ​ឃាត់​​សួរនាំ​ ទើប​ដឹង​ថា​ ជនជាតិ​ឥណ្ឌា​​ម្នាក់​​នោះ​​ឆបោក​លុយ​មិត្តភក្តិ ​ដោយ​អះអាង​ថា​ខ្លួន​នឹង​រក​ការងារ​ឱ្យ​​ធ្វើ​ ហើយ​យក​លុយ​មិត្តភក្តិ​អស់​ចំនួន​៨០០ដុល្លារ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០​យប់​ថ្ងៃ​ទី​១២ ​ខែឧសភា​ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​១១៨ ​កែង​ផ្លូវ​១៩ ​នៅ​ចំណុច​ក្បែរ​នឹង​ប៉ុស្តិ៍​ផ្សារ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ ។

តាម​ប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​ឥណ្ឌា​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បាន​រត់​តាម​ផ្លូវ ហើយ​មាន​ជនជាតិ​ឥណ្ឌា​៤​ទៅ៥​នាក់​ទៀត​រត់​ដេញ​តាម ​ហើយ​ស្រែ​កថា​ ចោរ​ៗ​ ​បង្កការ​ភ្ញាក់​​ផ្អើល​ទាំង​សមត្ថកិច្ច​មូលដ្ឋាន ​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​ដែល​រត់​តាម​ផ្លូវ​នោះ​ទៅ​ប៉ុស្តិ៍​ផ្សារ​ចាស់​ដើម្បី​សួរនាំ ។

តាម​ប្រភពដដែលបានបន្ត​ថា លុះ​ពេល​ដល់​សមត្ថកិច្ច​សួរនាំ​ ទើប​ដឹង​ថា ​ជនជាតិ​ឥណ្ឌា​ម្នាក់​​ដែល​រត់​តាម​ផ្លូវ​​នោះ​បាន​ធានា​អះអាង​ថារកការងារ​ឱ្យធ្វើ ដោយ​តម្រូវ​អោយ​មិត្តភក្តិ​៤​នាក់​នេះ​ឱ្យ​​លុយ​​ខ្លួន​​ក្នុង​ម្នាក់​ៗ២០០ដុល្លារ​ សរុប​ទាំងអស់​៨០០ដុល្លារ តាំងពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា រហូត​ដល់​ពេល​កើតហេតុ​នេះ​ ​មិត្តភក្តិ​ទាំង​៤​នាក់​បាន​ទូរស័ព្ទ​ទៅ​សួរ​ថា​ម៉េច​ហើយ​រឿង​ការងារ​ដែល​ពួក​គេ​ពឹងពាក់​អោយ​រក​អោយ​នោះ តែ​បែរជា​ទូរស័ព្ទ​​អត់​ចូល​រហូត​ ទើប​ពួក​គេ​ខំ​ស្វះ​ស្វែងរក​ជួប​ជន​សង្ស័យ លុះ​ពេល​​ឃើញ​ជនសង្ស័យ​ ពួក​គេ​បាន​នាំ​គ្នា​ដេញចាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ ដោយ​មាន​អ្នកបកប្រែ​ ហើយ​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល ណាមួយ​ភាគី​ទាំង​សងខាង​សុទ្ធតែ​ជា​មិត្តភក្តិ​នឹង​គ្នា​ផង​នោះ ការ​ចរចា​រយៈពេល​ជិត​២​ម៉ោង ទើប​ជនសង្ស័យ​ដែល​ជា​អ្នក​ឆបោក​លុយ​នោះ ​ព្រម​សងលុយ​​ទៅ​អោយ​ភាគី​ខាង​ជន​រង​គ្រោះ​ចំនួន​៤៥០ដុល្លារ ​ហើយ​អោយ​សមត្ថកិច្ច​ជួយ​ធ្វើ​កិច្ចសន្យា​​ ដោយ​ឱ្យជនសង្ស័យ​​បង់​សងក្នុង​​មួយ​ខែ​ចំនួន​១០០ដុល្លារ​​ ​រយៈពេល​​៤​ខែ​ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ