ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mike Tyson ​បង្ហោះ​​វី​ដេ​អូ​ហ្វឹកហាត់​​ និង​​​ភ្ជាប់​​ដោយ​សម្តីមួយឃ្លា​​ទៀត​(មាន​​វី​ដេ​អូ​)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​៖ អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភព គឺ​កីឡាករ​ Mike Tyson បាន​បន្ត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាប្រដាល់​នាំ​គ្នា​និយាយ​អំពី​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ​ម្តងទៀត​របស់​លោក តាម​រយៈ​ការ​បង្ហោះ​វី​ដេ​អូ​ហ្វឹកហាត់​មួយ​ផ្សេង​ទៀត​នៅ​លើ​បណ្តា​ញ​ទំនាក់ទំនង​សង្គម Instagram ជាស​ម្តី​មួយ​ឃ្លា​ថា «​ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ​»…

សហរដ្ឋអាមេរិក​៖ អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភព គឺ​កីឡាករ​ Mike Tyson បាន​បន្ត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាប្រដាល់​នាំ​គ្នា​និយាយ​អំពី​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ​ម្តងទៀត​របស់​លោក តាម​រយៈ​ការ​បង្ហោះ​វី​ដេ​អូ​ហ្វឹកហាត់​មួយ​ផ្សេង​ទៀត​នៅ​លើ​បណ្តា​ញ​ទំនាក់ទំនង​សង្គម Instagram ជាស​ម្តី​មួយ​ឃ្លា​ថា «​ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ​» ។

បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​វ័យ ៥៣ ឆ្នាំ​រូប​នេះ បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ពិភព​ប្រដាល់​កាលពី​ស​ប្តា​ហ៍​មុន នៅ​ពេល​ដែល​រូប​លោក​បាន​បង្ហោះ​វី​ដេ​អូ​ខ្លី​នៃ​ការ​ហាត់ប្រាណ​ដែល​បង្ហាញ​ថា ខ្លួន​មាន​កម្លាំង និង​ល្បឿន​ដាល់​នៅ​តែ​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ដំបូង​គេ កាន់​ខ្សែក្រវាត់ WBA, WBC និង IBF ។

Tyson បាន​និយាយ​នៅ​ពេល​នោះ​ថា គាត់​កំពុង​ពិចារណា​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​ប្រដាល់​វិញ​ម្តងទៀត ជាមួយ​កម្មវិធី​មួយ​ចំនួន​ដើម្បី​រៃ​អង្គាសប្រាក់​សម្រាប់​សកម្មភាព​សប្បុរសធម៌ ។

ចាប់តាំងពី​លោក Mike Tyson បាន​ប្រកាសប្រាប់​ពី​ការ​វិល​ត្រឡប់​មក​វិញ កីឡាករ​ប្រដាល់​កំពូល​ៗ​ជា​ច្រើន ត្រូវ​បាន​គេ​ផ្គូរ​ផ្គង​ចង់​ឲ្យ​មានការ​ប្រកួត​តទល់​ជាមួយ​បុរស​ដែល​មាន​រហស្សនាម​ថា «Iron Mike» ។

សូម​រំលឹក​ជូន​ថា Mike Tyson បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ក្មេង​ជាងគេ​បំផុត​គ្រប់ពេល នៅ​ពេល​ដែល​លោក​បាន​ផ្តួល​កីឡាករ Trevor Berbick ក្នុង​ឆ្នាំ ១៩៨៦ ក្នុង​វ័យ​ត្រឹមតែ ២០​ឆ្នាំ​ប៉ុណ្ណោះ ។ ក្នុង​អាជីព​ប្រដាល់ Tyson បាន​ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៥៨​លើក ឈ្នះ ៥០ ដង ស្មើ ២​ដង និង​ផ្តួល​គូប្រកួត​ឲ្យ​បោះបង់​ការ​ប្រកួត​ចំនួន ៤៤ ដង មុន​ពេល​ប្រកាស​ចូល​និវត្តន៍​នៅ​ក្នុង​ឆ្នាំ ២០១៥ ៕ (ដកស្រង់​ចេញពី Theguardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ