ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ចត​​កៀន​ព្រៃ សមត្ថកិច្ច​សង្ស័យ​​ចុះ​មើល ស្រាប់តែ​មនុស្ស​២​នាក់​រត់​ចេញ​​ភ្លាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​បាត់​ភ្លាម​ៗ​ម្ចាស់​មិន​ទាន់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ផង ស្រាប់តែ​សមត្ថកិច្ច​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​កៀន​ព្រៃ​មាន​ភ្លើង​ពិល​ទូរស័ព្ទ​ទៀត លុះ​ចុះ​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​រត់​ចេញពី​រថយន្ត​នោះ​តែ​ម្តង ក្រោយមក​ម្ចាស់​មក​មើលឃើញ​ជា​រថយន្ត​របស់​ខ្លួន​ពិតប្រាកដ​មែន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​បាត់​ភ្លាម​ៗ​ម្ចាស់​មិន​ទាន់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ផង ស្រាប់តែ​សមត្ថកិច្ច​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​កៀន​ព្រៃ​មាន​ភ្លើង​ពិល​ទូរស័ព្ទ​ទៀត លុះ​ចុះ​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​រត់​ចេញពី​រថយន្ត​នោះ​តែ​ម្តង ក្រោយមក​ម្ចាស់​មក​មើលឃើញ​ជា​រថយន្ត​របស់​ខ្លួន​ពិតប្រាកដ​មែន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ នៅ​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​មានឈ្មោះ កាន គឹ​ម​ទី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​គុយទាវ រស់នៅ​ក្នុង​បុរី​ឡុ​ង​នី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​​រថយន្ត​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-7217 ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា រថយន្ត​របស់​គាត់​បាន​ទុក​នៅ​មុខ​ផ្ទះ​ក្នុង​បុរី​ឡុ​ង​នី ក៏​ត្រូវ​ជនសង្ស័យ​លួច​បាត់ ហើយ​គាត់​មិន​ទាន់​នឹង​បាន​ដាក់​ពាក្យបណ្ដឹង​នៅឡើយ​ទេ ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចេញ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ចំណុច​ទីតាំង​កន្លែង​កើតហេតុ ក៏​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ចត​ទុក​ចោល​កៀន​ព្រៃ​ជិត​របង​រោងចក្រ​មួយ​កន្លែង នៅ​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ។ ដោយ​មានការ​សង្ស័យ ព្រោះ​ឃើញ​នៅ​ក្នុង​រថយន្ត​នោះ​មាន​ភ្លើង​ពិល​ទូរស័ព្ទ ក៏​ចុះ​ទៅ​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន​២​បាន​រត់​ចេញពី​រថយន្ត​គួរ​ឲ្យ​សង្ស័យ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​បាន​ដើរទៅ​ក្បែរ​រថយន្ត ក៏​ឃើញ​សំភារៈ​មួយ​ចំនួន ដូច​ជា អត្តសញ្ញាណប័ណ្ណ និង​កាត​ធនាគារ​នៅ​ក្រោម​រថយន្ត ចំណែកឯ​នៅ​ក្នុង​រថយន្ត ត្រូវ​ជនសង្ស័យ​រុះរើ​កកាយ​រាយ​ពេញ​រថយន្ត ថែម​ទាំង​រថយន្ដ​ត្រូវ​ជនសង្ស័យ​លួច​ប្តូរ​ស្លាក​លេខ​ទៀត​។ ដោយ​ឃើញ​ស្លាក​រថយន្ដ​នៅ​ជាប់​រថយន្ដ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-9025 ចំណែក​ឯ​ឆៀក​ជាប់​រថយន្ដ​បែរជា​ពាក់​ស្លាក​លេខ ភ្នំពេញ 2R-7217 ។

ភ្លាម​ៗ​នោះ​ដែរ ដោយ​មាន​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់ កំពុង​តែ​ឡាយ​វី​ដេ​អូ ស្រាប់តែ​ជន​រង​គ្រោះ​ដែល​បាត់​រថយន្ត​នោះ​ឃើញ ក៏​បាន​មក​មើល​រថយន្ត​ខាងលើ ពិតជា​រថយន្ត​របស់​គាត់ ដែល​ទើបនឹង​បាត់​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​យក​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១​សិន ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ទៅ​យក​ឯកសារ​សំគាល់​រថយន្ត ទើប​សមត្ថកិច្ច​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ