ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 លុក​ចូល​សេត​វិមាន ខណៈ​ចំនួន​អ្នក​បាត់​បង់​​ឡើង​​ជាង​៨​ម៉ឺន​​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សេត​វិមាន​ប៉ុនប៉ង​កម្រិត​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ក្នុង​ផ្ទៃរបស់​ខ្លួន ខណៈ​អ្នក​ឆ្លង​ដំបូង​នៅ​ទីនោះ​មាន​ច្រើន​នាក់​រួច​ហើយ ។ សេត​វិមាន​ជា​កន្លែង​ដែល​វិធានការ​ស្ថិត​នៅ​ឃ្លាត​គ្នា​ពិបាក​អនុវត្ត ។ កាលពី​ថ្ងៃ​ទី​១១…

សហរដ្ឋអាមេរិក ៖ សេត​វិមាន​ប៉ុនប៉ង​កម្រិត​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ក្នុង​ផ្ទៃរបស់​ខ្លួន ខណៈ​អ្នក​ឆ្លង​ដំបូង​នៅ​ទីនោះ​មាន​ច្រើន​នាក់​រួច​ហើយ ។ សេត​វិមាន​ជា​កន្លែង​ដែល​វិធានការ​ស្ថិត​នៅ​ឃ្លាត​គ្នា​ពិបាក​អនុវត្ត ។

កាលពី​ថ្ងៃ​ទី​១១ ឧសភា ប្រធានាធិបតី​អា​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ អះអាង​ថា មានភ័ព្វ​សំណាង​ដែល​បណ្ដា​មនុស្ស​ជំនិត​ឬ​ខ្លួន​លោក​ផ្ទាល់​អាច​ចៀស​ផុត​ពី​ការ​ឆ្លង​វីរុស ។ យើង​មាន​មនុស្ស​ច្រើន
នៅ​សេត​វិមាន ។ លោក​អះអាង​បែប​នេះ​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​មួយ ពេល​កំពុង​មាន​ភាព​​តានតឹងនៃ​ការ​ឆ្លង ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ​ប្រធានាធិបតីអា​មេ​រិ​កបាន​លើក​ពី​លទ្ធភាព​កាត់​បន្ថយ​ការប្រាស្រ័យ​ទាក់ទង​របស់​លោក​ជាមួយ​អនុ​ប្រធានាធិបតី​លោក MIKE PENCE ដែល​ពុំ​មាន
វត្តមាន​ក្នុង​ពេល​នះ​ជាមួយ​លោក ។ បែប​នេះ​ហាក់បង្ហាញ​ថា អនុ​ប្រធានាធិបតី​រូប​នោះ​កំពុង​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់​ពី​គេ​ក្រោយ​ពី​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​រក​ឃើញ​ឆ្លង​មក ។

លោក​ដូ​ណា​ល់​ត្រាំ​ក៏​ទោះ​ត្រូវ​បាន​ពួក​ប្រឆាំងរិះគន់​ថា គ្រប់គ្រង​វិបត្តិ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នាំ​ឲ្យ​ប្រទេស​មហាអំណាច​នោះ​អាប់មុខ​មាត់​ព្រោះ​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់មាន​កាន់តែ​ច្រើន​ក្ដី​ក៏​លោក​នៅ​តែ​ចេញ​សេចក្ដីថ្លែងការណ៍​សុ​ទិដ្ឋិនិយម​នានា ។ លោក​ព្យាករ​ជា​ថ្មី​ម្ដងទៀត​ពី​ការកើនឡើង​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០២១ ។

លោក​ថា​តួលេខ​នៃ​អ្នក​ឆ្លង​មានការ​ចុះ​ថយ​ស្ទើរ​គ្រប់កន្លែង ។ យើង​កំពុង​មានការ​រីក​ចម្រើន​ដ៏ធំ ។ លោក​អះអាង​បែប​នេះ​តាម TWITTER ដោយ​ក៏​វាយប្រហារ​យ៉ាង​ខ្លាំង ប្រឆាំង​បណ្ដាសារ​ព័ត៌​មាន​ដែល​លោក​ថា​ជាស​ត្រូវ​របស់​ប្រជាជននិង​វាយប្រហារ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​មុន​នេះ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​អសមត្ថភាព​របស់​លោក​ត្រាំ ក្នុង​ការ​គ្រប់គ្រង​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ដែល​កំពុង​តែ​សម្លាប់​និង​ឆ្លង​ដល់ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​ជាងគេ​បំផុត​នៃ​ពិភពលោក ។

យោង​តាម​ការ​រាប់​របស់​រ៉​យ​ទ័​រថា តុល្យការ​នៃ​ការ​ឆ្លង​វីរុស​នៅ​អា​មេ​រិ​ក​ចំនួន​អ្នក​ស្លាប់​ពេល​នេះ​ឡើង​ដល់​ជាង​៨០.០០០​នាក់​ហើយ ខណៈ​នៅ​ទីនោះ​ការ​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត​បង្ខាំង​មនុស្ស​មិន​ឲ្យ​ដើរហើរ​ចេញ​ក្រៅ​ផ្ទះ​ចាប់ផ្ដើម​ក្នុងរដ្ឋ​ភាគច្រើន ។ ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​បាន​ឡើង​ជា​មធ្យម​ដល់​២.០០០​នាក់​ចាប់តាំងពី​ពាក់កណ្ដាល​ខែមេសា​មក ក៏​ទោះបី​មាន​វិធានការ​នានា
ដើម្បី​ទប់​ការ​ឆ្លង​ក្ដី ។

ចំពោះ​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​ទីនោះ​វិញ ឡើង​ដល់​សរុប​ជាង​១,៣​លាន​នាក់ ខណៈ​អ្នក​ឆ្លង​នៅ​បន្ត​កើន​ខ្ពស់ ជា​ពិសេស​នៅ​រដ្ឋមី​ស៊ីស៊ី​ពី មី​នី​សូ​តា និង​ណេ​ប្រា​ស្កា ។ ផ្ទុយ​ទៅ​វិញការ​ឆ្លង​បាន​ចុះ​ថយ​នៅ​រដ្ឋ​ញូ​វ​ចឺ​ស៊ី ​និង​រដ្ឋ​ញូ​វ​យ៉​ក ដែល​តំណាង​ឲ្យ​ជិត​ពាក់​នៃ​អ្នក​ស្លាប់​សរុប ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ