ប្រភពព័ត៌មានយោធារាយការន៍កាលពីថ្ងៃទី៥ មីនា ថា ទាហានប៊ូរុនឌីដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅសូម៉ាលីជាង៤០នាក់ បានត្រូវស្លាប់ ហើយជាង១០០នាក់ ត្រូវរបួស ក្នុងឱកាសនៃប្រតិបត្តិការមួយនាពេលថ្មីៗនេះ ប្រឆាំងនឹងពួកឧទ្ទាម ។ ក៏ប៉ុន្តែរដ្ឋាភិបាលប៊ូរុនឌី ពុំបានអះអាងពីតួលេខនេះឡើយ ។ ប្រទេសប៊ូរុនឌី និងអ៊ូហ្គង់ដា ជាប្រទេសអាហ្វ្រិក២ ដែលចូលរួមក្នុងេបសកកម្មរក្សាសន្តិភាពរបស់សហភាពអាហ្វ្រិកនៅសូម៉ាលី AMISON ។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០០៧ មក ប៊ូរុនឌី បានបញ្ជូនទាហាន៤កងវរសេនាតូចមកកាន់សូម៉ាលី ដើម្បីជួយទ្រទ្រង់ដល់រដ្ឋាភិបាលបណ្តោះអាសន្នសូម៉ាលី ។ កងទាហានរបស់ AMISOM ជាកម្មវត្ថុនៃការវាយប្រហារជាច្រើនពីសំណាក់ពួកឧទ្ទាមនៃក្រុមអាល់សាបាអាប ៕
ចែករំលែកព័តមាននេះ