ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19​ ៖ ប្រើ​ថ្នាំ​ប្រឆាំង​វីរុស​៣​បញ្ចូល​គ្នា​អាច​មាន​ប្រសិទ្ធភាព

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ នៅ​ក្រុង​ហុងកុង​ពួក​អ្នក​ស្រាវជ្រាវ​អាច​រក​ឃើញ​រូបមន្ត​មួយ ដើម្បី​តស៊ូ​ប្រឆាំង​វីរុស​COVID-19​។ តាម​ការ​សិក្សា​មួយ​របស់​បណ្ដា​គ្រូពេទ្យ នៃ​សាកលវិទ្យាល័យ​ហុងកុង​ថា ការ​ព្យាបាល​ដោយ​ប្រើ​បញ្ចូល​គ្នា​ថ្នាំ LOPANIVIR RITONAVIR និង​RIBAVIRINE…

ក្រុង​ហុងកុង ៖ នៅ​ក្រុង​ហុងកុង​ពួក​អ្នក​ស្រាវជ្រាវ​អាច​រក​ឃើញ​រូបមន្ត​មួយ ដើម្បី​តស៊ូ​ប្រឆាំង​វីរុស​COVID-19​។

តាម​ការ​សិក្សា​មួយ​របស់​បណ្ដា​គ្រូពេទ្យ នៃ​សាកលវិទ្យាល័យ​ហុងកុង​ថា ការ​ព្យាបាល​ដោយ​ប្រើ​បញ្ចូល​គ្នា​ថ្នាំ LOPANIVIR RITONAVIR និង​RIBAVIRINE អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​COVID-19​។ ខណៈ​ដែល​ច្រើន​ខែ​កន្លង​ទៅ​ហើយ ពុំ​ទាន់​មានការ​ព្យាបាល​ណាមួយ​ត្រូវ​បាន​រក​ឃើញ​ជា​ផ្លូវការ ប្រឆាំង​វីរុស​នេះ​នៅឡើយ ការ​សិក្សា​តូច​មួយ​របស់​ក្រុម​គ្រូពេទ្យ​នោះ​ហាក់​ផ្ដល់​ក្ដី​សង្ឃឹម​។​នេះ​ជា​សេចក្ដីរាយការណ៍​របស់​ទូរទស្សន៍​CNN​។

គ្រូពេទ្យ​មីក្រូ​ជីវសាស្ត្រ​លោក​KWOK YUNG YUEN និង​បណ្ដា​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ហុ​ក​កុង បាន​ធ្វើតេស្ត​លើ​ការ​ប្រើ​រួម​បញ្ចូល​គ្នា ថ្នាំ​ប្រឆាំង​វីរុស​៣​គឹ​ថ្នាំ​LOPANIVIR RITONAVIR និង​RIBAVIRINE លាយ​ជាមួយ​ថ្នាំ​មួយទៀត​គឹ​ថ្នាំ​ហៅ​INTERFERON BETA ហើយ​លទ្ធផល​ទទួល​បាន​គួរ​ឲ្យ​លើកទឹកចិត្ត​។

បណ្ដា​អ្នកជំងឺ​នៃ​ការ​សិក្សា​នេះ សុទ្ធតែ​មាន​រោគ​សញ្ញា​ស្រាល​ទៅ​មធ្យម ហើយ​ពួក​គេ​ទទួល​ការ​ព្យាបាល​ក្នុង​រយៈពេល​៧​ថ្ងៃ បន្ទាប់​ពី​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស ។ ក្រុម​នោះ​បាន​ផ្ដល់​ឲ្យ​អ្នក​ជំ​ងឹ​មួយ​ចំនួន​នូវ​ថ្នាំំ​ំ​KALETRA (LOPANIVIR -RITONAVIR)​ជា​ថ្នាំ​ប្រើ​ប្រឆាំង​វីរុស​អេ​ដស៍​។ ចំណែក​អ្នក​ជំ​ងឹ​ខ្លះ​ទៀត​ប្រើ​ថ្នាំ​LOPANIVIR RITONAVIR និង​RIBAVIRINE​បញ្ចូល​គ្នា​ព្រមទាំង​ចាក់​ថ្នាំ​INTERFERON BETA​។

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា បណ្ដា​អ្នក​ជំ​ងឹ​ដែល​ទទួល​ការ​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស​៣​លាយ​បញ្ចូល​​គ្នា បន្ថែម​INTERFERON BETA ហាក់​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​រយៈពេល​៤​ថ្ងៃ ដោយ​គ្មាន​ឥទ្ធិពល​បន្ទាប់បន្សំ ហើយ​ពួក​គេ​ធ្វើតេស្ត​ឃើញ​លទ្ធផល​អ​វិ​ជ្ច​មាន​វិញ បន្ទាប់​ពី​៧​ថ្ងៃ​នៃ​ការ​ព្យាបាល​គិត​ជា​មធ្យម​។ ចំណែក​បណ្ដា​អ្នក​ជំ​ងឹ​ដែល​ទទួល​តែ​ថ្នាំ​KALETRA​ធ្វើតេស្ត​ឃើញ​នៅ​វិជ្ជមាន​ក្រោយ​រយៈពេល​១២​ថ្ងៃ​នៃ​ការ​ប្រើ​ថ្នាំ​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ